៥ យ៉ាងបញ្ជាក់ថា ធ្វើការងារផ្ទះដូចហាត់ប្រាណយករាងស្អាត និងដុតបំផ្លាញខ្លាញ់បានល្អ
- 2018-05-29 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងបញ្ជាក់ថា ធ្វើការងារផ្ទះដូចហាត់ប្រាណយករាងស្អាត និងដុតបំផ្លាញខ្លាញ់បានល្អ
ការសម្អាតផ្ទះ គឺជាកិច្ចការមួយដែលស្រ្តីជៀសមិនផុត ហើយគប្បីត្រូវធ្វើ ដើម្បីការរស់នៅមានអនាម័យ និងផាសុខភាព។ ប៉ុន្តែការធ្វើកិច្ចការផ្ទះនេះ គឺប្រៀបដូចនឹងការធ្វើលំហាត់ប្រាណដូច្នេះដែរ ពោលបានទាំងសុខភាព អនាម័យខ្ពស់ និងរាងស្អាត។ ក្នុងពេលសម្អាតអ្នកដុតបំផ្លាញកាឡូរីដូចជា តាមរយៈសកម្មភាពទាំងនេះ៖
១. បោសផ្ទះដោយប្រើអំបោសដៃ
ការបោស ឬជូតសម្អាតបែបនេះរយៈពេល ៣០ នាទីអាចដុតកាឡូរីក្នុងខ្លួនបាន ៨០។ បើចង់ឲ្យវាកាន់តែមានប្រសិទ្ធភាព ពេលសម្អាតអ្នកគួរតែលុតជង្គង់ឲ្យបាន ៣ ដងក្នុងមួយនាទី ដើម្បីបានភ្លៅតូចស្អាត។
២. អង្គុយ ឬឱនជូតឥដ្ឋ
ជាទូទៅការសម្អាតរបៀបនេះអាចដុតកាឡូរីបានច្រើនដោយក្នុង ១ ម៉ោងអាចដុតបាន ១៧០ ឯណោះ។ នៅពេលជូតឥដ្ឋអ្នកគួរលុតជង្គង់រួចឱនឈោងដៃទៅមុខ។ កុំភ្លេចឧស្សាហ៍ដូរដៃជូតផង ដើម្បីឲ្យដើមដៃទៅជាតូចស្មើគ្នា។
៣. រត់ចុះឡើងពីជាន់មួយទៅជាន់មួយ
សម្រាប់អ្នកធ្វើការផ្ទះពីមួយជាន់ទៅមួយជាន់ គឺជារឿងល្អណាស់បើអ្នកចង់សម្រកទម្ងន់។ ការឡើងចុះពីមួយជាន់ទៅមួយជាន់ដោយប្រើជណ្ដើរជើង នឹងធ្វើឲ្យអ្នកឆាប់ស្រក និងមានរាងស្វែងស្អាត។
៤. ដើមដៃរួមតូចដោយសារបោកខោអាវ
សម្រាប់អ្នកចង់បានដើមដៃតូច អ្នកគួរតែបោកខោអាវដោយដៃ មិនមែនប្រើម៉ាស៊ីន។ ពេលអ្នកលើកទឹកចាក់ បោកគក់ និងពូតខោអាវ សាច់ដើមដៃអ្នកចាប់ផ្ដើមប្រឹង នោះជាសញ្ញាថាដូចអ្នកកំពុងធ្វើលំហាត់ប្រាណ។ ការបោកខោអាវ ឬហាលខោអាវអាចដុតបំផ្លាញ ១៤៨ កាឡូរី ក្នុងរយៈពេល ៤០ នាទី។ ដូច្នេះវាសក្ដិសមនឹងពលីដើម្បីដៃស្រឡូនហើយ។
៥. លាងចាន
ការលាងចានតម្រូវឲ្យឈរលាង និងចាប់កាន់ចានប្រឡាក់មកដុះលាង។ លាងចានរយៈពេល ៣០ នាទីដុតបាន ៧៧ កាឡូរី ម៉្យាងទៀតការឈរធ្វើឲ្យឈាមរត់ស្រួល៕
ចុចអាន៖មើលតែរូប និងហាត់តាម ៧ ក្បាច់នេះ អ្នកអាចមានគូទស្អាតបានយ៉ាងងាយ