ប្រពន្ធដែលជួយឲ្យប្ដីចម្រុងចម្រើន អាចធ្វើរឿងទាំង ៦ នេះបានដោយខ្លួនឯង
- 2018-05-27 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធដែលជួយឲ្យប្ដីចម្រុងចម្រើន អាចធ្វើរឿងទាំង ៦ នេះបានដោយខ្លួនឯង
ស្រ្តីជាប្រពន្ធ តែងតែជាអ្នកនាំឲ្យគ្រួសារមានសេចក្ដីសុខ និងរីកចម្រើនអភិវឌ្ឍទៅមុខរហូត។ ដូចនេះជាអ្វីដែលភរិយាគ្រប់រូបត្រូវចេះសន្សំសំចៃ និងធ្វើដោយខ្លួនឯង ព្រោះការចំណាយច្រើនមិនល្អចំពោះហិរញ្ញវត្ថុគ្រួសារឡើយ៖
១.ការតែងខ្លួន
មនុស្សស្រីសម័យនេះ គ្មាននរណាម្នាក់ដែលថាមិនធ្លាប់ចូលសាឡន ដើម្បីធ្វើខ្លួនឲ្យកាន់តែស្អាតឡើយ។ ប៉ុន្តែអ្នកគួរទៅហាងថែរក្សាសម្រស់ធ្វើរឿងណាចាំបាច់បានហើយ រឿងកំប៉ិកកំប៉ុកដូចជាកក់សក់ កៀបសក់ លាបក្រចកអី គួរតែទិញប្រដាប់ប្រដាមកធ្វើខ្លួនឯងនៅផ្ទះទើបជាភាពឆ្លាតវៃរបស់ប្រពន្ធល្អ។
២.របស់ប្រើប្រាស់
គ្រួសារនីមួយៗមានតម្រូវការប្រើសម្ភារៈផ្សេងៗមិនដូចគ្នាទេ អ្នកមានជីវភាពខ្ពស់គេប្រាកដជាមិនស្ដាយនឹងចំណាយលើរបស់ទំនើប។ តែភរិយាគ្រប់រូបត្រូវតែចាំថា ការរិះថាំ ពិតជានាំឲ្យគ្រួសារសល់ថវិកាបានច្រើន។ របស់ប្រើប្រាស់ក្នុងផ្ទះ អ្នកអាចច្នៃចេញពីកំប៉ុង ឬទឹកក្រូច ទឹកសុទ្ធបាន ដូចជាបំពង់ដាក់ច្រាស់ដុសធ្មេញ ឬបំពង់ដាក់ស្លាបព្រាសម ជាដើម។ អ្នកមិនបាច់យកលុយទៅទិញរបស់អស់ទាំងនោះឡើយ ព្រោះវាងាយស្រួលធ្វើ។
៣.សម្លៀកបំពាក់
ស្រីៗពិតជាទប់ចិត្តមិនបានឡើយ ពេលឃើញមានម៉ូដសម្លៀកបំពាក់ថ្មីៗចេញមកសឹងរាល់ថ្ងៃ។ តែអ្នកត្រូវមានភាពឈ្លាសវៃដោយ មិនបាច់ទិញវាច្រើនពេកទេ គ្រាន់តែចេះបែងចែកប្រភេទសម្លៀកបំពាក់មានក្នុងទូរស្រាប់សិន ចាំពិចារណា គួរទិញម៉ូដថ្មី ឬមិនបាច់។ ដោយប្រភេទខោអាវសម្រាប់ចូលរួមកម្មវិធីសមោសរមាន ៥-៦ សម្រាប់ ទុកមួយឡែក ហើយសម្លៀកបំពាក់ទុកចូលរួមជប់លៀងល្មមៗត្រូវមាន ៧-៨ សម្រាប់ ខោអាវស្លៀកនៅផ្ទះមានប្រហែល ៨-១០ និងខោអាវធ្វើការ ឬដើរលេង ១០-១៤ កំប្លេ ហើយខោអាវគេងយប់មានត្រឹម ៣ ទៅ ៤ ឈុតបានហើយ ព្រោះវាមិនចាំបាច់។ អ្នកគួរតែកុំស្លៀកខោអាវទាំងនោះច្របូកច្របល់ចូលគ្នាអី ព្រោះនឹងធ្វើឲ្យអ្នកគ្មានម៉ូដចាស់ថ្មី។
៤.ស្បែកជើង
ក្លាយជាស្ត្រីមានគ្រួសារ អ្នកគួរតែចេះបែងចែកលុយកាក់ធ្វើរឿងមានប្រយោជន៍បានហើយ ប៉ុន្តែរបស់មួយនេះក៏ចេញម៉ូដញឹកញាប់ និងទាក់ចិត្តស្រីៗខ្លាំងផងដែរ មិនថាស្បែកជើងកែវ ស្បែកជើងសម្រែក ប៉ាត់តា ឬស្បែកជើងស៊កឡើយ។ ដូចនេះអ្នកត្រូវចាំថា មានត្រឹមស្បែកជើង ៦-៧ គូរ គ្រប់គ្រាន់ណាស់ទៅហើយសម្រាប់មនុស្សស្រី ដោយស្បែកជើងកែងអ្នកមានយ៉ាងច្រើន ២ គូរពណ៌ខ្មៅ ព្រោះវាសមគ្រប់សម្លៀកបំពាក់ និងស្បែកជើងអេស្កាប៉ាំងរាបៗមានត្រឹម ១ ឬ ២ ប៉ាត់តា ១ សម្រាប់ ស្បែកជើងសម្រែង ១ សម្រាប់ និងស្បែកជើងស៊កធម្មតា ឬស្បែកជើងទុកពាក់នៅផ្ទះ ២ គូរ។
៥.កាបូប
វាសុទ្ធតែជារបស់សំខាន់សម្រាប់មនុស្សស្រីគ្រប់គ្នា តែមិនចាំបាច់ទិញគ្រប់ម៉ូដ ឬជារបស់ brand ឡើយ។ សព្វថ្ងៃមានរបស់ចម្លងច្រើនណាស់ ហើយតម្លៃគួរសមទៀតផង ដូចនេះអ្នកអាចទិញរបស់សុទ្ធប្រើ ១ ទៅបានហើយ ហើយអ្នកត្រូវដឹងពីប្រភេទត្រូវប្រើ។ បើមានដំណើរកម្សាន្តឆ្ងាយៗ ត្រូវមានកាបូបស្ពាយក្រោយ បើទៅធ្វើការទិញកាបូបស្ពាយចំហៀង ហើយបើចុះខេត្ត ឬធ្វើដំណើរទៅបរទេសត្រូវមានវ៉ាលី និងកាបូបស្ពាយទុកដាក់សម្ភារៈផ្សេងៗដូចជាកុំព្យូទ័រ កាមេរ៉ា។ អ្វីដែលពិសេសវាអាចប្រើបានទាំងគ្រួសារតែម្ដង។
៦.ចេះធ្វើអាហារខ្លួនឯង
គ្រួសារទាំងមូល គឺមិនអាចពឹងផ្អែកលើចំណីអាហារតាមហាងបានឡើយ ព្រោះវាគ្មានអនាម័យគ្រប់គ្រាន់ ហើយគ្រឿងផ្សំអាចមិនមែនជារបស់ល្អ ដូចអាហារនៅផ្ទះ។ មួយវិញទៀតអាហារនៅតាមហាង ត្រូវចំណាយប្រាក់ច្រើនណាស់ ដូចនេះបើមានប្រពន្ធអាចចម្អិនអាហារ ២ ពេលក្នុងមួយថ្ងៃបាន គ្រួសារពិតជាសេសសល់ប្រាក់កាក់ច្រើន៕
ចុចអាន៖ប្រពន្ធនិងស្រីខុសគ្នាត្រង់ណា? ប្រពន្ធលេងមួយក្បាច់នេះ ធ្វើឲ្យប្ដីស្បថលែងចង់មានស្រីទៀត