ពេល​ស្ថិត​នៅ​វ័យ ២០ ឆ្នាំ អ្នក​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ដើម្បី​ជោគជ័យ​ ១០ ឆ្នាំ​ក្រោយ

  • 2018-05-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ជោគជ័យ​នៅ​វ័យ ៣០ ឆ្នាំ​មិនមែន​ជា​រឿង​ពិបាក​ណាស់​ណា​ទេ ឲ្យ​តែ​អ្នក​ពេល​ស្ថិត​នៅ​អាយុ ២០ ឆ្នាំ​អ្នក​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន។

១.ក្ដោបក្ដាប់​ព័ត៌មាន​ផ្សេង​ៗ​បាន

ចំណេះ​ដឹង​គឺជា​អំណាច ដែល​មិន​អាច​បដិសេធ​បាន។ ការ​ក្ដោបក្ដាប់​បាន​ព័ត៌មាន​ច្រើន អ្នក​នឹង​ឈាន​មុខ​គេ​មួយ​ជំហាន​ជានិច្ច ព្រោះ​អ្នក​បាន​ដឹង​ឮ​រឿងរ៉ាវ​ ដើម្បី​​ជា​ដើម​ទុក​នៅ​ពេល​ក្រោយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​គួរតែ​កែលំអ​ខ្លួនឯង ធ្វើជា​មនុស្ស​មាន​សារៈសំខាន់ ទើប​ទៅ​ថ្ងៃ​មុខ​អ្នក​អាច​ជោគជ័យ​បាន។ នេះ​គឺជា​ពេលវេលា ដើម្បី​ធ្វើឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ស្ត្រី​អស្ចារ្យ។

រូបតំណាង

**២.កុំ​សង្កត់​ធ្ងន់​អំពី​ពេលវេលា**

ពេលវេលា​ពិតជា​ដើរ​លឿន ដូចនេះ​ក្នុង​មួយ​ឆ្នាំ​ៗ​ត្រូវ​អ្នក​មិន​ចាំបាច់​រង់ចាំ ឬ​រ៉ាប់​ថ្ងៃ​ឡើយ។ ព្រោះ ១០ ឆ្នាំ​មិន​យូរ​ទេ អ្នក​គួរ​ធ្វើ​ខ្លួន​តាម​សម្រួល​តាម​លំដាប់លំដោយ ដោយ​គិត​ថា​ពេល ២០ ឆ្នាំ​អ្នក​ចូល​រៀន​សាកលវិទ្យាល័យ ២៥ ឆ្នាំ មាន​ការងារ​សមរម្យ​មួយ​ធ្វើ ហើយ​ដល់​អាយុ ៣០ គិតគូរ​ធ្វើ​ការ​ងារ​បន្ត ឬ​ចាប់ផ្ដើម​វិនិយោគ​ទុក​អ្វី​មួយ។

៣.សន្សំ​លុយ

ភាព​តានតឹង​ដ៏​ធំ​បំផុត​នៃ​ជីវិត​យុវវ័យ គឺ​បញ្ហា​លុយកាក់​នេះ​ឯង។ ដូចនេះ​ទោះ​ជា​ស្ថិត​នៅ​វ័យ ២០ ឆ្នាំ​កំពុង​នៅ​រៀន​យ៉ាង​ម៉េច​ក៏​ដោយ ការ​សន្សំសំចៃ​ពិតជា​ជួយ​អ្នក​ឲ្យ​ល្អ​ប្រពៃ និង​ជួយ​អ្នក​ឲ្យ​មើល​ទៅ​មាន​ភាព​ចាស់ទុំ។ អ្នក​ត្រូវតែ​បែងចែក​ចំណែក​សន្សំ​ជា​ពីរ-បី​ផ្នែក ដើម្បី​ត្រៀម​ទុក​ថ្ងៃ​ក្រោយ។

៤.ត្រូវ​ចេះ​ស្ទាត់​ជំនាញ​ភាសា​ផ្សេង​ៗ

ក្រៅ​ពី​ភាសា​កំណើត អ្នក​គួរតែ​រៀន ២-៣ ភាសា​ទៀត ព្រោះ​អ្វី​គ្រប់យ៉ាង​គឺ​ពឹងផ្អែក​លើ​ភាសា​អន្តរជាតិ។ ដូច្នេះ​ការ​និយាយ​ភាសា​ជាតិ​ដទៃ​បាន​ច្រើន អ្នក​ពិតជា​ចំណេញ​នៅ​ពេល​ប្រឡូក​ការងារ​បាន​ច្រើន។

៥.រៀន​ពី​របៀប​វិនិយោគ ឬ​របៀប​គ្រប់គ្រង

អ្នក​អាច​រៀន​របៀប​វិនិយោគ​នេះ តាម​រយៈ​វគ្គ​សិក្សា​ខ្លី​ៗ​មួយ​ចំនួន​ដោយ​មិន​បាច់​ផ្ដោត​ខ្លាំង​ពេក​ទេ។ ព្រោះ​នៅ​អាយុ ២០ ឆ្នាំ​អ្នក​ត្រូវ​រៀន​ជំនាញ​មួយ​ច្បាស់លាស់ ហើយ​ក្រោយ​មាន​ការងារ​ធ្វើ និង​ឱកាស​ផ្សេង​ៗ គួរតែ​ទៅ​រៀន​វិជ្ជា​វិនិយោគ ឬ​ការ​គ្រប់គ្រង​ផ្សេង​ៗ​បន្ថែម។

៦.បង្កើត​ទម្លាប់​មួយ

ការ​បង្កើត និង​ថែរក្សា​ទម្លាប់​សម្រាប់​ខ្លួន​អ្នក​ពី​វ័យ​នេះ​ទៅ នឹង​ជួយ​អ្នក​ច្រើន​នៅ​ពេល​ក្រោយ។ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​រឿង​មួយ​ដែល​ប្រយោជន៍ ជីវិត​អ្នក​នឹង​ជួប​តែ​រឿង​វិជ្ជមាន​រហូត។អាយុ ៣០ ឆ្នាំ គឺជា​ពេល​សំខាន់​បំផុត​នៃ​ជីវិត ហើយ​វា​ក៏​ជា​ពេល​ដែល​អ្វី​ឲ្យ​បាន​សម្រេច​ផង​ដែរ។

រូបតំណាង

៧.ស្វែង​រក​បទពិសោធន៍​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

នៅ​វ័យ ២០ ឆ្នាំ អ្នក​មិន​គួរ​រៀន​តែ​មួយ​មុខ​ទេ ត្រូវ​ស្វែង​រក​ការងារ​ក្រៅ​ម៉ោង​ដទៃ​ដែល​អាច​ជួយ​ឲ្យ​អ្នក​រីក​ចម្រើន​នៅ​ពេល​បញ្ចប់​ការ​សិក្សា។ បន្ទាប់​មក​ពេល​ចាប់ផ្ដើម​ធ្វើការ ក៏​មិន​គួរ​ធ្វើ​តែ​មួយ​កន្លែង​ដែរ បែប​នេះ ទើប​អាច​អ្នក​ដឹង និង​ស្គាល់​ពី​សង្គម​ការងារ​បាន​ច្រើន​ជាង​អ្នក​ដទៃ៕

ចុចអាន៖អ្នក​កំពុង​គិត​ច្រើន​មែនទេ? អាន​ឃ្លា​ទាំង​នេះ អាច​​បញ្ឈប់​ការ​គិត ដោយ​មិន​បាច់​លេប​ថ្នាំ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី