Meghan ចែករំលែកអាថ៌កំបាំងទាំង ៥ ដែលជួយឲ្យនាងក្លាយជាស្រ្តីជោគជ័យ
- 2018-05-24 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Meghan ចែករំលែកអាថ៌កំបាំងទាំង ៥ ដែលជួយឲ្យនាងក្លាយជាស្រ្តីជោគជ័យ
នៅក្នុងឆ្នាំ ២០១៦ Meghan បានក្លាយជា អគ្គរាជទូតចក្ខុវិស័យពិភពលោកនៃប្រទេសកាណាដា ហើយក៏មានយុទ្ធនាការទឹកស្អាត នៅប្រទេសរ្វ៉ាន់ដា។ នាងធ្វើការនៅអង្គការសហប្រជាជាតិ ជាអ្នកតស៊ូមតិ ស្វែងរកភាពយេនឌ័រ និងជួយលើកកម្ពស់ស្ត្រី។ នាងជាអ្នកបង្កើត The Tig ហើយក៏ជាតារាសម្តែងដ៏ល្បីផងដែរ។
មានរឿងជាច្រើនទៀតដែលនាងបានធ្វើ ហើយនាងក៏បានបង្ហើបគន្លឹះសំខាន់ៗទាំង៥ ជួយឲ្យជោគជ័យមកដល់ថ្ងៃនេះ។
១. តវ៉ាជាមួយអ្វីដែលអាចប៉ះពាល់ដល់ខ្លួនអ្នក
Meghan និយាយថាកាលនាងមានអាយុ១១ឆ្នាំ ពេលអង្គុយនៅក្នុងថ្នាក់រៀន មានពាណិជ្ជកម្មល្បីមួយបានផ្សាយពីសាប៊ូលាងចាន ហើយក្នុងនោះបាននិយាយថា "ខ្លាញ់ប្រឡាក់ជាប់ខ្ទះនិងឆ្នាំង ជារឿងកង្វល់បំផុតសម្រាប់ស្រីៗទាំងអស់នៅអាមេរិក" បន្ទាប់មកក្មេងប្រុសម្នាក់ដែលរៀនក្នុងថ្នាក់ជាមួយគ្នា បានស្រែកបន្ទរឮៗថា "ត្រូវហើយ ស្រីៗមិនអាចទៅណាឆ្ងាយក្រៅពីផ្ទះបាយហ្នឹងទេ" ប្រៀបបានពាក្យខ្មែរគេតែងនិយាយថា "មនុស្សស្រីបង្វិលចង្ក្រានមិនជុំ" ។
ក្រោយឮដូច្នេះ Meghan ខឹងឡើងមុខក្រហម ព្រោះគិតថាដូចជាមើលងាយស្រ្តីពេក មិនសុខចិត្ត នាងបានសសរសេសំបុត្រ ប្តឹងទៅកាន់មេធាវីដែលគាំពារស្រ្តី និង អ្នកស្រី Hilary Clinton។ ប្រមាណ២-៣ខែក្រោយមក ការផ្សាយពីសាប៊ូលាងចាន ក៍បានប្តូរទៅជា " ខ្លាញ់ប្រឡាក់ជាប់ខ្ទះនិងឆ្នាំង ជារឿងកង្វល់បំផុតសម្រាប់មនុស្សគ្រប់គ្នានៅអាមេរិក" ដោយលែងទម្លាក់កិច្ចការនេះ ទៅលើតែស្រ្តី ដូចកាលពីមុនទៀត។
២. ផ្តល់តម្លៃដល់ខ្លួនឯង
Meghan និយាយថា "នាងមិនដែលចង់ធ្វើជាស្រ្តី ចាំតែហូបឆ្ងាញ់ គេងស្រួលនោះទេ ប៉ុន្តែនាងចង់ក្លាយជាមនុស្សស្រីដែល មានការងារធ្វើដោយខ្លួនឯង"។
៣. ត្រូវពេញចិត្តពណ៌ស្បែករបស់ខ្លួន
កាលនាងនៅអាយុខ្ទង់២០ មានមនុស្សជាច្រើនបានរិះគន់ពីពណ៌សម្បុរ គីឡូ ការតុបតែងខ្លួនជាដើម ប៉ុន្តែនាងមិនខ្វល់ទេ អ្វីដែលសំខាន់គឺត្រូវធ្វើអ្វី ឲ្យខ្លួនឯងសប្បាយចិត្ត ទើបហៅថាសុភមង្គលពិត ពាក្យសម្តីអ្នកដទៃគ្រាន់តែជារបស់បន្ទាប់បន្សំ។
៤. មានគោលដៅដ៏ឆ្លាតវៃសម្រាប់ខ្លួនឯង
មានគម្រោងការសម្រាប់ខ្លួនឯងឲ្យច្បាស់លាស់មួយ ទៅថ្ងៃអនាគត ប៉ុន្តែក៏មិនបោះបង់ចោលដោយងាយៗដែរ បើអ្វីៗមិនទៅរលូនដូចដែលបានគ្រោងទុក ត្រូវតែបន្តរហូតឲ្យបានដូចបំណង។
៥. គាំទ្រលើកទឹកចិត្តស្ត្រីដូចគ្នា
យើងជាមនុស្សស្រីដូចគ្នា គួរចេះលើកទឹកចិត្តគ្នាទៅវិញទៅមក និងរួបរួមគ្នាការពារសិទ្ធិស្រ្តីកុំឲ្យគេជិះជាន់និងមើលស្រាល។
ចុចអានបន្ត៖