បើ​គ្មាន​ជំនួយ​ Photoshop សៀវ ឡុងនី រាង​មិន​ស្រឡូន​ស្អាត​ ថែមទាំងមានសាច់​ទ្រលុកទ្រលន់​ទៀត!

  • 2018-05-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Liu Yifei ជា​ស្រី​ស្អាត​មាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ចិន ហើយ​គ្រប់​ពេល​ដែល​នាង​បង្ហាញ​ខ្លួន អ្នក​កាសែត​តែងតែ​តម្រង់​កាមេរ៉ា​ផ្ដិត​យក​រូបនាង​គ្មាន​ឲ្យ​ចន្លោះ ទាំង​មុខ​មាត់ សម្លៀកបំពាក់ សក់ គ្រឿង​អលង្ការ ជាពិសេស​រាងរៅ​តែម្ដង គឺ​ស្អាត​ឥត​ខ្ចោះ។

រូបឆ្វេងប្រើកម្មវិធី Photoshop រូបស្ដាំអត់

ប៉ុន្តែ​រូបភាព​បែក​ធ្លាយ​ដែល​គ្មាន​ជំនួយ​ពី​កម្មវិធី​កែ ឬ Photoshop នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​រាង​ពិត​របស់ សៀវ ឡុងនី គឺ​មិនមែន​សមសួន​ប៉ុន្មាន​ឡើយ ពោល​គឺ​រាង​មាន​សាច់​បន្តិច ហើយ​ជើង​ក៏​មិន​សូវ​ស្រឡូន​វែង​ដែរ។ ចំណែក​ស្បែក​វិញ ក៏​មិន​ភ្លឺ​រលោង​ដូច​រូប​ដែល​បង្ហាញ​កន្លង​មក។ ចង់​ដឹង​ថា​រូប​ថត​​ពិត​របស់​តារា​ស្រី​វ័យ ៣០ ឆ្នាំ មុន និង​ក្រោយ​កែ​មាន​រាងរៅ​បែប​ណា តាមដាន​ដូច​ខាងក្រោម​នេះ៖

រូបឆ្វេងប្រើកម្មវិធី Photoshop រូបស្ដាំអត់
រូបប្រើកម្មវិធី Photoshop
រូបឆ្វេងប្រើកម្មវិធី Photoshop រូបស្ដាំអត់

ចុចអាន៖តាមពិត Fan Bingbing មិន​ស្អាត​ឥត​ខ្ចោះ​ទេ ២ កន្លែងនេះជា​​ចំណុច​ខ្សោយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម