តាមពិត Fan Bingbing មិន​ស្អាត​ឥត​ខ្ចោះ​ទេ ២ កន្លែងនេះជា​​ចំណុច​ខ្សោយ

  • 2018-05-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​លំដាប់​កំពូល​របស់​ចិន Fan Bingbing ត្រូវ​បាន​គេ​ដាក់​នាម​ថា «មហាក្សត្រី​កម្រាល​ព្រំ​ក្រហម» ដែល​លេច​ឡើង​ក្នុង​ព្រឹត្តិការណ៍​ណា​មួយ ត្រូវ​បាន​អ្នក​ដទៃ​ចោមរោម​ព្រោងព្រាត។

មិន​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក៏​បាន​កោតសរសើរ​នាង​គ្រប់​ពាក្យ​ទាំងអស់ នៅ​ពេល​ចូលរួម​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ម្ដង​ៗ។នៅ​លើ​កម្រាល​ព្រំ​ក្រហម​សង្សារ Li Chen តែងតែ ស្ទាត់​ជំនាញ​រាល់​ឥរិយាបថ​កាច់​រាង​ថត​រូប ជាពិសេស style សម្លៀកបំពាក់​តែម្ដង គឺ​សម​ជាមួយ​នាង​ឥត​ទាស់។ តែ​ទោះ​ជា​ត្រូវ​គេ​សរសើរ​ថា​ស្រស់​ស្អាត​យ៉ាង​នេះ​ក៏​ដោយ ក៏​តារា​ស្រី​វ័យ ៣៦ ឆ្នាំ​មិន​បាន​ស្អាត​គ្មាន​ចន្លោះ​ដូច​គេ​សរសើរ​ឡើយ ជាក់ស្ដែង​នាង​មាន​ចំណុច​ខ្សោយ ២ កន្លែង​លើ​ដង៖

១.ក្លៀក

រូបរាង មុខមាត់ ស្បែក Fan Bingbing តែងតែ​រលោង​ស្អាត​គ្មាន​ទាស់។ ប៉ុន្តែ​ជា​អកុសល​ក្លៀក​របស់​នាង​មិន​ស្អាត​ឡើយ ដោយ​មាន​ស្បែក​យារ ហើយ​គគ្រីមគគ្រើម។

២.សាច់​ដុំ​ដើម​ដៃ

នាង​មាន​ដើមដៃ​ធំ ដែល​ធ្វើឲ្យ​មើល​ទៅ​មិន​ស្អាត​ឡើយ ពេល​ពាក់​អាវ​ឬ​រ៉ូប​ចោមពុង៕

ចុចអាន៖ស្អាត​ៗ​អ៊ីចឹង​បានជា​តារា​ស្រី ៥ រូប​នេះ ត្រូវ​តារា​ប្រុស​បរទេស​សារភាព​ស្នេហ៍​ត្រង់​ៗ

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី