សេរ៉ូមបំបាត់ជាំមុខ អាចម៍រុយ អាចផ្សំដោយខ្លួនឯង ចំណាយលុយអស់តិច តែប្រសិទ្ធភាពខ្ពស់
- 2018-05-22 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេរ៉ូមបំបាត់ជាំមុខ អាចម៍រុយ អាចផ្សំដោយខ្លួនឯង ចំណាយលុយអស់តិច តែប្រសិទ្ធភាពខ្ពស់
អ្នកមានបញ្ហាមុខជាំឬអាចមរុយលើមុខអាចសាកល្បងធ្វើសេរ៉ូមនេះបានដោយខ្លួនឯងហើយប្រើរយៈពេល៣ថ្ងៃនឹងអាចដឹងពីការល្អប្រសើរឡើងវិញនៃផ្ទៃមុខ។ សេរ៉ូមបំបាត់ជាំមុខនិងអាចមរុយនេះ អាចធ្វើដោយខ្លួនឯងបានដោយចំណាយលុយតិចនិងគ្រឿងផ្សំអាចរកបាននៅផ្សាទំនើប៖
គ្រឿងផ្សំ៖
១. បន្ទាលកន្ទុយក្រពើ ២. គ្រាប់វីតាមីន E ៣. ប្រេងអូលីវ
វិធីធ្វើ៖
១. លាយជេលបន្ទាលកន្ទុយក្រពើ១ស្លាបព្រាបាយទៅក្នុងចានលាយ
២. ច្របាច់ទឹកវីតាមីនE ៣ទៅ៤ គ្រាប់ចូល
៣. លាយប្រេងអូលីវ ១ស្លាបព្រាបាយចូលលាយឲ្យសព្វ
៤. លាបលើមុខតែលាបឲ្យច្រើនបន្តិចត្រង់កន្លែងជាំមុខ
៥. ទុក ១ម៉ោងកន្លះសឹមលាងចេញ
វីតាមីនEមានតួនាទីសំខាន់ក្នុងសេរ៉ូមនេះ ព្រោះវាជួយការពារស្បែកពីការជ្រាបចូលកាំរស្មី UV ពីព្រះអាទិត្យដែលធ្វើឲ្យជាំមុខនិងឡើងអាចមរុយលើមុខនេះ។ ចំណែកបន្ទាលកន្ទុយក្រពើជួយព្យាបាលនិងបណ្ដុះកោសិកាពីខាងក្នុង និងប្រេងអូលីវជួយឲ្យស្បែកមុខទន់រលោងមានជាតិសំណើមផងដែរ៕
ចុចអាន៖ចង់ឲ្យមុខគ្មានមុន ហើយសដូចបណ្ដូលចេក សាកល្បងម៉ាស់មុខផ្សំពីម្សៅរមៀតនេះ