ចង់មានជីវិតរីករាយគេមិនយករឿង ៤ យ៉ាងនេះ មកដាក់ខ្លួនឡើយ
- 2018-05-11 07:38:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់មានជីវិតរីករាយគេមិនយករឿង ៤ យ៉ាងនេះ មកដាក់ខ្លួនឡើយ
មនុស្សជាច្រើនប្រាថ្នាជីវិតរីករាយ តែបែរជានាំគ្នាយករឿងអំពល់ទុក្ខទាំងនេះដាក់ខ្លួន។ រឿងទាំងនោះមានដូចជា៖
១.ភាពតានតឹងពេក
មនុស្សជាច្រើនតែងតែធ្វើឲ្យខ្លួនឯងតានតឹង ជាមួយសម្ដីមិនបានការរបស់អ្នកដទៃ។ កុំឲ្យសម្ដី ឬគំនិតអ្នកដទៃមកគ្របដណ្ដប់ភាពស្រស់ថ្លានៅក្នុងខ្លួនអ្នក។ ភាពសប្បាយរីករាយទើបជាវិធីធ្វើឲ្យជីវិតអ្នកទទួលបានជោគជ័យ។
២.យករឿងអតីតកាលចូលមកក្នុងបច្ចុប្បន្ន
ទាំងអស់គ្នាអាចធ្វើខុសហើយមានភាពសោកស្ដាយនូវរឿងពីអតីតកាល ក៏ប៉ុន្តែមកដល់ឥឡូវនេះវាលែងមានន័យសម្រាប់អ្នកទាំងអស់គ្នាទៀតហើយ។ ចូលធ្វើឲ្យជីវិតនាពេលបច្ចុប្បន្ន និងអនាគតរបស់អ្នកស្រស់ស្រាស់ ដោយមិនមានស្រមោលអតីតកាលមកលងបន្លាច។ អ្នកគួរតែដឹងថាអតីតកាល មិនមែនជាបច្ចុប្បន្នទេ អ្នកប្រហែលជាមិនមានមោទនភាពចំពោះអ្វីដែលធ្លាប់ធ្វើកាលពីមុន ប៉ុន្តែវាមិនសំខាន់ឡើយ។
៣.កុំយកជីវិតទៅប្ដូរជាមួយលុយ
ដងថាលុយពិតជាសំខាន់ តែមិនសំខាន់ស្មើអាយុជីវិតអ្នកឡើយ។ មនុស្សមួយចំនួនដើម្បីតែប្រាក់លះបង់ពេលវេលាដោយមិនគិតថាខ្លួនឈឺ ឬជាឡើយ គឺទៅធ្វើការរហូត។ អ្នកនឹងស្ដាយក្រោយ ព្រោះលុយដែលរកបាននោះ មិនអាចមកមើលជំងឺអ្នកនៅពេលក្រោយបានឡើយ។
៤.កុំគិតអ្វីហួសសមត្ថភាព
រឿងនេះ ច្រើនតែនាំឲ្យអ្នកមិនអាចសម្រេចអ្វីបានសោះក្នុងជីវិត ព្រោះតែមហិច្ឆតាធំជាងសមត្ថភាព។ មនុស្សដែលគ្មានសេចក្ដីសុខមួយចំនួន ព្រោះតែមានក្ដីស្រមៃធំធេងពេក រហូតមិនអាចឈោងចាប់បាន៕
ចុចអាន៖បើចង់ជោគជ័យ កុំធ្វើរឿងទាំងនេះនៅពេលព្រឹកឲ្យសោះ