អ្នកពាក់វ៉ែនតាគួរដឹងតិចនិកសម្អាត និងរបៀបថែរក្សាឲ្យប្រើបានយូរ ៣ យ៉ាងនេះ
- 2018-05-22 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកពាក់វ៉ែនតាគួរដឹងតិចនិកសម្អាត និងរបៀបថែរក្សាឲ្យប្រើបានយូរ ៣ យ៉ាងនេះ
ការប្រើប្រាស់វ៉ែនតាចាំបាច់ណាស់សម្រាប់អ្នកមានបញ្ហាភ្នែកស្រវាំង ឬភ្នែកខ្សោយមកពីការធ្វើការច្រើននៅមុខកញ្ចក់កុំព្យូទ័រជាដើម។ ដូច្នេះការចេះថែរក្សាវ៉ែនតា ដើម្បីប្រើបានយូរគឺជារឿងដែលអ្នកពាក់ទាំងអស់គ្នាគួរយល់ដឹង។ ខាងក្រោមនេះជាទម្លាប់ដែលអ្នកពាក់វ៉ែនតាធ្វើឲ្យឆាប់ខូចសឹក និងរបៀបប្រើប្រាស់ដែលត្រឹមត្រូវធ្វើឲ្យប្រើបានយូរ៖
១. កុំប្រើក្រណាត់រឹងជូតកញ្ចក់វ៉ែនតា
នៅពេលកញ្ចក់វ៉ែនតាប្រឡាក់ ឬស្រអាប់ ដាច់ខាតមិនត្រូវយកអាវជូតឡើយ។ សាចក្រណាត់អាវភាគច្រើនរឹង ជាហេតុធ្វើឲ្យឆ្កូតសឹកវ៉ែនតា។ ដូច្នេះរាល់ពេលជូតត្រូវប្រើក្រណាត់ជូតវ៉ែនតាមានស្រាប់ ពេលកាត់វ៉ែនតា។
២. ប្រើសាប៊ូលាងចានលាងសម្អាតកញ្ចក់វ៉ែនតា
កុំប្រើទឹកជូតកញ្ចក់ដែលមានជាតិអាល់កុល ជាតិអាម៉ូញ៉ាក់ និង Bleach ជាដើម។ ជាតិទាំងនោះនឹងធ្វើឲ្យបាត់ស្រទាប់ការពារពន្លឺរបស់វ៉ែនតា ដែលសំខាន់ខ្លាំងក្នុងការការពារភ្នែកពីពន្លឺ។ អ្នកគួរប្រើសាប៊ូលាងចានជំនួសពីព្រោះសាប៊ូលាងចានគ្នាជាតិទាំងនោះទេ។
៣. កុំស៊កវ៉ែនតាលើក្បាល
កុំទម្លាប់ស៊កវ៉ែនតាលើក្បាលពេលឈប់ប្រើ ធ្វើបែបនេះដងវ៉ែនតាឆាប់រលុង ពេលយកពាក់លើមុខចេះតែរបូតធ្លាក់នាំឲ្យរំខានខ្លាំង។ ដូច្នេះពេលឈប់ប្រើគូរដោះទុកដាក់ក្នុងប្រអប់ ឬទុកលើតុជាដើម។
ចុចអាន៖វិធីកម្ចាត់ស្នាមប្រឡាក់ឱ្យត្រឹមត្រូវតាមរូបមន្តនីមួយៗ