វិធី​កម្ចាត់​ស្នាម​ប្រឡាក់​ឱ្យ​ត្រឹម​ត្រូវ​តាម​រូបមន្ត​នីមួយៗ

  • 2018-05-21 04:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កម្ចាត់​ស្នាម​ប្រឡាក់​គឺ​ងាយ​ស្រួល​បំផុត​ ប្រសិន​បើ​អ្នក​ជ្រើស​រើស​របស់​មក​សម្អាត​បាន​ត្រឹម​ត្រូវ។​ ស្នាម​ប្រឡាក់​ទាំង​អស់​មិន​មែន​ចេះ​តែ​ប្រើ​សាប៊ូ​ ឬ​ម្សៅ​សូដា​តែ​មួយ​មុខ​នោះ​ទេ។​ តោះ​! ​មក​មើល​ពី​របស់​ណា​គួរ​កម្ចាត់​ស្នាម​ប្រឡាក់​ណា​ល្អ?

១​. ស្នាម​ប្រឡាក់​ដោយ​សារ​ខ្លាញ់

នៅ​ពេល​ដែល​ប្រឡាក់​ខ្លាញ់​ ឬ​ក្រែម​លាប​មាត់​ផ្សេងៗ​ អ្នក​កុំ​ភ្លេច​ដី​ស​ឱ្យ​សោះ។​ គូស​ដី​ស​នៅ​ត្រង់​កន្លែង​ដែល​ប្រឡាក់​ខ្លាញ់​ មុន​នឹង​ដាក់​បោក​។​

២​. ស្នាម​ប្រឡាក់​ដោយ​សារ​កាហ្វេ

អស់​បារម្ភ​រឿង​ប្រឡាក់​កាហ្វេ​ដោយ​គ្រាន់​តែ​បោក​វា​ជាមួយ​ម្សៅ​សូដា​​ឬ​ត្រាំ​វា​មួយ​សន្ទុះ​។

៣​. ស្នាម​ប្រឡាក់​ដោយ​សារ​ក្រែម

ខោ​អាវ​ដែល​មាន​ជាប់​ក្រែម​នៅ​ពេល​ដែល​ត្រូវ​ជាមួយ​អាកុល​( rubbing alcohol)​ ស្នាម​ប្រឡាក់​នឹង​បាត់​អស់​។​

៤.​ ស្នាម​ប្រឡាក់​ដោយ​សារ​ប្រេង​រំអិល

ប្រសិន​បើ​ខោ​អាវ​របស់​អ្នក​ប្រឡាក់​ប្រេង​រំអិល​នោះ​អ្នក​ត្រូវ​ការ​កូកាកូឡា​(Coca Cola)។​ គ្រាន់​តែ​ចាក់​កូកាកូឡា​ទៅ​លើ​ខោអាវ​ ហើយ​ដាក់​បោក​ធម្មតា។

៥. ស្នាម​ប្រឡាក់​ដោយ​បែក​ញើស

លាយ​ទឹក​ជាមួយ​ក្រូច​ឆ្មារ​បរិមាណ​ស្មើ​គ្នា​ ហើយ​ចាក់​លើ​កន្លែង​ប្រឡាក់។

៦.​ ស្នាម​ប្រឡាក់​ដោយ​សារ​ទឹក​ប៊ិច

ប្រហែល​ជា​អ្នក​មិន​ដឹង​ទេ​ថា​ទឹក​ដោះ​គោ​អាច​ជួយ​បំបាត់​ស្នាម​ទឹក​ប៊ិច​បាន​យ៉ាង​ល្អ។​ ត្រាំ​ខោ​អាវ​ដែល​ប្រឡាក់​ជាមួយ​ទឹក​ដោះ​គោ​ពេញ​មួយ​យប់​ ហើយ​បោក​តាម​ធម្មតា។​

៧.​ ស្នាម​ប្រឡាក់​ដោយ​សារ​ស្រា​ក្រហម

អំបិល​អាច​ជួយ​សម្រួល​ដល់​កម្ចាត់​ស្នាម​ប្រឡាក់​ដោយ​ស្រា​ក្រហម​ ដោយ​គ្រាន់​តែ​ដាក់​អំបិល​បន្តិច​រួច​បោក​ធម្មតា។

៨.​ ស្នាម​ប្រឡាក់​ដោយ​សារ​ស្មៅ

បើ​សិន​ជា​ស្នាម​ប្រឡាក់​ស្មៅ​នៅ​ថ្មីៗ​នៅ​ឡើយ​ អ្នក​អាច​ចាក់​ទឹក​ខ្មេះ​បន្តិច​នៅ​លើ​ស្នាម​ប្រឡាក់​ជា​ការ​ស្រេច។​

៩.​ ស្នាម​ប្រឡាក់​ដោយ​សារ​Make-Up

នៅ​ពេល​ដែល​អ្នក​ប្រឡាក់​ម្សៅ​ផាត់​ ឬ​គ្រឿង​ផាត់​មុខ​ផ្សេងៗ​ អ្នក​គួរ​តែ​ប្រើ​ក្រែម​កោរ​ពុក​មាត់​ដើម្បី​សម្អាត​វា​។​

១០.​ ស្នាម​ប្រឡាក់​ដោយ​សារ​ផ្លែ​ឈើ​(Berry)

អ្នក​អាច​សម្អាត​ ស្នាម​ប្រឡាក់​ដោយ​សារ​ផ្លែ​ឈើ​បាន​យ៉ាង​ងាយ​ដោយ​ប្រើ​ទឹក​ក្តៅ​។​ ចាក់​ទឹក​ក្តៅ​ទៅ​លើ​ស្នាម​ប្រឡាក់​​ រួច​ត្រាំ​មួយ​សន្ទុះ​។ ប្រសិន​បើ​នៅ​តែ​មិន​បាត់​ អ្នក​អាច​ប្រើ​ទឹក​ខ្មេះ​ជាំ​ជំនួយ៕​

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម