ចង់​ឡើង​តំណែង​ឆាប់ គួរ​ជៀសវាង​កាយ​វិការ​ឆ្គង​ៗ​ ៩យ៉ាង​នេះ​នៅ​កន្លែង​ធ្វើ​ការ​

  • 2018-05-22 05:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​តែង​ស្រមៃ​ពី​ការ​ឡើង​តំណែង​ការងារ​ ហើយ​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​តំណែង​នីមួយៗ​។​ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ភ្លេច​ចាប់​អារម្មណ៍​ទៅ​លើ​កាយ​វិការ​ប្រចាំ​ថ្ងៃ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ឡើង​តំណែង​នោះ។​ ទាំង​នេះ​ជា​កាយ​វិការ​ទាំង​៨​យ៉ាង​ដែល​អ្នក​គ្រប់​គ្នា​មិន​គួរ​ធ្វើ​នៅ​កន្លែង​ធ្វើ​ការ​៖

១.អង្គុយ​បែប​ខ្ជិល

យើង​គ្រប់​គ្នា​តែង​តែ​ចូល​ចិត្ត​អង្គុយ​បែប​សម្រាក​ពេល​នៅ​ផ្ទះ​មើល​ទូរទស្សន៍​ ប៉ុន្តែ​ទម្លាប់​ទាំង​នេះ​មិន​គួរ​មាន​ទេ​នៅ​កន្លែង​ធ្វើ​ការ​។​ វា​មិន​ត្រឹម​តែ​មើល​ទៅ​អាក្រក់​មើល​ទេ​ វា​ថែម​ទាំង​បង្ហាញ​ពី​ភាព​ខ្ជិល​របស់​អ្នក​ឱ្យ​ចៅហ្វាយ​ឃើញ​ទៀត​ផង។​

២.​ ក្រឡាប់​ភ្នែក​ចុះ​ឡើង​

ជា​ទូទៅ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ កាយ​វិការ​របៀប​នេះ​មើល​ទៅ​មិន​សមរម្យ​ហើយ​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​មិន​ថា​អ្នក​នៅ​ទីណា​ ឬ​នៅ​ជាមួយ​អ្នក​ណា​ក៏​ដោយ​។ ​ជា​ធម្មតា​យើង​តែង​តែ​ក្រឡាប់​ភ្នែក​ចុះ​ឡើង​នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ និង​មិន​ពេញ​ចិត្ត​អ្វី​មួយ​។​ ហេតុ​នេះ​ហើយ​បើ​អាច​ជៀស​វៀង​បាន​គួរ​តែ​ជៀស។

៣​. ក្តោប​ដៃ​គ្រប់​ពេល​

កាយ​វិការ​នេះ​ច្រើន​តែ​បុរស​ជា​អ្នក​ធ្វើ​។​ វា​បង្ហាញ​ពី​ភាព​អោន​លំទោន​ ប៉ុន្តែ​វា​អាច​ធ្វើ​អាច​អ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​មាន​អារម្មណ៍​ទើសទាល់​ ជា​ពិសេស​នៅ​កន្លែង​ធ្វើ​ការ។​ អញ្ចឹង​អ្នក​គួរ​ណាស់​តែ​មើល​ដៃ​អ្នក​ឱ្យ​ស្រួល​បួល។​

៤.​ អង្គុយ​ ឬ​ឈរ​កៀក​គេ​ពេក​

ទោះ​បី​ជា​អ្នក​ស្និទ្ធ​ស្នាល​ចៅហ្វាយ​និង​មិត្ត​រួម​ការងារ​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​មិន​គួរ​អង្គុយ​ ឬ​ឈរ​កៀក​គេ​ពេក​នោះ​ទេ​។ ការ​ធ្វើ​បែប​នេះ​វា​អាច​ធ្វើ​ឱ្យ​គេ​មិន​ស្រណុក​ចិត្ត​និង​ទើស​ទាល់។

៥.​ ចូល​កន្លែង​ធ្វើ​ការ​ស្ងាត់ៗ​

នៅ​ពេល​ដែល​អ្នក​ចូល​កន្លែង​ធ្វើ​ការ​ដោយ​មិន​បាន​សួស្តី​ទៅ​អ្នក​គ្រប់​គ្នា​ វា​គឺ​ជា​កាយវិការ​មួយ​ដែល​មិន​សមរម្យ​ទាល់​តែ​សោះ​។​ គេ​អាច​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ក្រៅ​សង្គម​ដែល​មិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​។​យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​ញញឹម​បន្តិច​។

៦.​ បង្ហាញ​ពី​អារម្មណ៍​ធុញ​ទ្រាន់​

យើង​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​នៅ​កន្លែង​ធ្វើ​ការ។​ប៉ុន្តែ​មាន​អ្នក​ខ្លះ​មិន​សូវ​បញ្ចេញ​ពី​អារម្មណ៍​នេះ​ទេ​ តែ​អ្នក​ខ្លះ​ទៀត​ឧស្សាហ៍​បញ្ចេញ​ឱ្យ​អ្នក​ដទៃ​បាន​ដឹង​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​រៀន​លាក់​អារម្មណ៍​ខ្លះ​ មិន​ថា​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់​យ៉ាង​ណា​ក៏​ដោយ។​

៧.​ ដាក់​ដៃ​នៅ​ពី​ក្រោយ​ខ្នង​

ការ​ដាក់​ដៃ​ពី​ក្រោយ​ក៏​ដូច​ជា​ការ​ក្តោប​ដៃ​ដែរ​គឺ​វា​អាច​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ទើស​ទាល់​ហើយ​មើល​ទៅ​គួរ​ឱ្យ​សង្ស័យ​។​

៨. ចូលចិត្ត​នៅ​​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ

យើង​​ប្រាកដ​ជា​មាន​អារម្មណ៍​ខ្មាស​អៀន​នៅ​ពេល​ចាប់​ផ្តើម​ធ្វើការ​នៅ​កន្លែង​ថ្មី។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចូលចិត្ត​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​ដោយ​មិន​ចូលរួម​សកម្មភាព​បង្កើត​ក្រុម​ឬ​តែងតែ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​តែ​ម្នាក់​ នោះ​មាន​ន័យ​ថា​អ្នក​មិន​ចង់​បង្កើត​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​គេ​ទេ។ ​វា​បង្ហាញ​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​ចាប់​អារម្មណ៍ មិន​រាក់ទាក់ អ្នក​នៅ​ជុំវិញ។ ដូច្នេះ​មិន​ថា​​លំបាក​យ៉ាងណា​ចូរ​ព្យាយាម​ខិត​ចូល​ជិត​មិត្ត​រួម​ការងារ​របស់​អ្នក (ប៉ុន្តែ​ចូរ​កុំ​ភ្លេច​គោរព​ភាព​ឯកជន​របស់​ពួកគេផង) ។

៩.​ មើល​ម៉ោង​ញយ​ដង​ពេក​

ការ​ដែល​មើល​ម៉ោង​ និង​ទូរស័ព្ទ​ញយ​ដង​ពេក​អាច​ធ្វើ​ឱ្យ​គេ​គិត​ថា​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​និង​ការងារ​។​ ជាពិសេស​គេ​នឹង​គិត​ថា​អ្នក​ធុញ​ទ្រាន់​ ហើយ​ចង់​ចេញ​ឱ្យ​ឆាប់ៗ ៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម