មាន​៥​ចំណុច​នេះ អ្នក​នឹង​បង្កើត​មិត្ត​ច្រើន​ជាង​សត្រូវ​ទោះ​នៅ​ទី​ណា​ក៏​ដោយ

  • 2018-05-03 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​នៅ​ទី​ណា​ក៏​ដោយ បើ​អ្នក​​​​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ចូលចិត្ត​រាប់​អាន នោះ​​ទំនុក​ចិត្ត ភាព​រីករាយ និង​ស្នាម​ញញឹម តែង​កើត​មាន​​ឡើង​ចំពោះ​​​អ្នក ​និង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក។ ជា​ការ​ពិត​ណាស់ មនុស្ស​យើង​មាន​ញាតិមិត្ត​ ចូលចិត្ត​រាប់​អាន​ច្រើន​ ប្រសើរ​ជាង​មាន​សត្រូវ ដែល​អាច​នាំ​ឲ្យ​​ជីវិត​ជួប នូវ​វិនាស​អន្តរាយ មួម៉ៅ​ក្តៅ​​ក្រហាយ​ច្រើន។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​​ប្រកាន់​ខ្ជាប់​ នូវ​ចរិយាសម្បត្តិ ​៦​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម​នេះ ៖

​​១. ធ្វើ​ល្អ​ដាក់​អ្នក​ដទៃ​ដោយ​មិន​រំពឹង​ទុក​អ្វី​មក​វិញ​​

បើ​​ដាក់​ចិត្ត​ដាក់​កាយ​​ថា​​ជួយ​ហើយ ​គឺ​​ត្រូវ​​​ជួយ​ឲ្យ​អស់​ពី​ចិត្ត​ ដោយ​​​មិន​គិត​​ទាម​ទារ​សំណង ប៉ង​ចង់​បាន​អ្វី​​​មួយ​មក​វិញ ឬ​រំលើក​គុណ​ទៅ​ថ្ងៃ​ក្រោយ​នោះ​ឡើយ។

​​២. ស្ដាប់​​និង​រក្សា​អាថ៌កំបាំង​ពេល​​​មាន​អ្នក​ចែក​រំលែក​ក្ដី​ទុក្ខ​ជា​មួយ​​

​ទោះ​​បី​គេ​ជា​មនុស្ស​​ ដែល​អ្នក​មិន​សូវ ជិតស្និទ្ធ​ជាមួយ​ក៏​ដោយ បើ​គេ​​និយាយ​ប្រាប់​ពី​រឿង​កើត​ទុក្ខ នៅ​ក្នុង​ជីវិត អ្នក​គួរ​តែ​ស្តាប់​ដោយ​យក​ចិត្ត​​ទុក​ដាក់ ព្យាយាម​យល់​ពី​ស្ថានការណ៍ និង​រក្សា​កុំ​ឲ្យ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ។ ធ្វើ​បែប​នេះ​ មនុស្ស​ដែល​​នៅ​ជុំ​វិញ​ខ្លូន​អ្នក ប្រាកដ​ជា​​ចាត់​ទុក​អ្នក​ដូច​ជា​ ថ្នាំ​ព្យាបាល​មួយ​គ្រាប់ ដែល​អាច​​​ជួយ​សម្រាល​ទុក្ខ​ ពេល​មិន​សប្បាយ​ចិត្ត។

​​៣. មិន​វាយ​​ឫក​រើស​អើង​​

​​​​កុំ​វាយ​តម្លៃ​​ចរិត​មនុស្ស​​ពេល​ទើប​​តែ​​បាន​ជួប​ដំបូង ​​​កុំ​វាយ​តម្លៃ​តែ​សំបក​ក្រៅ សម្លឹង​​មើល​លើ​មើល​ក្រោម ទើប​សម្រេច​ចិត្ត​និយាយ​ទៅ​​កាន់​​គេ​មុន ព្រោះ​មនុស្ស​ម្នាក់ៗ កើត​មក​ក្នុង​បទដ្ឋាន​ខុស​គ្នា​ ​ត្រូវ​ចេះ​ទទួល​យក​អ្វី​ដែល​ជា​ចំណុច​ល្អ​ពី​ខាង​ក្នុង មិន​មែន​របស់​ក្រៅ​ខ្លួន​ទេ។ ត្រូវ​គិត​ថា​អ្នក​ជា​មនុស្ស ដែល​​កើត​មក​មាន​ជីវិត​មួយ​ដូច​គ្នា។

​​៤. និយាយ​ត្រង់ៗ​​

​ឃើញ​ល្អ​ថា​ល្អ ឃើញ​អាក្រក់​និយាយ​កែ​​តម្រូវ ​ប៉ុន្តែ​​ត្រូវ​ចេះ​រៀប​ពាក្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ហា​ស្តី​ ទើប​មិន​​​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ ហើយ​ក៏​មិន​មែន​ផ្អែម​តែ​​នៅ​នឹង​មុខ​ ប៉ុន្តែ​វាយ​ប្រហារ​​​នៅ​ពី​ក្រោយ​ខ្នង​នោះ​ដែរ។

​​៥. មិន​ប្រកាន់​ច្រើន​​

មនុស្ស​​បែប​នេះ​ទៅ​ណា​មក​ណា​​ ក៏​ចុះ​ក្នុង​សង្គម​ដែរ ព្រោះ​គេ​មិន​ចេះ​ប្រកាន់​ ឬ​អៀនប្រៀន​ច្រើន។ គេ​ចូល​ចិត្ត​លេង​សើច​ បូក​រួម​ជាមួយ​កាយវិការ​រស់​រវើក​​ បើ​នរណា​បាន​នៅ​ជិត មាន​អារម្មណ៍​​កក់ក្តៅ ហាក់​បី​ដូច​ជា​មិត្ត​ភក្តិ​​ដែល​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ។

​​​ចំណុច​ទាំង​៥​នេះ ​ខ្ញុំ​គិត​ថា​វា​មិន​ពិបាក​អនុវត្ត​នោះ​ទេ ​អ្នក​ត្រូវ​​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន ព្រោះ​វា​ជា​សេចក្តី​សុខ​របស់​អ្នក។​​

ចុចអានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី