ស្រី​ៗ​ឆ្ងល់​ថា ខ្លួន​ស្អាត​បាត​ប៉ុណ្ណឹង​ដែរ​ហេតុអ្វីស្នេហា​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត? ៧ យ៉ាង​នេះ​ជា​មូលហេតុ

  • 2018-05-21 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​កំពុង​ឆ្ងល់​ថា ខ្លួន​មាន​អ្វី​ល្អ​សព្វគ្រប់​ដែរ តែ​បែរជា​បរាជ័យ​រឿង​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ឈប់? នោះ​ក៏​ព្រោះ​តែ​អ្នក​ចូលចិត្ត​ធ្វើ​រឿង ៧ យ៉ាង​ខាងក្រោម​នេះ​ដដែល​ៗ​ពេក៖

១.យល់​ច្រឡំ​អារម្មណ៍​ជាមួយ​មនុស្ស​ថ្មី

មាន​មនុស្ស​ជាច្រើន​ដែល​ងប់ងុល​នឹង​មនុស្ស​ចម្លែក​ទើបតែ​បាន​ស្គាល់ ព្រោះ​គេ​មាន​ចរិត​ក្លាហាន និង​​សម្ដី​ផ្អែម រហូត​ភ្លេច​អ្នកនៅ​ក្បែរ​ស្រលាញ់​បារម្ភ និង​គាំទ្រ​ខ្លួន​ដោយ​ស្ងៀមស្ងាត់។ អ្នក​មិន​ដឹង​ទេ​​ថា នោះ​វា​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ឆាវ​ប៉ុណ្ណោះ។

រូបតំណាង

**២.មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ពេក**

នៅ​ពេល​អ្នក​មាន​ស្នេហា អ្នក​នឹង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ដោយ​គិត​ថា ដៃគូ​មិន​អាច​អត់​ពី​អ្នក​បាន។ ចំណែក​​ម្ខាង​ទៀត​មិន​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​ដៃគូ​ថែទាំ​ដូចគ្នា ក៏​ធ្វើឲ្យ​ចំណង​ស្នេហ៏​ចាប់ផ្ដើម​ដាច់ដោច​ម្ដង​បន្តិច​ៗ។

៣.អ្នក​មិន​ចេះ​ស្រលាញ់​ត្រឹមត្រូវ

អ្នក​ចូលចិត្ត​ការ​និយាយ​កុហក ជាជាង​ការ​ពិត។ អ្នក​ចូលចិត្ត​តែ​បង្ខិតបង្ខំ​ដៃគូ ហើយ​នោះ​ជា​មូលហេតុ​ដែល​គាត់​មាន​អារម្មណ៍​ថា ជីវិត​គេ​មិន​ឲ្យ​តម្លៃ បន្ទាប់​មក​ក៏​បោះបង់​អ្នក​ចោល និង​ស្វែងរក​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បន្ថែម​ពី​មនុស្ស​ថ្មី។

៤.ខ្វះ​ការ​ទុកចិត្ត

អ្នក​ខ្វះ​សន្តិភាព​ផ្លូវ​ចិត្ត ដូចនេះ​ហើយ​តែងតែ​សង្ស័យ​ដៃគូ​គ្រប់​ពេល។ ជឿ​ថា ប្រសិនបើ​រឿង​មិន​ទុក​ចិត្ត​កើត​ឡើង​ជា​ញឹកញាប់ នោះ​ទំនាក់ទំនង​រវាង​មនុស្ស​ពីរ​នាក់​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ​។

៥.ស្រមើស្រមៃ​ពី​ក្ដី​ស្រលាញ់​របស់​មិត្តភ័ក្ដិ និង​មនុស្ស​នៅ​ជុំវិញ

អ្នក​តែងតែ​ប្រៀបធៀប​សេចក្ដី​ស្រលាញ់​របស់​អ្នក​ទៅ​អ្នក​ដទៃ ហើយបង្កើត​ស្នេហា​តាម​របៀប​ដែល​អ្នក​ចង់​បាន។

៦.ពឹង​ពាក់​លើ​ដៃគូ​ខ្លាំង​ពេក

រឿង​ខ្លួនឯង​តូចតាច ក៏​ពឹង រឿង​លុយកាក់​ក៏​ពឹង ហើយ​រឿង​ការងារ​ក៏​ពឹង។ បើ​អ្នក​ផ្អែក​លើ​មនុស្ស​ប្រុស​ទាំង​ស្រុង​បែបនេះ ច្បាស់​ណាស់​ថា​គ្មាន​នរណា​ទ្រាំទ្រ​បាន​ទេ គេ​ក៏​ចេះ​ធុញទ្រាន់​ដែរ។

៧.ទាមទារ​ពេក

អ្នក​តែងតែ​ទាមទារ​ចង់​ដូរ​ទូរសព្ទ​ឲ្យ​ទាន់​សម័យ​កាល ចង់​បាន​ខោអាវ ស្បែកជើង កាបូប ជា​របស់​ប្រេន​ៗ ដោយ​សុំ​ដៃគូ​រហូត។ អាកប្បកិរិយា​បែប​នេះ​បង្ហាញ​ថា អ្នក​ស្រលាញ់​វត្ថុ​ជាង​មនុស្ស៕

រូបតំណាង

ចុចអាន៖ពិភពលោក​មនុស្ស​៧​ពាន់​លាន​នាក់ ហេតុ​អ្វី​ត្រូវ​នៅ​រង់​ចាំ​គេ​តែ​ម្នាក់?

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម