ល្បិចងាយៗជួយឲ្យចំណេញសម្រាប់អ្នកស្នាក់នៅសណ្ឋាគារញឹកញាប់
- 2018-04-25 04:18:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចងាយៗជួយឲ្យចំណេញសម្រាប់អ្នកស្នាក់នៅសណ្ឋាគារញឹកញាប់
ការធ្វើដំណើរកម្សាន្តគឺជារឿងដែលសប្បាយចិត្តបំផុត។ ប៉ុន្តែវាអាចនឹងពិបាកដោយសារតែថវិកាមានកំណត់ អ្នកត្រូវចាយវាយត្បិតត្បៀត។ ទាំងនេះជាតិចនិកខ្លះៗដើម្បីជួយសន្សំសំចៃអ្នកបានមួយកម្រិត ហើយថែមទាំងងាយស្រួលទៀតផង សម្រាប់អ្នកឧស្សាហ៍គេងនៅសណ្ឋាគារ៖
១. ស្ងោរពងទានៅក្នុងកំសៀវអគ្គិសនី
ប្រសិនបើអាហារពេលព្រឹកនៅក្នុងអូតែលនោះដូចជាថ្លៃពេក ហើយអ្នកក៏ធុញទ្រាន់ជាមួយនំកញ្ចប់ដែរនោះ អ្នកអាចរកវិធីងាយៗគឺដើរទៅហាងក្បែរៗនោះ ទិញពងទា និងនំបុ័ង។ បន្ទាប់មកយកពងទាមកស្ងោរក្នុងកំសៀវជាការស្រេច។
២. ប្រើឆ្នាំងអ៊ុតដើម្បីធ្វើនំបុ័ងអាំង
ប្រសិនបើពងទាមិនគ្រប់ ឬអ្នកចង់ញាំនំបុ័ងជាង អ្នកអាចប្រើវិធីនេះបាន។ គ្រាន់តែយកក្រដាសអាលុយមីញ៉ូមមករុំហើយដាក់ឆ្នាំងអ៊ុតពីលើជាការស្រេច។
៣. បង្កើតSpeakerដោយប្រើកែវទឹក
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តស្តាប់បទចម្រៀង ឬជាមនុស្សដែលទ្រមក់ពេលក្រោកពីគេងម្តងៗ អ្នកគួរតែសាកប្រើវិធីនេះ។ វាអាចជំនួសម៉ោងរោទ៍នៅផ្ទះអ្នកបាន។
៤. ចំហុយខោអាវអ្នកនៅក្នុងបន្ទប់ទឹក
មិនមែនអូតែលទាំងអស់សុទ្ធតែមានឆ្នាំងអ៊ុតទេ។ ពេលខ្លះអ្នកត្រូវទៅប្រជុំ អ្នកមិនអាចពាក់អាវជ្រួញបានទេ។ តិចនិកនេះអាចជួយអ្នកបាន អ្នកគ្រាន់តែយកអាវមកដាក់ជិតកន្លែងអ្នកងូតទឹក នោះចំហាយទឹកក្តៅអាចជួយឱ្យប្រសើរឡើង។
៥. ជូតMake Upចេញដោយប្រើក្រែមអប់សក់ (Hair Conditioner)
ស្រីៗ! នេះជាវិធីដ៏ពិសេសសម្រាប់អ្នកដែលអស់ទឹកលុបMake Upកំឡុងពេលធ្វើដំណើរ ឬភ្លេចយកមក។ អ្នកអាចលុបMake Upបានយ៉ាងងាយ។
៦. ប្រើទូរទស្សន៍ដើម្បីសាកទូរស័ព្ទ
រឿងដ៏លំបាកបំផុតរបស់អ្នកធ្វើដំណើរគឺភ្លេចយកប្រដាប់សាកទូរស័ព្ទ។ តែកុំបារម្ភ នៅក្នុងអូតែលតែងតែមានទូរទស្សន៍ ហើយភាគច្រើនមានរន្ធដោតUSB។ អញ្ចឹងអ្នកអាចមើលទូរទស្សន៍បណ្តើរសាកថ្មបណ្តើរ។
៧. គ្របម្ហូបដោយប្រើថង់ក្តោបសក់
អ្នកអាចទុកម្ហូបសល់នៅក្នុងទូរទឹកកកបានដោយប្រើថង់ក្តោបសក់មកគ្របពីលើ។ វាអាចជួយអាហារអ្នកមិនឱ្យធំក្លិននៅក្នុងបន្ទប់ និងការពារមេរោគផ្សេងៗ ៕
ចុចអាន៖
ល្បិចសម្អាតងាយៗ១០ដែលអ្នកនឹកស្មានមិនដល់តែមានប្រសិទ្ធភាពមិនគួរឱ្យជឿ
កំហុសទាំង ១៤ គួរដឹងហើយជៀស សម្រាប់អ្នកដើរលេងក្រៅស្រុកថ្មីថ្មោង