ស្អាតៗអ៊ីចឹងបានជាតារាស្រី ៥ រូបនេះ ត្រូវតារាប្រុសបរទេសសារភាពស្នេហ៍ត្រង់ៗ
- 2018-05-16 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតៗអ៊ីចឹងបានជាតារាស្រី ៥ រូបនេះ ត្រូវតារាប្រុសបរទេសសារភាពស្នេហ៍ត្រង់ៗ
មិនត្រឹមតែមានទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាតទាក់ទាញបេះដូងបុរសៗក្នុងស្រុកប៉ុណ្ណោះទេ។ តារាស្រីឈ្មោះល្បីល្បាញរបស់ចិន ៦ រូបនេះអាចឆក់បានការចាប់អារម្មណ៍ពីតារាប្រុសដទៃនៅក្នុងពិភពលោកទៀតផង។
១.Dilraba Dilmurat
នាងត្រូវបានកីឡាករ Alexandre Pato របស់ក្លឹប Tianjin Quanjian លើរូបពេលអបអរជ័យជម្នះលើក្រុមកូរ៉េខាងត្បូង Jeonbuk Motors និងបានសារភាពស្រលាញ់តែម្ដង។
២.Fan Bingbing
រាជិនីកំពូលសម្រស់របស់ចិន ដែលអាចទាក់ទាញបេះដូងបុរសៗបានយ៉ាងច្រើន។ មិនត្រឹមតែនាងអ្នកស្រលាញ់ច្រើនក្នុងប្រទេសឡើយ Bingbing ក៏ត្រូវបានគេស្វែងរកក្នុងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ី។ សូម្បីតែ MC និងជាតារាកំប្លែងជប៉ុនដ៏ល្បីល្បាញ Tetsuro Degawa បានសារភាពជាសាធារណៈថា ជាអ្នកគាំទ្រដ៏ងប់ងុលរបស់នាងអស់ពីបេះដូង។
៣.AngelaBaby
ភាពស្រស់ស្អាតរបស់ Baby មិនត្រឹមតែអាចទាក់ទាញចិត្តស្វាមីរបស់នាង គឺតារប្រុស Huang Xiaoming ឡើយតែក៏ធ្វើឲ្យតារាប្រុសកូរ៉េដ៏ល្បីឈ្មោះ Kim Jong-kook លង់ស្នេហ៍ដកចិត្តមិនរួចផងដែរ។ នៅក្នុងបទសម្ភាសន៍មួយតារាកូរ៉េរូបនោះ បានសារភាពជាសាធារណៈចំពោះការស្រលាញ់ចំពោះ AngelaBaby ហើយបាននិយាយថា នាងគឺជាជនជាតិចិនកំពូលសម្រស់ ដែលលោកចង់ធ្វើការជាមួយបំផុត។
៤.Victoria Song
នៅពេលចូលរួមក្នុងកម្មវិធីមួយនៅប្រទេសចិន Shaquille O'Neal ដែលជាអតីតកីឡាករបាល់បោះដ៏ល្បីរបស់អាមេរិក បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោកបាន លុតជង្គង់សុំមេក្រុមចម្រៀង F(x) រៀបការ។
៥.Zhao Wei
បន្ទាប់ពីជោគជ័យក្នុងរឿង "ព្រះនាងយេយេ ” Zhao Wei បានក្លាយទៅជានិមិត្តរូបមួយក្នុងបេះដូងអ្នកទស្សនារាប់លាននាក់នៅទូទាំងទ្វីបអាស៊ី។ ភ្នែកធំៗ មុខមានមន្តស្នេហ៍ពីធ្វើឲ្យតារាប្រុសថៃដ៏ល្បី Weir Sukollawat ធ្លាប់ផ្សព្វផ្សាយជាសាធារណៈម្ដងថា លោកពេញចិត្តនឹងតារាស្រីវ័យ ៤២ ឆ្នាំនោះខ្លាំងណាស់៕
ចុចអាន៖សម្រស់តារាស្រីល្បីៗនៅអាស៊ី មុខស្អាតៗពីកំណើត ទោះគ្មានម្សៅក៏នៅតែអេម!