ម្ដាយ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ដើម្បី​ជួយ​ឲ្យ​កូន​មាន​មិត្ត​សម្លាញ់​តាំងពី​នៅ​ក្មេង

  • 2018-05-17 09:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ដាយ​ឪពុក​គួរតែ​ជួយ​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​ល្អ តាមរយៈ​ការ​បង្កើត​មិត្ត​ជាមួយ​ក្មេង​ដទៃបាន​ស្និទ្ធស្នាល។ ទាំង​នេះ​គឺជា​រឿង​ ៧ ដែល​អ្នក​ធ្វើ ដើម្បី​កូន​ៗ​មាន​មិត្តសម្លាញ់៖

១.កុំ​ប្រៀបធៀប​កូន​ទៅ​នឹង​មិត្ត​

ទោះ​ជា​ពួកគេ​ស្គាល់​គ្នា​នៅ​តូច​ៗ​បែប​នេះ​ក៏​ដោយ តែ​មនោសញ្ចេតនា​មាន​មិន​ចាញ់​មនុស្ស​ធំ​ឡើយ។ ដូចនេះ​បើ​ឪពុក​ម្ដាយ​ឃើញ​មិត្ត​គេ​ធ្វើ​បាន​ល្អ​ជាង ហើយ​ប្រៀបធៀប​គ្នា​នោះ កូន​នឹង​មាន​អារម្មណ៍​អន់​ចិត្ត ហើយ​លែង​ចូលចិត្ត​មិត្ត​ទៀត​ផង។

រូបតំណាង

**២.បង្រៀន​កូន​ឲ្យ​ចេះ​ចែករំលែក​ជាមួយ​មិត្ត**

ពេល​កូន​មាន​របស់​លេង​ថ្មី ឬ​នំ​ចំណី​ឆ្ងាញ់​ៗ​អ្នក​គួរតែ​ប្រាប់​ឲ្យ​គេ​ចែក​ទៅ​មិត្តភ័ក្ដិ ហើយ​ឲ្យ​មិត្តភ័ក្ដិ​ចែក​របស់​គេ​មក​​វិញ​ដែរ។ បែបនេះ​កូន​នឹង​ដក់​ជាប់​នូវ​ភាព​សប្បុរស​នោះ ហើយ​ពេល​មាន​អ្វី​ថ្មី​គេ​នឹង​ចែក​ទៅ​ឲ្យ​ឯង​ៗ​ដោយ​មិនបាច់​ប្រាប់។

៣.បង្កើត​ឱកាស​សម្រាប់​ការងារ​ជា​ក្រុម​ជំនួស​ឲ្យ​ការ​ប្រជែង

ឪពុកម្ដាយ​គួរតែ​ប្រាប់​ឲ្យ​កូន និង​មិត្តភ័ក្ដិ​គេ​ធ្វើការ​រួម​គ្នា ដើម្បី​មាន​សមិទ្ធផលរួម​គ្នា ជាជាង​ឲ្យ​ពួកគេ​ប្រកួតប្រជែង​គ្នា​សម្រេច​កិច្ចការ​អ្វី​មួយ​។

៤.មាន​ពេល​លេងកម្សាន្ត​ជាមួយ​គ្នា​ដោយ​មិន​ខ្លាច​អ្នក

ក្មេង​ៗ​ពេល​លេង​ជាមួយ​គ្នា​តែង​មាន​ប៉ះទង្គិច​គ្នា​ជា​រឿង​ធម្មតា ដូចនេះ​ពេល​ឃើញ​កូន​យំ​កុំ​ខឹង​នឹង​មិត្ត​គេ​ដោយ​ស្ដីឲ្យ​កូន​ឈប់​ឲ្យ​ទៅ​លេង​ជាមួយ។ ព្រោះ​ក្មេង​ៗ​នឹង​ស្អប់ ឬ​លែង​ជិតស្និទ្ធ​គ្នា​ពេល​ក្រោយ​ទៀត។

៥.ប្រើ​ភាព​កំប្លុកកំប្លែង​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ឬ​ភាព​តានតឹង

វិធីសាស្ត្រ​នេះ​ជា​ទូទៅ​គួរតែ​ប្រើ​ពេល​ក្មេង​ៗ​ឈ្លោះ​ប្រកែក ឬ​វ៉ៃ​គ្នា។

៦.កុំ​គិត​ពី​អាយុ

បើ​កូន​អ្នក និង​កូន​អ្នក​ជិតខាង​មាន​គម្លាត​អាយុ​ខុស​គ្នា មិន​គួរ​ដាក់​សម្ពាធ​ឲ្យ​គេ​ហៅ​ថា «បង» ឡើយ ព្រោះ​អាច​ឲ្យ​ពួកគេ​មិន​ស្និទ្ធស្នាល​គ្នា។ ដូចនេះ​អ្នក​គួរតែ​បង្រៀន​កូន​ធ្វើ​យ៉ាង​ណា​ឲ្យ​រាប់អាន​ជាមួយ​មិត្ត​ដោយ​ស្មោះ មិន​ចាំបាច់​គិត​ពី​អាយុ។

រូបតំណាង

៧.បង្រៀន​កូន​របស់​អ្នក​កុំឲ្យ​ចងកំហឹង

ក្មេង​ៗ​លេង​ជាមួយ​គ្នា​យូរ​ទៅ ជៀស​មិន​ផុត​ពី​ការ​វ៉ៃ​តប​គ្នា។ ដូចនេះ​អ្នក​គួរតែ​ប្រាប់​កូន​មិន​ឲ្យ​ខឹង ចង់​គុំកួន​រឿង​នោះ​ឡើយ។ បង្រៀន​ពួកគេ​ឲ្យ​ចេះ​អភ័យទោស និង​បោះបង់​ចោល​ជម្លោះ ទើប​ជា​រឿង​ត្រឹមត្រូវ៕

ចុចអាន៖៩វិធី​បង្រៀន​កូន​​ឲ្យ​​ពូកែ និង​​រឹង​មាំ​ជាង​យើង​​ទៅ​អនាគត

ប្រភព៖ yourtango ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម