កុំឲ្យជីវិតតែលតោលគ្មានទិសដៅពិតប្រាកដ អ្នកគួរងាកមករៀនពីរឿងទាំងនេះ
- 2018-05-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យជីវិតតែលតោលគ្មានទិសដៅពិតប្រាកដ អ្នកគួរងាកមករៀនពីរឿងទាំងនេះ
មានមនុស្សមួយចំនួនបានកំពុងតែច្របូកច្របល់ថាខ្លួនឯងកំពុងចង់បានអី ចង់ទៅណា? ដូច្នេះដើម្បីឲ្យខ្លួនឯងកាន់តែយល់ច្បាស់ និងដឹងពីគោលដៅខ្លួនឯងពិតប្រាកដនោះ អ្នកគួរតែចាប់ផ្ដើមគិតគូរ និងធ្វើនូវរឿងទាំងនេះ ៖
១. បោះចោលរឿងដែលរំខានអ្នក
ស្វែងរករឿងដែលតែងតែមករំខានចិត្តអ្នកឲ្យបានរួចហើយរៀនកាត់វាចេញពីជីវិតអ្នកឲ្យអស់បន្តិចម្ដងៗ។ ជាក់ស្ដែងដូចជាភាពភ័យខ្លាច ការគិតអាក្រក់ៗ ការរាប់អានមនុស្សខុស ឬការរុញរាពេលធ្វើអ្វីមួយជាដើម។ ទាំងអស់នេះអ្នកមិនត្រូវស្ពាយវាជាប់ខ្លួនឡើយ ព្រោះវាអាចឲ្យអ្នកគាំងមិនអាចធ្វើអ្វីចេញ។
**២. យល់ច្បាស់ពីជំនាញរបស់ខ្លួនឯង**
ខ្លួនឯងពូកែអី? ចេះធ្វើអីខ្លះ? នេះជាអ្វីដែលអ្នកត្រូវដឹងពីខ្លួនឯង។ មនុស្សគ្រប់គ្នាគឺមានជំនាញរៀងៗខ្លួនដូច្នេះអ្នកត្រូវច្បាស់ថាអ្នកមានជំនាញខាងអី ហើយត្រូវផ្ដោតឲ្យខ្លាំងទៅលើវា។ ការស្គាល់ពីសមត្ថភាពខ្លួនឯងគឺអាចនាំអ្នកទៅរកគោលដៅជីវិតបានយ៉ាងជាក់លាក់ដោយមិនដើរខុសអ្វីដែលអ្នកចង់បាន។
៣. ចាកចេញពីកន្លែងដែលអ្នកធ្លាប់តែសុខស្រួល
ចំណុចនេះគឺសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែធ្វើព្រោះបើអ្នកនៅតែមួយកន្លែងដែលអ្នកគិតថាស្រួលហើយនោះ ជីវិតអ្នកគ្មានន័យ គ្មានការរីកចម្រើនឡើយ។ ជីវិតដែលអ្នកត្រូវស្គាល់គឺនៅមានច្រើនរសជាតិទៀត ហើយអ្នកនឹងកាន់តែយល់ពីជីវិតខ្លួនឯងកាន់តែច្បាស់នៅពេលដែលអ្នកកាន់តែប្រឡូកច្រើន។
៤. រៀនគិតឲ្យបានធំ ឲ្យបានខ្ពស់
បើអ្នកគិតធំ អ្នកក៏កាន់តែធ្វើធំដែរប៉ុន្តែបើអ្នកគិតតូច អ្នកនឹងធ្វើតូច ដូច្នេះហើយត្រូវរៀនគិតឲ្យបានធំទោះបីអ្នកមិនទាន់បានធ្វើក៏ដោយ។ ការគិតធំ ការគិតឲ្យបានខ្ពស់គឺបានជំរុញឲ្យអ្នកកាន់តែជោគជ័យក្នុងជីវិតកាន់តែខ្លាំង។
៥.បោះជំហានទៅមុខឲ្យបានរាល់ថ្ងៃ ទោះជាជំហាននោះខ្លីក៏ដោយ
អ្នកមិនអាចនៅនឹងថ្កល់រាល់ថ្ងៃបានទេ ត្រូវតែដើរទៅមុខទោះវាបានតិចតួចក៏ដោយ។ ត្រូវស្វែងរកអីដែលធ្វើឲ្យខ្លួនឯងអភិវឌ្ឍ ឲ្យខ្លួនឯងរឹងមាំ នឹងធ្វើឲ្យខ្លួនឯងខ្ពស់ទៅៗជានិច្ច មិនមែនដើរថយក្រោយឡើយ៕
ចុចអាន៖ចង់ឲ្យជីវិតកាន់តែរឹងមាំ និងរីករាយ មុនអាយុ៣០គួរគប្បីរៀនធ្វើនូវរឿងទាំងនេះ