១២ក្បាច់សម្រកខ្លាញ់ងាយៗ អ្នកខ្ជិលៗនៅតែលើគ្រែក៏ហាត់បាន
- 2018-05-08 06:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១២ក្បាច់សម្រកខ្លាញ់ងាយៗ អ្នកខ្ជិលៗនៅតែលើគ្រែក៏ហាត់បាន
នៅពេលដែលគិតដល់ការហាត់ប្រាណ អ្នកតែងគិតថាទាល់តែទៅកន្លែងហាត់ប្រាណទើបអាចហាត់បាន។ ប៉ុន្តែលំហាត់ប្រាណទាំងនេះមិនចាំបាច់ទៅកន្លែងហាត់ប្រាណក៏អាចស្រកទម្ងន់បាន។
១. លត់ជង្គង់រួចលើកជើងម្ខាង
លត់ជង្គង់រួចច្រត់ដៃទាំង២ ទប់ខ្នងឱ្យត្រង់។ បន្ទាប់មកលើកជើងម្ខាងតិចៗឱ្យខ្ពស់តាមដែលអាចធ្វើទៅបាន។ លើកទៅលើកមកឱ្យបាន១០ដង រួចលើកជើងម្ខាងទៀត។
២. ក្រាបរបៀបទាហាន
ក្រាបបែបនេះ រួចលើកជើងស្តាំ១វិនាទី រួចលើកជើងឆ្វេង។
៣. ស្ពានកោង (Glute bridge)
គេងដាក់ដៃទាំង២រាបស្មើ ហើយបង្ហើបគូទអ្នកឱ្យខ្ពស់ឱ្យបានមួយសន្ទុះ។ ដើម្បីបង្កើនអាំងតង់ស៊ីតេ អ្នកអាចលើកជើងម្ខាងឡើង។
៤. ផ្តេកខ្លួនមួយចំហៀង
ផ្តេកខ្លួនរួចលើកជើងម្ខាងឡើង យកដៃច្រត់ក្បាល។ធ្វើបែបនេះទៅមកឱ្យបាន១០ដងហើយធ្វើម្ខាងទៀត។
៥. រមួលខ្លួន
អង្គុយដាក់ជើងឡើងលើ ដៃទាំង២ក្តោបចូលគ្នា។ ទប់ជើងឱ្យជាប់ហើយចាប់ផ្តើមងាកខ្លួនទៅឆ្វេង ងាកខ្លួនទៅស្តាំ។
៦. ក្រាបដូចក្តារ
ការក្រាបបែបនេះគឺងាយស្រួល ហើយមានប្រសិទ្ធភាពទៀតផង។ គ្រាន់តែដាក់ដៃអ្នកច្រត់ឱ្យកែងនឹងដងខ្លួន ក្បាលស្មើនិងដងខ្លួន។
៧. អាវ៉ង់ដូចទាហាន
ការធ្វើបែបនេះក៏ដូចជាលេខ២ដែរ ប៉ុន្តែមិនចាំបាច់លើកជើងទេ គ្រាន់តែងើបទៅមកបានហើយ។
៨. ដេកជិះកង់
គេងដាក់ជើងរាបស្មើ ងើបក្បាលឡើងលើយកដៃទាំង២ទប់។ បន្ទាប់មកលើកជង្គង់ឱ្យជិតដល់ក្បាល។
៩. លើកទៅលើកមក
គេងដាក់ដៃច្រត់ទប់ខ្លួន ហើយលើកជើងទាំង២ឆ្លាស់គ្នាទៅមក។
១០. បត់ខ្លួនចូលគ្នា
ដាក់គូទ រួចហើបខ្លួនលើកដៃឡើងលើឱ្យត្រង់ បន្ទាប់មកដាក់ជើងកែងគ្នា។
១១. បង្ហោះខ្លួន
គេងដាក់ដៃរាបស្មើដូចលេខ៣ហើយចាប់ផ្តើមងើបគូទលើកជើងឡើងឱ្យជិតដល់មុខទៅមក។
១២. SuperMan
គេងផ្កាប់មុខ រួចលើកជើងហើបជើង និងលើកដៃដាក់ឱ្យត្រង់ ៕
ចុចអាន៖