បើចង់ជោគជ័យ កុំធ្វើរឿងទាំងនេះនៅពេលព្រឹកឲ្យសោះ
- 2018-05-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ជោគជ័យ កុំធ្វើរឿងទាំងនេះនៅពេលព្រឹកឲ្យសោះ
ពេលព្រឹក គឺជាពេលវេលាដ៏មានប្រយោជន៍មួយ ដែលអាចជុំរុញទឹកចិត្តអ្នក ក្នុងការធ្វើកិច្ចការផ្សេងៗ ឲ្យទទួលបានផលល្អ ហើយវាក៏ជាពេលមួយ ដែលអ្នកខ្លះជាប់គាំងងើបពីគ្រែមិនចង់រួច។ ៩ ចំណុចខាងក្រោមទាំងនេះ គឺជាអ្វីដែល អ្នកមិនគូរធ្វើនៅពេលព្រឹក ព្រោះវានឹងរំខានដល់ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក៖
១. ដាក់នាឡិការោទ៍ច្រើនដង
អ្នកទាំងអស់គ្នាប្រហែលជាមានមិត្តភ័ក្ដិ ឬខ្លួនឯងផ្ទាល់តែម្តង ដែលចូលចិត្តដាក់ម៉ោងរោទ៍ឡើងមួយជួរ ដាក់តាំងពីម៉ោង ៦:០០ ៦:៤០ ៦:៥០ ៧:០០...ប៉ុន្តែនៅតែងើបយឺតដដែល។ ប៉ុន្តែសម្រាប់អ្នកជោគជ័យវិញ គេអាចគ្រប់គ្រងខ្លួនឯងបានសូម្បីតែពេលគេង ហើយងើបឡើងតាំងតែពីនាឡិការោទ៍លើកដំបូងម្ល៉េះ។
**២. មើលទូរទស្សន៍ ឬចុចទូរសព្ទ**
មនុស្សជោគជ័យមិនឲ្យទូរទស្សន៍ និងទូរស័ព្ទ មកគ្របដណ្តប់លើពេលវេលាដ៏មានតម្លៃរបស់ពួកគេជាដាច់ខាត។ បើទោះជាមើល ក៏មើលតែព៌តមាន ឬកម្មវិធីកំសាន្តណាខ្លីបំផុត ហើយមានប្រយោជន៍ប៉ុណ្ណោះ។
៣. ប្រើពេលយូរ ក្នុងការសម្រេចចិត្តលើរឿងតូចតាច
អ្នកមិនគួរខ្ជះខ្ជាយ ពេលវេលា គិតពីការស្លៀកពាក់ តុបតែងខ្លួន ឬក៏ត្រូវញ៉ាំអី យូរពេកទេ។ សាកក្រឡេកទៅមើលលោក Steve Job ឬក៏ប្រធានាធិបតីអាមេរិក Obama មានលុយរាប់លានដុល្លា ប៉ុន្តែគាត់ស្លៀកពាក់សមញ្ញដដែលៗ ដោយសារគាត់រវល់តែផ្តោតសំខាន់ លើរឿងធំជាងតូចតាច។
៤. គ្មានផែនការ
ពេលមុនចូលគេង អ្នកគួរតែកត់ចំណាំអ្វី ដែលត្រូវធ្វើនៅព្រឹក ទើបវាធ្វើឲ្យអ្នកងាយស្រួល ហើយមិនស្មុគស្មាញ ថាគូួធ្វើអីទុកអី ពេលដែលភ្ញាក់ឡើង។
៥. មិនផ្លាស់ប្តូរឈុតគេង
នេះជាសញ្ញាដ៏ធ្ងន់ធ្ងរមួយ ព្រោះបើអ្នកស្លៀកឈុតគេងពេញមួយថ្ងៃ នោះរាងកាយ និងខួរក្បាលអ្នក មិនអាចផ្តោតទៅលើកិច្ចការផ្សេងឲ្យបានល្អ ដូចដែលអ្នកស្លៀកពាក់ត្រឹមត្រូវ ចេញទៅខាងក្រៅនោះទេ។
៦. មិនញ៉ាំអាហារពេលព្រឹក
កុំទុកឲ្យពោះនៅទទេ ត្រូវញ៉ាំអាហារដែលល្អចំពោះសុខភាព ដើម្បីឲ្យចិត្ត និងរាងកាយមានកម្លាំងធ្វើការពេញមួយថ្ងៃ។
៧. គិតតែពីការងារមួយមុខ
មនុស្សជោគជ័យ ដាក់ចិត្តដាក់កាយ១០០% នៅពេលធ្វើការងារ ប៉ុន្តែគេក៏ចេះ ទុកពេលឲ្យខ្លួនឯងបានសម្រាក ហាត់ប្រាណ និងញ៉ាំអាហារជុំគ្រួសារ។
៨. ត្អូញត្អែរពីការងារ
មនុស្សជោគជ័យ មិនគិតអវិជ្ជមានធុញទ្រាន់ទៅលើការងារប្រចាំថ្ងៃ ហើយតែងតែជំរុញលើកទឹកចិត្ត ខ្លួនឯងតាំងពីភ្ញាក់ពីគេង ដើម្បីសម្រេចការងារផ្សេងៗ ដោយសប្បាយរីករាយ។
៩. យប់ឡើងមិនឆាប់ចូលគេង
ធ្លាប់ជួបទេ អ្នកខ្លះចូលចិត្តភ្ញាក់ពីព្រលឹម ប៉ុន្តែអ្នកខ្លះវិញ ពេលព្រឹកគឺងើបមិនរួចតែម្តង ព្រោះពួកគេជាមនុស្សដែលចូលចិត្ត ធ្វើអ្វីៗតែនៅពេលយប់ដូចជា មើលរឿងភាគ លេងបណ្ដាញសង្គមជាដើម ដោយមិនព្រមឆាប់ចូលគេង។ យ៉ាងណាមិញអ្នកគួរប្តូរ ទម្លាប់ឲ្យដូចគេដូចឯងប្រសើរជាង៕
ចុចអានបន្ត៖