មនុស្ស​ស្រី​នៅ​លីវ​មាន​ភាព​ស្រស់​ស្អាត ដោយសារ ៤ ចំណុច​នេះ

  • 2018-05-11 01:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មិន​ទាន់​មាន​ស្នេហា​មើល​ទៅ​ស្រស់​ស្អាត​ខ្លាំង​ណាស់ ហើយ​ពួកគេ​មាន​ភាព​ឆ្លាត​វៃ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការងារ។ តើ​អ្វី​ដែល​អាច​នាំឲ្យ​ពួកគេ​មើល​ទៅ​ស្រស់​ស្អាត​បែប​នោះ?អាថ៌កំបាំង ៥ យ៉ាង​នេះ នឹង​ជា​អ្វី​ដែល​ស្រី​ៗ​ត្រូវ​ដឹង៖

១.មិន​ខ្វល់​ពី​មនុស្ស​ប្រុស

ស្ត្រី​ទាំង​នោះ​មិន​ខ្ជះខ្ជាយ​ពេលវេលា ឬ​ថាមពល​ទៅ​លើ​បុរស​ទេ នាង​បាន​ឃើញ​អនាគត​របស់​ខ្លួន​ក្នុង​រយៈពេល​វែង​ឆ្ងាយ​ជាង​នោះ​ទៅ​ទៀត។ នាង​មិន​ខ្វល់​អំពី​ការ​ណាត់​ជួប​ប្រុស​ៗ​អារាត់អារាយ​ឡើយ។ មុន​ពេល​ដាក់​ចិត្ត​មាន​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ នាង​សិក្សា និង​ស្វែងយល់​ពី​គេ​ច្បាស់​ណាស់ ហើយ​ពេល​ទំនេរ គឺ​ហាត់ប្រាណ និង​របៀប​ថែរក្សា​សម្រស់។

២.មិន​ចូលចិត្ត​ការ​រួមភេទ​ដោយ​គ្មាន​ន័យ

បើ​ទោះបី​ជា​សង្គម​មិន​សង្កត់​ធ្ងន់​ខ្លាំង​ពី​ការ​រួមភេទ ប៉ុន្តែ​សម្រាប់​នាង​មិន​យក​អនាគត​ទៅ​ប្រថុយ​ជាមួយ​អ្វី​ដែល​គ្មាន​ភាព​ច្បាស់លាស់​នោះ​ទេ។ មួយ​វិញ​ទៀត ការ​ឆាប់​ប្រឡូក​ក្នុង​ការ​រួមភេទ គឺ​មិន​ល្អ​សម្រាប់​សម្រស់​មនុស្ស​ស្រី​ឡើយ។

៣.នាង​មិន​រវល់​ផ្គាប់​ចិត្ត​នរណា

នាង​មិន​ដួល​រលំ​ទៅ​នឹង​ការ​ឈឺចាប់ ភាព​អស់សង្ឃឹម​ក្នុង​ការ​ផ្គាប់​ចិត្ត​បុរស​ណា​ឡើយ ហើយ​នាង​មាន​ជីវិត​រស់នៅ​បែប​ខ្លួន​ចង់​បាន។

៤.មាន​អ្វីៗ​គ្រប់គ្រាន់

ព្រោះ​តែ​មាន​ពេល​សម្រាប់​ខ្លួនឯង ទើប​នាង​អាច​រក្សា​បាន​ភាព​ស្រស់​ស្អាត ហើយ​ខួរក្បាល​ល្អ​ឆ្លាតវៃ និង​មាន​ការងារ​ដ៏​ល្អ​មួយ។ ចំណែក​ឯ​បុគ្គលិកលក្ខណៈ​វិញ​ក៏​ល្អ នេះ​ហើយ​ជា​អ្វី​ដែល​នាង​មាន​ក្នុង​ដៃ។

៥.មាន​គោលដៅ​ជាក់លាក់

ការ​មិន​មាន​គូ​នឹង​គេ មិនមែន​មកពី​គ្មាន​បុរស​តាម​ស្រលាញ់​ឡើយ តែ​មក​ពី​នាង​មាន​ការ​កំណត់​ជាក់លាក់។ នៅ​ពេល​បុរស​មិន​ត្រូវ​ស្តង់ដារ​ដែល​ខ្លួន​ចង់​បាន នាង​ប្រាកដជា​បដិសេធ៕

ចុចអាន៖ស្រីៗ​​កុំ​ធ្វើ​រឿង​បែប​នេះ​នៅ​ទី​សាធារណៈ​ បើ​មិន​ចង់​ឲ្យ​គេ​មើល​ងាយ

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី