ស្រីៗ​​កុំ​ធ្វើ​រឿង​បែប​នេះ​នៅ​ទី​សាធារណៈ​ បើ​មិន​ចង់​ឲ្យ​គេ​មើល​ងាយ

  • 2018-05-09 09:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ទី​​សាធារណៈ ជា​កន្លែង​សម្រាប់​​មនុស្ស​រាល់​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​​មុន​ធ្វើ​អ្វី​មួយ​ អ្នក​គួរ​​​​ប្រកាន់​នូវ​អាកប្បកិរិយា​ថ្លៃ​ថ្នូរ​ មិន​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​អារម្មណ៍​​អ្នក​ដទៃ និង​តម្លៃ​របស់​ខ្លួនជាមុន​សិន​ដែរ។ កញ្ញា សូម​ណែនាំ​មិត្ត​នារី​នូវ​រឿង​មិន​គួរ​ធ្វើ​ទាំង​ប៉ុន្មាន ​ដូច​ខាងក្រោម​នេះ៖

១. ពេល​ស្លៀក​រ៉ូប​ ឬ​សំពត់​ខ្លី អ្នក​មិនគួរ​អង្គុយ​គង​ទាក់​ខ្លាឡើយ

រូបតំណាង

**២. ពេល​កំពុង​តែ​ញ៉ាំ​អាហារ អ្នក​មិន​គួរ​ថែម​​ម្សៅ​ក្រែមសោះ**

៣. កេះ​ច្រមុះ ព្រោះ​មើល​ទៅ​គគ្រិចខ្លាំង​ណាស់

រូបតំណាង

៤. ក្រដាស់​ដោយ​មិន​យក​ដៃ ឬក្រដាស​ខ្ទប់ច្រមុះ​មាត់

៥. ខាក​ស្តោះ​ពាល​វាល​ពាស​កាល

៦. ស៊ីផ្លេ​​ពេល​​ភ្លើង​​ស្តុប​ ឬ​ផ្លូវ​កំពុង​ស្ទះ

រូបតំណាង

៧. មក​​ក្រោយ​តែ​មិន​តម្រង់​ជួរ​​​​ ហើយ​ចង់​បាន​មុន

៨. ប្រើ​សម្តី​មិន​ល្អ​ដាក់​អ្នក​រត់​តុ

រូបតំណាង

៩. និយាយ​ ឬ​សើច​ឮៗហួស​ហេតុ ជាហេតុ​រំខាន​ដល់​អ្នក​ដទៃ

រូបតំណាង

១០. ឱនឈ្ងោក​ចុច​តែ​ទូរសព្ទ​មិន​មើល​អ្វី​ទាំង​អស់

១១. ស្ងាប​បើក​មាត់​ធំៗ ហើយ​មិន​យក​ដៃ​បាំង

រូបតំណាង

១២. ធ្វើ​ឫកញ៉ិកញ៉ក់​​ដូច​កូន​ក្មេង

រូបតំណាង

១៣. សម្លឹង​​មើល​​លើ​មើល​​​ក្រោម​ពេល​​ឃើញ​នរណា​ស្លៀក​ពាក់​ដូច​ខ្លួន

រូបតំណាង

១៤. តុបតែង​មុខ​ក្រាស់​ៗ​ឃ្មឹកដូច​ទៅ​ញ៉ាំការ

រូបតំណាង

១៥. ថត​គ្រប់​ទី​កន្លែង Post គ្រប់​ពេល​វេលា​​​​

រូបតំណាង

Fan កញ្ញា មាន​​អ្នក​ណា​ធ្លាប់​ធ្វើ​ចឹងអត់ ប្រាប់ឲ្យ​ត្រង់​មក

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី