៧ ហេតុផលស្រីៗគួរកាត់សក់ឲ្យខ្លីៗ ហើយមិនចាំបាច់ស្តាយក្រោយ
- 2018-05-11 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ហេតុផលស្រីៗគួរកាត់សក់ឲ្យខ្លីៗ ហើយមិនចាំបាច់ស្តាយក្រោយ
មនុស្សស្រីភាគច្រើនស្រលាញ់សក់វែងភ្លឺរលើបរលោងទម្លាក់ប្រះស្មា ឬត្រឹមចង្កេះ ដោយយល់ថាមើលទៅស្អាតបែបសុភាព។ ខ្លះទៀតមិនហ៊ានកាត់សក់ ព្រោះស្ដាយសក់វែង ដោយយល់ថាងាយស្រួលធ្វើម៉ូដដូចជាមូលរួញទម្លាក់ ឬកៀបត្រង់ជាដើម។ ប៉ុន្តែបើអានហេតុផល ៧ ចំណុចនេះហើយ អ្នកនឹងកាត់លែងស្ដាយក្រោយជាមិនខាន។
១. សក់វែងដដែលៗ ហើយគ្មានម៉ូដអ្វីផ្សេងក្រៅពីមូលរួញទម្លាក់។
២. សក់វែងចំណាយសាប៊ូនិងពេលកកយូរជាងសក់ខ្លីឆ្ងាយ។
៣. សក់ខ្លីធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ។
៤. សក់ខ្លីស្រាលស្រួលខ្លួន ហើយពេលស្លៀកពាក់អ្វីក៏មានអារម្មណ៍ថាសមជាងមុន។
៥. ចង់មេឃក្ដៅយ៉ាងណា មានសក់ខ្លីគឺអត់បញ្ហា។
៦. សក់ខ្លីធ្វើបានច្រើនម៉ូដ ហើយមើលទៅឡួយជានិច្ច!
៧. ពេលកាត់សក់ខ្លីធ្វើអ្នកដទៃកត់ចំណាំអ្នកទុកច្រើនជាងមុន។
ខាងក្រោមនេះ គឺជាម៉ូដសក់ខ្លីៗស្រស់ស្អាតដែលអ្នកអាចជ្រើសរើសទុកជាគំរូ បើចង់កាត់ខ្លីតាមនោះ៖
ចុចអាន៖អ្នកសក់ខូច ឬរួញអស់បញ្ហាហើយ ព្យាបាលដោយ ខូឡាជេន ជួយឲ្យសក់ស្អាតត្រង់បែបធម្មជាតិ