អ្នក​សក់​ខូច​ ឬ​រួញ​អស់​បញ្ហា​ហើយ ព្យាបាល​ដោយ ​ខូឡាជេន​ ជួយ​ឲ្យ​សក់​ស្អាត​ត្រង់​បែប​ធម្មជាតិ

  • 2018-05-08 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ព្យាបាល​សក់​ដោយ​ខូឡាជេន​ (Collagen Treatment) គឺ​ព្យាបាល​ដែល​ជួយ​ស្តា​សក់​ខូច​ឲ្យ​មាន​សុខភាព​ឡើង​វិញ​ និង​បំប៉ន​ឲ្យ​សក់​មាន​ទម្ងន់​ និង​ត្រង់​ស្អាត​ដូច​ធម្មជាតិ។​ យោង​តាម​ការ​សម្ភាសន៍​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​សក់​ លោក​ស្រី​ ប៉ែន​ ពេជ្រ​ចិន្ដា​ ម្ចាស់​ហាង​សាឡន​ ផេនស្ទូឌីយោ​ (Pen Studio)​ បាន​ពន្យល់​ថា៖​ ការ​ព្យាបាល​សក់​ខូច​ដោយ​ខូឡាជេន​ មាន​ភាព​ពេញ​និយម​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន។​ ការ​ព្យាបាល​នេះ​មាន​អត្ថប្រយោជន៍​ដូចជា៖ ​ជួយ​សក់​ខូច​ខ្លាំង​ដោយសារ​កម្ដៅ​ ឲ្យ​មាន​សុខភាព​ឡើង​វិញ​ កាត់​បន្ថយ​បែក​ចុង​ ជួយ​ឲ្យ​សរសៃ​សក់​ប្រែ​ទៅ​ជា​ទន់​មាំ​ មិន​ងាយ​បាក់​និង​ដាច់។​ សក់​មាន​ទម្ងន់​ជាង​មុន​ និង​ត្រង់​ស្អាត​បែប​ធម្មជាតិ។

អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា​ ការ​ព្យាបាល​សក់​នេះ​ ឬ​គេ​និយម​​ហៅ​ម៉្យាង​ទៀត​ថា​ អ៊ុត​សក់​ខូឡាជេន​ នេះ​ចំណាយ​ពេល​តិច​ក្នុង​ការ​ធ្វើ​ គឺ​ត្រឹម​ ១​ម៉ោង​កន្លះ​ ឬ​២​ម៉ោង​តាម​សក់​ស្ដើង​ក្រាស់​ ហើយ​អាច​ធ្វើ​បាន​រៀង​រាល់​ ៦​ខែ​ម្ដង។​ ប៉ុន្តែ​សម្រាប់​សក់​ខូច​ខ្លាំង​គួរ​តែ​ព្យាបាល​ ៣​ខែ​ម្ដង។​ សំខាន់​វា​ជា​ដំណោះ​ស្រាយ​ល្អ​សម្រាប់​អ្នក​មាន​សក់​រួញ​ពី​កំណើត​ ដែល​ចង់​បាន​សក់​ត្រង់​បែប​ធម្មជាតិ​ ហើយ​មិន​ចំណាយ​ពេល​អ៊ុត​យូរ​អាច​មក​សាកល្បង​ ការ​អ៊ុត​សក់​ខូឡាជេន​នេះ។​ បើ​សិន​ជា​អ្នក​ចាប់​អារម្មណ៍​អាច​ធ្វើ​ការ​ទំនាក់​ទំនង​សួរ​ពត៌មាន​បន្ថែម​ 012 33 13 26។

អត្ថបទ៖ Pencharm