សារ​ខ្លីៗ​តែ​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​​ជួយ​គូស្នេហ៍​​កាន់​តែ​ផ្អែមល្ហែម

  • 2018-05-10 03:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​បើ​ម្នាក់​ៗ​ចេះ​តែ​សោះកក្រោះ​ដាក់​គ្នា​ស្នេហា​ក៏​ចេះ​តែ​សាប​រលាប​ទៅ​ដែរ។ យ៉ាង​ណា​ក៏​ដោយ​បើ​ពេល​ខ្លះ​​យើង​មាន​ពាក្យ​ល្អៗ ពាក្យ​ផ្អែម​ល្ហែម​ឲ្យ​គ្នា​ទោ​វិញ​ទៅ​មក​នោះ ការ​ស្រឡាញ់​យើង​ក៏​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ដែរ។ ពាក្យ​១២​ឃ្លា​ខាង​ក្រោម​នេះ​គូ​ស្នេហ៍​គួរ​តែ​មាន​ឲ្យ​គ្នា​ ទោះ​មិន​ញឹក​ញាប់​ក៏​គួរ​តែ​យូរ​ៗ​ម្ដង​ដែរ៖

១. Good morning my favorite person.

អរុណ​សួស្ដី​មនុស្ស​ជាទី​ស្រឡាញ់​!

រូបតំំណាង

**២. Please be safe.**

សូម​ឲ្យ​មាន​សុវត្ថិភាព​គ្រប់​ទី​កន្លែង​ណា។

៣.I hope you have a good day at work.

សង្ឃឹម​ថា​ការងារ​បង\អូន​ទៅ​មុខ​ដោយ​រលូន​នៅថ្ងៃ​នេះ។

៤.Thank you for letting me be the one to love you.

អរគុណ​​ដែល​ព្រម​ឲ្យ​បង\អូន​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ស្រឡាញ់​បង\អូន។

៥. I’m so blessed to have you in my life.

ពិត​ជា​សប្បាយ​ចិត្ត​ដែល​មាន​បង\អូន​ក្នុង​ជីវិត​មួយ​នេះ។

៦. You’re the first person I think of when I wake up.

បង\អូន​ជា​មនុស្ស​ម្នាក់​ដែល​ បង\អូន​គិត​មុន​គេ​ពេល​ភ្ញាក់​ឡើង។

៧. You’re the only one who can make me smile when I’m in a bad mood.

មនុស្ស​ម្នាក់​ដែល​អាច​ឲ្យ​បង\អូន​ញញឹម​បាន​ខណៈ​ពេល​ដែល​មាន​រឿង​ពិបាក​ចិត្ត​ជា​ច្រើន។

៨. Loving you was the second best thing I ever did. The first was finding you.

ស្រឡាញ់​បង\អូន​ជា​រឿង​ទី​២​ដែល​ល្អ​បំផុត​ដែល​បង\អូន​​បាន​ធ្វើ​ព្រោះ​រឿង​ទី​១​នោះ​គឺ​បង\អូន​​បាន​រក​បង\អូន​​ឃើញ។

​​​៩. You’re the first person I want to share news with.

បង\អូន​គឺ​ជា​មនុស្ស​ទី​១​ដែល​ បង\អូន​ចង់​ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ជាមួយ។

១០. I choose you. And I’m going to keep choosing you.

​ថ្ងៃ​មុន​បង\អូន​ជ្រើស​យក​ បង\អូន​ថ្ងៃ​ក្រោយ​ក៏​បង\អូន​នៅ​តែ​ជ្រើស​យក​បង\អូន។

១១.I know you’re busy, but I just wanted to remind you that I’m thinking about you.

បង\អូន​​ដឹង​ថា​បង\អូន​​កំពុង​រវល់ តែ​បង\អូន​​គ្រាន់​តែ​ចង់​ប្រាប់​បង\អូន​​ថា​ បង\អូន​​នឹក និង​គិត​ពី​បង\អូន​​គ្រប់​ពេល។

១២. You add color to my world.

បង\អូន​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​ស្រស់​ស្អាត។

រូបតំណាង

​ ចុចអាន៖គ្រឿង​ផ្សំ​៦ ជួយ​ឲ្យ​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ក៏​មិន​បែក

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា