ការតមអាហារនឹងគ្មានប្រសិទ្ធភាព បើធ្វើ ៥ចំណុចនេះមិនបាន
- 2018-04-18 04:35:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការតមអាហារនឹងគ្មានប្រសិទ្ធភាព បើធ្វើ ៥ចំណុចនេះមិនបាន
ហេតុតែចង់បានរាងស្អាត អ្នកខ្លះជ្រើសរើសយកវិធីតមអាហារដើម្បីសម្រកទម្ងន់ តែមិនប្រាកដថាសុទ្ធតែបានជោគជ័យគ្រប់គ្នាទេ។ ចង់ទទួលបានលទ្ធផលពីការតមអាហារលុះត្រាណា អ្នកអាចធ្វើអនុវត្ត ៥ចំណុចខាងក្រោមនេះឲ្យបានសិន៖
១. តមជាតិផ្អែម
អ្នកគួរកាត់បន្ថយកម្រិតជាតិផ្អែមក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាជាមុខងារបណ្តាលឲ្យឡើងទម្ងន់លឿនជាងការបរិភោគសាច់ទៅទៀត។
**២. ញ៉ាំអាហារពេលព្រឹក**
ពេលព្រឹកជាពេលដែលរាងកាយយើងត្រូវការថាមពលច្រើន ដូច្នេះហើយទើបការបរិភោគអាហារពេលព្រឹកមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ប្រសិនអ្នកញ៉ាំអាហារពេលព្រឹកតិច ឬមិនញ៉ាំសោះតែម្តង អ្នកនឹងឃ្លានខ្លាំង ហើយញ៉ាំច្រើននៅអាហារពេលថ្ងៃព្រមទាំងពេលយប់ ដែលនេះជាមូលហេតុធ្វើឲ្យការតមអាហារមិនទទួលបានជោគជ័យ។
៣. បន្ថយជាតិផ្អែមតែបន្ថែមប្រូតេអ៊ីន
ដោយសារអ្នកត្រូវតមជាតិផ្អែមដើម្បីសម្រកទម្ងន់ ដូចនេះត្រូវជំនួសមកវិញដោយអាហារមានជាតិប្រូតេអ៊ីន ដូចជាត្រី ស៊ុត និងបន្លែជាដើម។
៤. ព្យាយាមសម្រកទម្ងន់យឺតៗ
ការតមអាហារដោយសុវត្ថិភាព គួរតែស្រកពីកន្លះគីឡូ ទៅមួយគីឡូក្នុងមួយសប្តាហ៍បានហើយ ពុំនោះទេវានឹងប៉ះពាល់ដល់សុខភាព ជាពិសេសធ្វើឲ្យសាច់ដុំចុះខ្សោយ។
៥. ជៀសវាងអាហារកំប៉ុង
អាហារកំប៉ុងមិនមានកម្រិតកាឡូរីត្រឹមត្រូវ និងច្បាស់លាស់ទេ ហេតុនេះហើយវាអាចប៉ះពាល់ដល់វិធីតមអាហាររបស់អ្នក៕
ចុចអាន៖ជិតដល់ថ្ងៃប្រលង ចង់ឲ្យខួរក្បាលចងចាំបានល្អ កុំភ្លេចអាហារទាំង ៦មុខនេះ