វិធី​សម្រក​ទម្ងន់​ទាំង ៨ ដែល​អាក្រក់​បំផុត​​ចំពោះ​សុខភាព

  • 2018-03-27 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​ថ្ងៃ​មាន​វិធី​ជាច្រើន​ដើម្បី​​សម្រក​ទម្ងន់ ប៉ុន្តែ​វិធី​ទាំង​អស់​នោះ​មិន​ប្រាកដ​ថា​បាន​ផល​​ល្អ​ដល់​អ្នក​នោះ​ទេ។ ដើម្បី​ថែរក្សា​រាង​ឲ្យបាន​ស្អាត និង​មាន​សុខភាព​ល្អ​អ្នក​គួរ​តែ​​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ខាងក្រោម​នេះ​ជា វិធី​សម្រក​ទម្ងន់​ទាំង ៨ ដែល​អាក្រក់​បំផុត៖

១.ខំ​រក​អី​មក​​ញ៉ាំ​ជំនួស​អាហារ

បើ​អ្នក​​​គិត​ថា​ចេះ​តែ​ញ៉ាំ​តិច​តួច​ឲ្យ​តែ​បាន វា​គ្មាន​ថ្ងៃ​នឹង​ស្រក​នោះ​ទេ។ ទោះ​បី​ជា​អ្នក​ខំ​ប្រឹង​ផឹក​តែ​ទឹក ផ្លែឈើ ឬ​ទឹក​បន្លែ​ក្រឡុក​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​យ៉ាង​ណា​ក៏​ដោយ ជាតិ​ប្រូតេអ៊ីន​ទាំង​នោះ​នឹង​ចូល​ទៅ​កាត់​បន្ថយ​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក អាច​មាន​ផល​​ប៉ះ​ពាល់​ដល់​សុខភាព​ទៅ​វិញ។

រូបតំណាង

**២.មិន​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​ពេល**

បើ​អ្នក​ពិត​ជា​ចង់​សម្រក​គីឡូ​មែន​នោះ ចូរ​កុំ​ព្យាយាម​អត់​អាហារ។ ការ​អត់​អាហារ​ធ្វើ​ឲ្យ​បាត់​បង់​ជីវជាតិ​សំខាន់ៗ ដែល​រាង​កាយ​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស​រឹង​មាំ និង​រាង​កាយ​មាន​សុខភាព​ល្អ។

៣.ហាត់​ប្រាណ​លើស​កម្រិត

បើ​អ្នក​អនុវត្ត​របៀប​ហាត់​ប្រាណ ដើម្បី​ឲ្យ​មាន​រាង​ស្អាត អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វើ​វា​ហួស​សមត្ថភាព​ ព្រោះ​ការ​ប្រើ​ថាមពល និង​កម្លាំង​ច្រើន​ជ្រុល​ធ្វើឲ្យ​បាក់​ទៅ​វិញ​ទេ។ ប្រសិន​បើ​រាង​កាយ​អ្នក​ខ្សោយ​មិន​អាច​ទប់ទល់​បាន វា​កាន់​តែ​ទៅ​ដុត​បំផ្លាញ​ជាតិ​ប្រូតេអ៊ីន ហើយ​អាច​បង្ក​ជាតិ​ធាត់​ឲ្យ​កើត​ឡើង​វិញ​បាន​យ៉ាង​ងាយ។

រូបតំណាង

៤.ផឹក​ទឹក​ផ្លែ​ឈើ ដើម្បី​ស្រក​ទម្ងន់

ពិត​ហើយ​ទឹក​ផ្លែ​ឈើ គឺ​សម្បូរ​ទៅ​ដោយ​​ជាតិ​​វីតាមីន និង​ជាតិ​រ៉ែ ប៉ុន្តែ​វា​​គ្មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​អ្វី​បន្តិច​សោះ​ជា​ហេតុ​បង្ក​ឲ្យ​សមាសភាព​សាច់​ដុំ​ត្រូវ​បាត់​បង់ ហើយ​ថែម​ទាំង​មិន​អាច​ស្រក​គីឡូ​ទៀត​ផង។

៥.ញ៉ាំ​តែ​អាហារ​គ្មាន​ជាតិ​ខ្លាញ់​ទាល់​តែ​សោះ

ពេល​ដែល​​អ្នក​តាំង​ចិត្ត​ចង់​ឲ្យ​ស្រក​កាន់​តែ​លឿន គឺ​អ្នក​តែង​ខំ​ប្រឹង​ញ៉ាំ​អាហារ​ណា​គ្មាន​ជាតិ​ខ្លាញ់​ដែល​មិន​បណ្ដាល​ឲ្យ​ធាត់។ ប៉ុន្តែ​កុំ​ភ្លេច​ថា​​​​អាហារ​​មាន​ជាតិ​ខ្លាញ់ មិន​មែន​មាន​ផល​អាក្រក់​រហូត​នោះ​​ទេ​ដូចជា​ប្រេង​អូលីវ ផ្លែ​បឺរ ស៊ុត ជា​ដើម។ បើ​អ្នក​គិត​តែ​ខ្លាច​ធាត់​មិន​ហ៊ាន​បរិភោគ​ទាល់​តែ​សោះ អ្នក​អាច​ប្រឈម​នឹង​ការ​ហេវ​​ហត់​អស់​កម្លាំង​ស្លេក​ស្លាំង ហើយ​មាន​អារម្មណ៍​ថា​ឃ្លាន​រហូត។

៦.កាត់​បន្ថយ​អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត

គ្រប់​អាហារ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត គឺ​ផ្ទុក​នៅ​ជីវជាតិ​ជាច្រើន​ដែល​សារពាង្គកាយ​ត្រូវ​ការ​ជា​ចាំ​បាច់។ បើ​អ្នក​កាន់​តែ​កាត់​បន្ថយ​ការ​បរិភោគ​ជីវជាតិ​ទាំង​នោះ អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​ឃ្លាន​ជាង​មុន។ ជាតិ​កាបូអ៊ីដ្រាត​មាន​នៅ​ក្នុង​បន្លែ ផ្លែឈើ ទឹកដោះគោ នំប៉័ង...។

៧.ញ៉ាំ​អារហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្លាំង​ពេក

ជាតិ​ប្រូតេអ៊ីន​អាច​ធ្វើ​ឲ្យ​រាងកាយ​ស្រក​តែ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​តែ​ប៉ុណ្ណោះ វា​គ្មាន​ប្រសិទ្ធភាព​​​សម្រាប់​អ្នក​ចង់​​​ស្រក​បាន​យូរ​នោះ​ទេ។

៨.មិន​ញ៉ាំ​អាហារ​មាន​ជាតិ អូមេហ្គា-3

អូមេហ្គា-3 គឺ​មាន​នៅ​ក្នុង​​គ្រាប់​ធញ្ញជាតិ គ្រាប់​ជី និង​ត្រី​សាល់ម៉ុន​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់។ វា​ថែម​ទាំង​អាច​ជួយ​​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ ជួយ​កាត់​បន្ថយ​​ជាតិ​កូលេសស្រ្តរ៉ូល​ជាតិ​ស្ករ ហើយ​គ្មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​​នោះ​ទេ៕

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖បើ​មិន​ចង់​ឆាប់​ស្លាប់ ដាច់ខាត​កុំ​​ញ៉ាំ​អាហារ ៦ ប្រភេទ​នេះ​ពេល​តានតឹងខ្លាំង

ប្រភព៖ Boldsky អត្ថបទ៖ Yu Ey