ការងារដែលអ្នកមិនគួរមើលងាយ និងបន្ទាបតម្លៃ ទោះគ្មាននរណាប៉ងចង់ធ្វើក៏ដោយ
- 2018-05-07 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារដែលអ្នកមិនគួរមើលងាយ និងបន្ទាបតម្លៃ ទោះគ្មាននរណាប៉ងចង់ធ្វើក៏ដោយ
មនុស្សភាគច្រើនតែងតែមានប៉ង់ប្រាថ្នាការងារមួយដ៏ល្អ ខ្ពង់ខ្ពស់មានមុខមានមាត់ក្នុងសង្គម ស្របពេលដែលអ្នកខ្លះសុំត្រឹមមានការងារមួយ ដែលអាចចិញ្ចឹមគ្រួសារ និងក្រពះខ្លួនឯងបាន។ យ៉ាងណាមិញ របរការងារអ្វីក៏ដោយឲ្យតែសុចរិតត្រឹមត្រូវ គឺសុទ្ធតែមានតម្លៃទាំងអស់ ដូចនេះហើយបើអ្នកមានរបរល្អ និងខ្ពង់ខ្ពស់មួយ សូមកុំងាយអ្នកទាបជាង។
១. អ្នកប្រមូលសំរាម និងអ្នកបោសសម្អាតតាមដងផ្លូវ
ពួកគាត់មើលទៅកខ្វក់មិនស្អាត ប៉ុន្តែពួកគេអាចជួយអ្នក និងបរិស្ថានឲ្យស្រស់ស្អាតបាន។
២. អ្នកស្ដារលូ
ដោយសារតែការចោលសំរាមមិនគិតពីមនុស្សមួយចំនួន ធ្វើឲ្យលូស្ទះ ហើយពួកគាត់ក៏សម្រេចចិត្តចុះទៅប្រមូលកាកសំនល់ដោយផ្ទាល់ ទោះជាហប់ និងមានក្លិនស្អុយយ៉ាងណាក៏ដោយ។
៣. អ្នកជូតសម្អាត តាមផ្ទះ ក្រុមហ៊ុន ឬសាលារៀន
តើអ្នកបានដឹងទេថា ពួកគាត់ជាជំនួយមួយផ្នែកក្នុងកិច្ចការងារ និងការសិក្សារបស់អ្នក ព្រោះបើការិយាល័យ ឬថ្នាក់រៀនមិនស្អាត វានឹងប៉ះពាល់ដល់សុខភាព និងអារម្មណ៍ពេលធ្វើការ។
៤. កម្មកររោងចក្រ
ពួកគាត់មិនត្រឹមតែជួយឲ្យអាជីវករងាយស្រួលក្នុងការលក់ដូរប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជាផ្នែកមួយ ដែលជួយឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ។
៥. កម្មករសំណង់
ទាំងហត់ទាំងក្តៅ ប៉ុន្តែពួកគាត់នៅតែស៊ូទ្រាំ ដើម្បីជីវិត និងលះបង់កម្លាំងកាយ ដើម្បីបង្កើតជម្រក និងអាគារដ៏ធំៗសម្រាប់យើងទាំងអស់គ្នា។
៦. អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់បី
ធ្លាប់ឮគេហៅពួកគាត់ថា «ពូចិត្តល្អ» ព្រោះរាល់ពេលដែលយើងជួបបញ្ហា ឬសួរនាំពីទីតាំងផ្សេងៗ ពួកគាត់រីករាយនឹងជួយជានិច្ច។
៧. នារីម៉ាស្សា
អ្នកខ្លះគិតថា អ្នកធ្វើផ្នែកនេះមិនសូវល្អ ប៉ុន្តែវាមិនដូចអ្វីអ្នកគិតរហូតនោះទេ។ វាជាអាជីពមួយដែលត្រឹមត្រូវ និងអាចសម្រួលដល់ជីវភាពគ្រួសាររបស់គាត់ទៀតផង។
៨. អ្នកធ្វើស្រែ
ពួកគាត់មិនសូវទាន់សម័យ ឡូយឆាយក៏ពិតមែន ប៉ុន្តែគាត់មិនបានធ្វើអីខុសទេ ដូច្នេះហើយ កុំតិះដៀល ដៀមដាមដល់គាត់ ហើយកុំភ្លេចថាបាយដែលពួកយើងញុំារាល់ថ្ងៃ គឺបានមកពីអ្នកស្រែនេះឯង៕
ចុចអាន៖អ្នកគួរតែដឹងមិនអាចខកខានបាន នូវរឿងពិត ៧ យ៉ាងដែលកើតមានឡើងក្នុងជីវិតនេះ