អ្នក​​គួរតែ​ដឹងមិន​អាចខកខាន​បាន​ នូវ​រឿង​ពិត ៧ យ៉ាង​ដែលកើត​មាន​ឡើង​ក្នុង​​ជីវិត​នេះ

  • 2018-05-02 08:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​រស់នៅ​តែង​ជួបប្រទះ​ការ​លំបាក និង​ស្រណុក​ផ្សេង​គ្នា​រាប់​មិន​អស់ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ដឹង​កុំ​ឲ្យ​ចន្លោះ។ អ៊ីចឹង កញ្ញា សូម​ចែករំលែក ៧ ចំណុច​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នក​អាន​ចងចាំ ព្រោះ​វា​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន៖

.ពេល​មាន​បញ្ហា​កើត​ឡើង​មិន​ត្រូវ​បន្ទោស ឬ​ធ្វើ​បាប​ខ្លួនឯង​ឡើយ តែ​អ្នក​គួរ​រក​វិធី​មក​ដោះស្រាយ​ឲ្យ​បញ្ហា​នោះ​មាន​ភាព​ប្រសើរ​ឡើង​វិញ ទើប​ជា​រឿង​ដ៏​ត្រឹមត្រូវ។

.អ្នក​មិន​ចាំបាច់​ចង់​មាន​មិត្តភ័ក្ដិ​ច្រើន រហូត​ខំ​ប្រឹង​ដើរ add friend ក្នុង FB ជិត ៥០០០ នាក់​ឡើយ។ អ្នក​គួរ​តែ​រក​មិត្តភ័ក្ដិ​ស្មោះ​ត្រង់ ៣-៤ នាក់​ដែល​អាច​ជួយ​ដោះស្រាយ​ពេល​ជួប​បញ្ហា​ទៅ​បាន​ហើយ។

.ចង់​បាន​អ្វី​ពិសេស​មុន​គេ កុំ​ខ្លាច​អស់​ប្រាក់ ព្រោះ​អ្នក​អាច​ទទួល​បាន​បទពិសោធន៍ និង​ចំណេះ​ដឹង​ថ្មី​ដែល​លុយ​មិន​អាច​យក​ទៅ​ដោះដូរ​បាន។

រូបតំណាង

**៤**.អ្នក​មិន​បាច់​រអៀស​ខ្លួន ឬ​មាន​ប្រតិកម្ម​តប​ត​ពេល​គេ​ដៀមដាម​ឡើយ បើ​មិន​បាន​ធ្វើ​អ្វី​ខុស។ ចំណែក​អ្នក​និយាយ​នឹង​ហត់ ហើយ​ឈប់​នៅ​ពេល​គ្មាន​ការ​ឆ្លើយ​តប​ណា​សោះ។

.កុំ​ខ្លាច​ថា​ខ្ជះខ្ជាយ​ពេលវេលា នៅពេល​អ្នក​ស្រលាញ់​អ្វី​មួយ​ពិត​ប្រាកដហើយ​នោះ ព្រោះ​វា​អាច​ធ្វើឲ្យ​ខ្លួនឯង​មាន​សេចក្ដី​សុខ ហើយ​ថែម​ទាំង​មិន​បំផ្លាញ​អ្នក​ដទៃ​ទៀត។

.រឿង​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ​កើតឡើង​នៅ​ពេល​ដែល​មិន​បាន​ស្វែងរក​ពួកគេ ហើយ​ក៏​ជា​ពេល​ដែល​រំពឹង​តិច​បំផុត។

.រៀន​ទទួល​យក​ពិត​ដោយ​ស្នាម​ញញឹម​ ព្រោះ​អ្នក​នឹង​មិន​អាច​កែប្រែ​អ្វី​បាន​ឡើយ បើ​នោះ​ជា​ទង្វើ​របស់​អ្នក​មែន៕

ចុចអាន៖ចង់​ឲ្យ​ជីវិត​កាន់​តែ​រឹង​មាំ និង​រីករាយ មុន​អាយុ៣០​គួរ​គប្បី​រៀន​ធ្វើ​នូវ​រឿង​ទាំង​នេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម