កូន​ប្រុស​បង្កើត​ឈិន ឡុង​សប្បាយ​អស់​ដៃ ខណៈ​ប្អូន​ស្រី​ឥត​ខាន់​ស្លា​កំពុង​គ្មាន​ជម្រក​ច្បាស់​លាស់

  • 2018-05-06 03:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តារា​សម្ដែង​ប្រុស Jaycee Chan ដែល​ជា​កូន​ប្រុស​បង្កើត​កំពូល​តារា​សម្ដែង​ឈិន ឡុង ហាក់​ដូច​ជា​មិន​បាន​យក​រឿង​អាស្រូវ​របស់​ប្អូន​ស្រី​ម្ដាយ​ផ្សេង​គ្នា​មក​ដាក់​ក្នុង​ខ្លួន​​អ៊ីចឹង។

កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី​៣០​ខែ​មេសា រំលង​ចូល​ថ្ងៃ​ទី​១​ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​សម្ដែង​ប្រុស​ចិន Jaycee Chan ត្រូវ​បាន​ក្រុម​អ្នក​កាសែត​ឆ្មក់​បាន​រូបភាព​លោក​ចាក​ចេញ​ពី​ក្លឹប​រាត្រី​មួយ ក្នុង​អាការៈ​ស្រវឹង​ជោក​ជាំ​។ ក្នុង​ទឹក​មុខ​ញញឹម​ញញែម ស្រស់បស់ លោក​បាន​ចុះ​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ​មុន​ចូល​រថយន្ត។

នាង Ng Chok Lam កូនស្រី​ឥត​ខាន់ស្លារបស់ឈិន ឡុង (អាវខ្មៅ)

អ្វី​ដែល​គួរ​និយាយ​នោះ​គឺ ខណៈ​នាង Ng Chok Lam ដែល​ជា​ប្អូន​ស្រី​ម្ដាយ​ផ្សេង​គ្នា​របស់​លោក​កំពុង​ដើរ​ហើរ​គ្មាន​ទី​ជម្រក​ច្បាស់​លាស់​នោះ លោក​នៅ​តែ​សប្បាយ​ហាក់​មិន​រវីរវល់​ច្រើន​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ ប្រុស​ស្អាត​វ័យ​៣៥​ឆ្នាំ​ទើប​តែ​ថត​ភាពយន្ត​មួយ​ចប់ ដែល​មាន​ឈិន ឡុង​ជា​អ្នក​ដឹកនាំ​រឿង​ផ្ទាល់​តែ​ម្ដង។ នេះ​ប្រៀប​ដូច​ជា​កាដូ​ដែល​លោក​ពុក​រូប​នេះ​​ឲ្យ​ទៅ​កូន ក្រោយ​ពេល​កូន​ប្រុស​រូប​នេះ​ត្រលប់​មក​ពី​មណ្ឌល​កែប្រែ​គ្រឿង​ញៀន​វិញ៕

ចុចអាន៖ កូន​ស្រី​ឥត​ខាន់ស្លា​របស់​ឈិនឡុង​រត់​ចេញ​ពី​ផ្ទះ​ជាមួយ​សង្សារ​ភេទ​ដូច​គ្នា​ទៅ​ដល់​ប្រទេស​កាណាដា

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម