បើ​មិន​បាន​ស្រឡាញ់​គេ កុំ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​គេ​ព្រោះ​វា​ដូច​ជា​ការសម្លាប់​មួយ​យ៉ាង​ស្ងៀមស្ងាត់

  • 2018-05-02 09:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ចិត្ត​ដោយសារ​ទង្វើ​នៃ​ការ​ផ្ដល់​សង្ឃឹម​របស់​ម្ខាង​ទៀត​ទាំង​គេ​មិន​ដែល​នឹង​មាន​បំណង​ដើរ​រួម​ផ្លូវ​ជាមួយ​គ្នា។

រូបតំណាង

នៅ​ពេល​ដែល​អ្នក​ធ្វើ​ល្អ និង​បង្ហាញ​ទង្វើ​បែប​ស្នេហា​ឲ្យ​គេ​ឃើញ ចិត្ត​របស់​គេ​កាន់​តែ​ពុះ​កញ្ជ្រោល និង​មាន​សង្ឃឹម​ខ្លាំង ប៉ុន្តែ​បើ​បន្ទាប់​មក​ទៀត​អ្នក​ដើរ​ចេញ​ដោយ​បន្សល់​ពាក្យ​ថា «មិត្តភាព» ឬ «រាប់អានគ្នា» នោះ​ពិត​ជា​ធ្វើ​បាន​គេ​ពេក​ហើយ។

បើ​អ្នក​មិន​បាន​តាំង​ចិត្ត​ថា​ស្រឡាញ់​គេ ឬ​ទទួល​យក​គេ​ជា​គូ​ជីវិត​នោះ​ទេ សូម​កុំ​បង្ហាញ​ទង្វើ​ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​អី។ មនុស្ស​​យើង​មិន​ថា​ស្រី​ ឬ​ក៏​ប្រុស​នោះ​ទេ​គឺ​ស្លាប់​ចិត្ត​ជាមួយ​អ្វី​ដែល​យើង​បាន​បង្ហាញ​ទៅ ដូច្នេះ​អាណិត​ចិត្ត​គេ អាណិត​បេះ​ដូង​គេ​ផង។ ដឹង​អត់​នៅ​ពេល​គេ​គិត​ថា​អ្នក​ក៏​ស្រឡាញ់​គេ​ដែរ​នោះ គេ​នឹង​ដាក់​ចិត្ត ដាក់​បេះដូង ដាក់ក្ដី​សង្ឃឹម​ទាំង​អស់​ទៅ​លើ​អ្នក តែ​បើ​គេ​ដឹង​ថា​អ្នក​មិន​បាន​ស្រឡាញ់​នោះ បេះដូង​គេ​នឹង​ខ្ទេចខ្ទី ហើយចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​អ្វី​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​សុទ្ធ​តែ​ជា​ការ​បោកប្រាស។ មនុស្ស​ធ្លាប់​តែ​រីករាយ មនុស្ស​ធ្លាប់​តែ​ជឿជាក់ ក៏​ប្រែ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​សោះកក្រោះ លែង​ចេះ​ជឿជាក់​លើ​អ្នក​ណា​ទៀត​។ នេះ​ក៏​ដោយសារ​ទង្វើ​បោកប្រាស់​របស់​អ្នក​ដែរ។

រូបតំណាង

នៅ​ពេល​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​មាន​សង្ឃឹម​ពិភពលោក​គេ​នឹង​ចាប់​ផ្ដើម​ស្រស់​បំព្រង តែ​បើ​បន្ទាប់​មក​អ្នក​ទាញ​ពួក​គេ​ចុះ​មក​វិញ​នោះ ពិភពលោក​របស់​ពួក​គេ​គឺ​ប្រៀប​ដូច​នរក​អីចឹង។ ភាព​ឈឺចាប់ ការ​ខក​ចិត្ត ការ​បាក់​ទឹកចិត្ត និង​ភាព​ខ្មៅ​ងងឹត​ក៏​ចាប់​ផ្ដើម​ហ៊ុមព័ទ្ធ​ពួក​គេ​ដោយ​មិន​ឲ្យ​ឃើញ​ពន្លឺ​នៃ​ជីវិត​បាន។

បើ​សិន​ជា​អ្នក​បាន​អាន​អត្ថបទ​នេះ​ហើយ​ សង្ឃឹម​ថា​អ្នក​នឹង​ឈប់​ប្រើ​វិធី​នេះ​​ទៅ​លើ​អ្នក​ណា​ទៀត ព្រោះ​វា​អាច​សម្លាប់​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ដែល​ខំ​ស្រឡាញ់​អ្នក​បាន​យ៉ាង​ឃោរឃៅ​បំផុត៕

រូបតំណាង

ចុចអាន​​៖បើ​មនុស្ស​បែក​គ្នា​យូរហើយ​តើ​​អាច​ត្រឡប់ស្រឡាញ់​គ្នាវិញ​បាន​ទេ?

អត្ថបទ៖ ផេង ផលធិតា