មកដឹងពីរសនិយមនៃការផាត់មុខ រវាងនារីអាស៊ី និងប្រទេសខាងលិច (Western)
- 2018-04-30 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីរសនិយមនៃការផាត់មុខ រវាងនារីអាស៊ី និងប្រទេសខាងលិច (Western)
ទ្វីបខុសគ្នា ទម្រង់មុខខុសគ្នា ការនិយមផាត់មុខក៏ខុសគ្នាដែរ។ អីចឹងកុំបង្អង់យូរទៀតអី កញ្ញា នឹងនាំមិត្តនារីទៅមើលស្ទីលផាត់មុខខុសគ្នា រវាងអ្នកនៅអាស៊ី និងលោកខាងលិច៖
១. ការលាបម្សៅទ្រនាប់
ប្រទេសខាងលិច ៖ ចូលចិត្តប្រើម្សៅទ្រនាប់ឲ្យត្រូវនឹងពណ៌ស្បែកមុខ ឬមួយក្រមៅជាង មើលទៅម៉ត់ហើយស្ងួត។
អាស៊ី ៖ ចូលចិត្តប្រើម្សៅទ្រនាប់ មើលទៅសភ្លឺរលោងចែងចាំង។
២. ការវ៉ៃស្រមោល (Contour)
ប្រទេសខាងលិច ៖ ដាក់ពណ៌ក្រមៅខ្លាំង នៅត្រង់ខ្ទង់ច្រមុះ កៀនថ្ងាស ក្រោមថ្គាម និងឆ្អឹងថ្ពាល់ទាំងសងខាង ឲ្យឃើញមុខរាងជ្រុង។
អាស៊ី ៖ ដាក់ពណ៌ក្រមៅល្មម នៅត្រង់ខ្ទង់ច្រមុះ និងក្រោមថ្គាម ឲ្យមើលទៅឃើញមុខវី។
៣. ការគូរចញ្ចើម
ប្រទេសខាងលិច ៖ ដិតវែងហើយកោង ទាក់ទាញ។
អាស៊ី ៖ ពណ៌ស្រាលបែបធម្មជាតិ ហើយរាងត្រង់ស្មើ។
៤. ភ្នែក
ប្រទេសខាងលិច ៖ ចូលចិត្តលាបត្របកភ្នែកពណ៌ដិតៗ ដូចជាពណ៌សូកូឡាជាដើម ហើយគូរត្រេភ្នែក វែងហើយស្រួចលើសទម្រង់ភ្នែក និងលាបម៉ាស្ការ៉ាក្រាស់ៗ នៅលើរោមភ្នែក។
អាស៊ី ៖ ចូលចិត្តលាបត្របកភ្នែកពណ៌ស៊ីជម្ពូឬទឹកក្រូចស្តើង ភ្លឺភ្លេក ហើយគូសត្រេភ្នែកដោយជក់ឲ្យស្មើត្រឹមភ្នែក និងលាមម៉ាស្ការ៉ាតិចៗនៅលើរោមភ្នែក។
៥. ការផាត់ថ្ពាល់
ប្រទេសខាងលិច ៖ ផាត់ពណ៌មិនឲ្យលេចជាងពណ៌ម្សៅទ្រនាប់ ជាមួយនឹងហាយឡាយ ប៉ុន្តែឲ្យលេចចេញឆ្អឹងថ្ពាល់បែបស៊ិចស៊ី។
អាស៊ី ៖ ផាត់ពណ៌ស៊ីជម្ពូឲ្យសព្វថ្ពាស់ មើលលេចហើយ Cute។
៦. ក្រេមលាបមាត់
ប្រទេសខាងលិច ៖ ពណ៌សាច់ ឬក្រហមដិត ហើយស្ងួត (Matte) ។
អាស៊ី ៖ ពណ៌ទឹកក្រូច ចុងឈូក ហើយរលើបៗតិចៗ ។
ចំណែកអ្នកទាំងអស់គ្នាវិញ ចូលចិត្តការ Make Up បែបណាដែរ?
ចុចអាន៖រៀនតែ ៦ជំហានក្នុងការ Make-upនេះ ធានាជួយឲ្យផ្ទៃមុខអ្នកស្អាតដូចនារីកូរ៉េ