ចង់​បាន​កូន​ថ្លោស​ទ្រលុកទ្រលន់​ក្នុង​ផ្ទៃ និង​កើត​មកគ្រប់​គីឡូ​ អ្នក​ម្ដាយ​គួរ​ញ៉ាំ​អាហារ​ ៦ មុខ​នេះ

  • 2018-04-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​ម្ដាយ​ពិតជា​ចង់​ឲ្យ​កូន​លូតលាស់​ល្អ​គ្រប់​គីឡូ តែ​អ្នក​ខ្លះ​មិន​ដឹង​ថា​គួរ​ញ៉ាំ​អ្វី​ទើប​ធ្វើឲ្យ​កូន​ល្អ​បែប​នោះ​បាន។ ទម្ងន់​ដែល​ត្រូវ​ពេល​ទារក​កើត​មក​គឺ​ចាប់ពី ២ គីឡូ​ជាង ទៅ ៣ គីឡូ។ ដូចនេះ កញ្ញា សូម​ណែនាំ​ពី​អាហារ​ដែល​ជួយ​ឲ្យ​កូន​ធំធាត់​ចម្រើន​បាន​ល្អ៖

១.ចេក

ផ្លែឈើ​នេះ​គឺ​ល្អ​សម្រាប់​មនុស្ស​ជាច្រើន ហើយ​ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ក៏​អាច​ជួយ​ដល់​ទារក​បាន​មិន​ធម្មតា​ដែរ។ ចេក​ល្អ​សម្រាប់​ស្ត្រី​ពពោះ ព្រោះ​វា​មាន​សារធាតុ​ចម្រុះ​ដែល​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​ឆ្អឹង ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​បង្ការ​ការ​ឈឺចាប់​នៅ​ពេល​មាន​ផ្ទៃពោះ។ ចេក​អាច​ផ្គត់ផ្គង់​សារធាតុ​ចិញ្ចឹម​មាន​ប្រយោជន៍​ដល់​ទារក ដើម្បី​ជួយ​ឲ្យ​ពួកគេ​ឡើង​ទម្ងន់ និង​កម្ពស់។

រូបតំណាង

**២.សណ្តែក**

សណ្ដែក​គ្រប់​ប្រភេទ​ដូចជា​សណ្ដែក​សៀង សណ្ដែក​បៃតង ... គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​អំប្រ៊ីយ៉ុង។ មូលហេតុ​គឺ​ដោយសារ​តែ​សណ្ដែក​មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ច្រើន​ជាង​បន្លែ​ផ្សេង​ទៀត។ ប្រូតេអ៊ីន​មាន​សារៈសំខាន់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​ធានា​ដល់​ទារក​ឡើង​ទម្ងន់។ បន្ថែមពី​នេះ​សណ្ដែក ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក ហ្វូឡាត ជាតិ​កាល់ស្យូម និង​ស័ង្កសី ល្អ​ខ្លាំង​ណាស់​សម្រាប់​ម្ដាយ និង​កូន។

៣.អំពៅ

ស្ករ​អំពៅ​មាន​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់​ដែល​ជួយ​បំពេញ​បន្ថែម​ជាតិ​ទឹក និង​ផ្តល់​នូវ​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​ម្ដាយ។ ជាពិសេស​បរិមាណ​កាល់ស្យូម ស្ពាន់ធ័រ ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិ​ដែក​វីតាមីន A B C និង​អាស៊ីដ​សរីរាង្គ​ជិត ៣០ ផ្សេង​ទៀត​ ធានា​បាន​នូវ​ការ​រីកចម្រើន​អតិបរមា​នៃ​ទារក​ក្នុង​ពោះ។

៤.ដំឡូងជ្វា

ដំឡូងជ្វា​គឺជា​សារធាតុ​ចិញ្ចឹម​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ម្ដាយ ដោយ​សម្បូរ​ជាតិ​សរសៃ វីតាមីន សារធាតុ​រ៉ែ និង​វីតាមីន B6។ នៅ​ក្នុង​ចំណី​អាហារ​នេះ​នឹង​ជួយ​លើក​កម្ពស់​ការ​បង្កើត​កោសិកា​ឈាម ដើម្បី​ជំរុញ​ថាមពល​ទារក​ទាំងមូល។ ដំឡូងជ្វា​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល​ទារក​ដែល​ជំនួយ​ដល់​ការ​ចងចាំ និង​ការរៀនសូត្រ​ពេល​ពួកគេ​ធំ​ឡើង។ លើស​ពី​នេះ​វា​ក៏​ជួយ​បង្កើន​កូលីន​ក្នុង​ពេល​មាន​ផ្ទៃពោះ ក៏​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ភាព​មិន​ប្រក្រតី​របស់​ទារក។

៥.បន្លែ​បៃតង

ម្ដាយ​ជាច្រើន​បាន​ជ្រើសរើស​មាន​កំហុស​មួយ ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ដោយ​មិន​យកចិត្តទុកដាក់​បរិភោគ​បន្លែ​បៃតង។ តាម​ការ​ពិត​ប្រភព​នៃ​កាល់ស្យូម វីតាមីន ជីវជាតិ​បំប៉ន​ដែល​កូន​ក្នុង​ពោះ​ត្រូវការ គឺ​បន្លែ​ពណ៌​បៃតង​នេះ​ឯង។

៦.គ្រាប់​ធញ្ញជាតិ

គ្រាប់​ធញ្ញជាតិ​ដូចជា​សណ្ដែកដី គ្រាប់​អាល់ម៉ុង គ្រាប់​ផ្កាឈូក គ្រាប់ macadamia Walnut ... គឺ​ល្អ​សម្រាប់​ទារក។ វា​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​ចំណី​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្តល់​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន ដើម្បី​ជួយ​ឲ្យ​ទារក​ឡើង​ទម្ងន់ និង​កម្ពស់។ ការ​សិក្សា​បាន​បង្ហាញ​ថា​ម្ដាយ​មាន​គភ៌​បរិភោគ Walnut អាច​បង្កើន IQ របស់​ពួកគេ៕

រូបតំណាង

ប្រភព៖zitu

ចុចអាន៖នរណា​ក៏​ដោយ​ក៏​មិន​អាច​​និយាយ​សម្ដី​ទាំង​នេះ ដាក់​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​ដែរ!

អត្ថបទ៖ ទ្រី រ៉ាវី