ស្បែកមុខតឹងរលោងស្អាតដូចក្មេងស្រីវ័យ ១៨ ឆ្នាំ គ្រាន់តែហាត់ប្រាណផ្ទៃមុខបែបនេះ
- 2018-04-29 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកមុខតឹងរលោងស្អាតដូចក្មេងស្រីវ័យ ១៨ ឆ្នាំ គ្រាន់តែហាត់ប្រាណផ្ទៃមុខបែបនេះ
យូហា្ក គឺជាមុខវិជ្ជាមួយដែលអាចលើកកម្ពស់សុខភាព និងកែលំអរូបកាយឲ្យបានស្អាត។ នេះក៏ជាមធ្យោបាយមួយសម្រាប់ធ្វើឲ្យស្ត្រីរក្សាបានភាពស្រស់ស្អាត ស្បែកតឹងណែនដោយមិនបាច់ចាក់ botox ឬវះកាត់កែសម្ផស្ស។ ៤ លំហាត់យូហ្គា សម្រាប់សាច់ដុំមុខនឹងជួយអ្នកកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះក្បាច់នេះបានបន្តឹង និងធ្វើឲ្យស្បែកស្រស់ថ្លាឡើងវិញគ្រាន់តែចំណាយពេលប្រហែល ១០ ទៅ ១៥ នាទីជារៀងរាល់ថ្ងៃ៖
១.សកម្មភាពទី ១ ថ្ងាស
របៀបទី ១ គឺក្ដាប់ដៃទាំងពីររបស់អ្នកចូលទៅចំកណ្ដាលថ្ងាស។ បន្ទាប់មក វាសពីកណ្ដាលថ្ងាសទៅសៀតផ្កា។ អនុវត្តសកម្មភាពដូចគ្នានេះប្រហែល ២ នាទី។ លំហាត់នេះជួយកាត់បន្ថយស្នាមជ្រួញនៅផ្ទៃថ្ងាស។
២.សកម្មភាពទី ២ ថ្ពាល់
ឈរដាក់ដៃទាំងពីរសង្កត់ក្នុងហោប៉ៅ បន្ទាប់មកបិទមាត់ឲ្យជិត ហើយបូញមាត់ និងងាកមុខទៅឆ្វេងទៅស្ដាំ។ ធ្វើបែបនេះប្រហែល ៥ នាទី។
៣.ជំហានទី ៣ ចង្កា
ឈរឲ្យត្រង់ រួចយកដៃទាំងពីរដាក់នៅសៀតផ្កា ហើយធ្វើមាត់ស្រួចដោយធ្វើចុះធ្វើឡើង ប្រហែល ១០-១៥ នាទី។
៤.ជំហានទី ៤ សៀតផ្កា
ឈរឲ្យត្រង់ខ្លួន រួចដាក់ដៃឆ្លងពីលើក្បាលឆ្វេងទៅទាញសៀតផ្កាខាងស្ដាំ រួចយកដៃ ស្ដាំទៅទាញសៀតផ្កាខាងឆ្វេងដោយមានផ្អៀងក្បាលបន្តិចៗ។ អនុវត្តការបង្វិលនេះឆ្លាស់គ្នាប្រហែល ១០ ទៅ ១៥ នាទី៕
ចុចអាន៖ចង់ឲ្យសម្រស់ក្មេងជាងវ័យ ស្រីៗកុំភ្លេចធ្វើរឿងទាំងនេះឲ្យបាន