ចង់​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ ស្រី​ៗ​កុំ​ភ្លេច​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​បាន

  • 2018-04-27 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ទាំងអស់​គ្មាន​នរណា​ម្នាក់​ដែល​មិន​ចង់​បាន​សម្រស់​ឋិតថេរ​ទេ ប៉ុន្តែ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន ព្រោះ​មិន​អាច​បញ្ឈប់ ឬ​បង្វិល​ពេល​វេលា។ មិន​ពិបាក​ទៀត​ទេ​វិធី​ចំនួន ១២ នេះ​ ជួយ​ឲ្យ​អ្នក​មាន​សម្រស់​ក្មេង​ជាង​វ័យ​ពិត​ៗ៖

.ខែ​នេះ​ក្ដៅ​ខ្លាំង​ណាស់ ដូច្នេះ​កុំ​ភ្លេច​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​រៀងរាល់​ថ្ងៃ។

.សក់​ស្ដើង​មាន​ម៉ូដ​តិចតួច ស្អាត​បែប​ធម្មជាតិ ហើយ​ជៀសវាង​ពណ៌​សក់​ក្រហម​ខ្លាំង។

រូបតំណាង

**៣**.ថែរក្សា​ចក និង​ប្រអប់ដៃ។ អ្នក​ត្រូវ​លាប​ក្រែម​នៅ​ប្រអប់ដៃ​នេះ​ឲ្យ​បាន​ទៀងទាត់ ហើយ​កុំ​ភ្លេច​ដាក់​វា​តាម​កាបូប​រហូត​ផង ព្រោះ​ក្រោយ​ពេល​ចូល​បន្ទប់​ទឹក​លាង​សម្អាត​រួច គួរតែ​លាប​វា​បន្តិច​ឡើង​វិញ។

.ការ​លាង​មុខ គឺ​មាន​សារៈសំខាន់ ប៉ុន្តែ​គួរ​លាង​មុខ​ជាមួយ​ទឹក​ត្រជាក់។ វា​នឹង​កាត់​បន្ថយ​ការ​ហើម​មុខ និង​ធ្វើឲ្យ​ស្បែក​មាន​រឹងមាំ ភ្លឺ​រលោង។

.មនុស្ស​ជា​ច្រើន​ប្រហែល​ជា​គិត​ថា ការ​ញ៉ាំ​ជាតិ​ខ្លាញ់ គឺ​មិន​ល្អ​ទេ។ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដូចជា ខ្លាញ់​ត្រី ផ្លែ​បឺរ ឬ​ប្រេង​អូលីវ ជួយ​ធ្វើឲ្យ​ស្បែក​នៅ​ក្មេង​រហូត។

.សម្លៀកបំពាក់ គួរតែ​ជា​ក្រណាត់​សូត្រ ទើប​ធ្វើឲ្យ​ស្បែក​ទន់ និង​មិន​ជ្រួញ ឬ​កកិត។

.សម្រាប់​អ្នក​មាន​ដៃគូ ការ​មាន​ជីវិត​ផ្លូវ​ភេទ​ល្អ នឹង​ធ្វើឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​ពី ៥ ទៅ ៧ ឆ្នាំ។

.ស្វែង​រក​សកម្មភាព​ដែល​បន្ថយ​ភាព​តានតឹង​ដូចជា​ដើរ​កម្សាន្ត ជួបជុំ​គ្រួសារ មិត្តភ័ក្ដិ ដែល​មាន​ ភាព​សប្បាយ​រីករាយ និង​ហាត់​យូហ្គា ឬ​ការ​អនុវត្ត​សមាធិ​ជា​ទៀងទាត់។ ព្រោះ​វា​ ជា​ឱសថ​បំបាត់​ស្ត្រេស​ល្អ​ដ៏​ល្អ​បំផុត។

រូបតំណាង

.កុំ​ជក់បារី ព្រោះ​សារធាតុ​នៅ​ក្នុង​បារី​ធ្វើឲ្យ​អុកស៊ីហ្សែន និង​ចរន្តឈាម​មាន​ដំណើរការ​មិន​ប្រក្រតី។ វា​ក៏​បំផ្លាញ​កូឡាជែន និង​អេឡែស្ទិន​នៃ​ស្បែក​ផង​ដែរ។

១០.គ្រប់គ្រង​ទម្ងន់​ឲ្យ​ថេរ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា។

១១.កាត់បន្ថយ​អាហារ​មាន​ជាតិ​ស្ករ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជាតិ​សរសៃ collagen និង​ប្រូតេអ៊ីន។ ពេល​អ្នក​មិន​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន ក៏​គ្មាន​ស្នាម​ជ្រួញ និង​ស្នាម​ខ្មៅ​ដែរ។

១២.កាហ្វេ​មាន​សារៈសំខាន់​ចំពោះ​មនុស្ស​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ការ​ផឹក​កាហ្វេ​ច្រើន រាងកាយ​អាច​ទទួល​ជាតិ​កាហ្វេអ៊ីន​ច្រើន​តាម​នោះ​ដែរ។ ជាតិ​កាហ្វេអ៊ីន​ធ្វើឲ្យ​ ប៉ះពាល់​ដល់​ស្បែក​ដូចជា ស្ងួត និង​ជ្រួញ៕

រូបតំណាង

ចុចអាន៖ស្អប់​ស្នាម​មុន​នៅ​លើ​មុខ​​ណាស់​មែន​ទេ? ៣វិធី​នេះ​អាច​កម្ចាត់​ស្នាម​ឲ្យ​អស់​រលីង​ពី​មុខ

ប្រភព៖ praew ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម