ស្អប់ស្នាមមុននៅលើមុខណាស់មែនទេ? ៣វិធីនេះអាចកម្ចាត់ស្នាមឲ្យអស់រលីងពីមុខ
- 2018-04-26 06:18:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អប់ស្នាមមុននៅលើមុខណាស់មែនទេ? ៣វិធីនេះអាចកម្ចាត់ស្នាមឲ្យអស់រលីងពីមុខ
ស្នាមនៅលើផ្ទៃមុខគឺជាអ្វីដែលយើងស្អប់បំផុត ជាពិសេសមនុស្សស្រីតែម្ដង។ បើសិនជាអ្នកកំពុងតែជួបបញ្ហានេះថ្ងៃនេះ កញ្ញា សូមណែនាំវិធីធម្មជាតិដែលជួយលុបស្នាមដែលមាននៅលើមុខយ៉ាងមានប្រសិទ្ធភាព ៖
១. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជារបស់ធម្មជាតិដែលជួយបំបាត់ស្នាមយ៉ាងល្អបំផុតដោយសារតែវាមានលក្ខណៈប្រឆាំងនឹងការរលាក និងបាក់តេរីដែលបង្កឲ្យមានស្នាមនៅលើផ្ទៃមុខ។
របៀបធ្វើ ៖
ឆ្កៀលយកសាច់វាមកម៉ាស្សានៅលើស្នាមដែលមានហើយទុកចោល ៣០នាទីសឹមលាងសម្អាតចេញ។ ធ្វើបែបនេះ២ ទៅ៣ដងជារៀងរាល់ថ្ងៃ។ ចំណាំ៖ ប្រទាលកន្ទុយក្រពើមិនសូវមានប្រសិទ្ធភាពលើស្នាមមុនចាស់ៗ ឬយូរឡើយ។
២. ក្រូចឆ្មា
ក្រូចឆ្មាអាចជួយលុបបំបាត់ស្នាមដែលមាននៅលើផ្ទៃមុន ហើយក៏ជួយជម្រុះកោសិកាងាប់ៗដើម្បីឲ្យស្បែកសរលោងគ្មានស្នាមដែរ។ ម្យ៉ាងទៀតវីតាមីន C ដែលមានក្នុងក្រូចឆ្មាអាចជួយបង្កើនខូលេជែនដែលជួយការពារស្បែកចាស់ជ្រីវជ្រួញផងដែរ។
របៀបធ្វើ៖
យកទឹកក្រូចឆ្មាម៉ាស្សានៅលើស្នាមដែលមានថើរៗ ហើយទុក១០នាទីសឹមលាងទឹកចេញ។ អនុវត្តបែបនេះ ២ដងជារៀងរាល់ថ្ងៃ។
មួយវិញទៀតអ្នកអាចលាយទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំក្នុងការម៉ាស្សានៅកន្លែងដែលមានស្នាមមុននោះ ព្រោះវាកាន់តែមានប្រសិទ្ធភាពទ្វេដង។
៣.ប្រេងដូង
ប្រេងដូងគឺជាប្រភពសម្បូរវីតាមីនEនិងអាស៊ីដខ្លាញ់ដែលជួយជួសជុលជាលិកាស្បែកនិងថែរក្សាស្បែកឲ្យមានសុខភាពល្អ ហើយមិនមានស្លាកស្នាម។
លើសពីនេះទៅទៀតវាជាជាតិសំណើមដ៏ល្អមួយដែលវាផ្តល់ភាពរលោងដល់ស្បែកនិងធ្វើឱ្យស្នាមរបួសបាត់បន្តិចម្ដងៗ។
របៀបធ្វើ៖
លាបប្រេងដូងថើរៗលើស្នាមមុនដែលមាន។ ម៉ាស្សារយៈពេល ៥ ទៅ ១០ នាទី។ ទុកវាចោល១ម៉ោងសឹមលាងវាចេញដោយទឹកក្តៅឧណ្ហៗ ។ វិធីនេះអាចប្រើបាន ២ទៅ៣ដងក្នុងមួយថ្ងៃ។
យ៉ាងណាក៏ដោយវាក៏មិនអាចចេញលទ្ធផលភ្លាមៗតាមតែអ្នកចង់បានដែរ ដូច្នេះអ្នកត្រូវចេះព្យាយាមនឹងអនុវត្តឲ្យបានត្រឹមត្រូវ៕
ចុចអាន៖រៀនតែ ៦ជំហានក្នុងការ Make-upនេះ ធានាជួយឲ្យផ្ទៃមុខអ្នកស្អាតដូចនារីកូរ៉េ