៦​ ចំណុច​ដាស់​តឿន​ ឪពុក​ម្ដាយ​មាន​កូន​តូច​ៗត្រូវ​ប្រយ័ត្ន​ បើ​​មិន​ចង់​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត

  • 2018-04-26 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មិន​បាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កូន​តូច​ៗ អាច​បណ្ដាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ ហើយ​ក្រោយ​កើត​ហេតុ​បាន​បន្សល់​ការ​ឈឺ​ចាប់​ជា​ពន់ពេក​សម្រាប់​ឪពុក​ម្ដាយ។​​ ជាពិសេស​នៅ​វ័យ​ដែល​ក្មេងចេះវា​រ គឺ​ជា​ពេល​វេលា​មួយ​ដែល​មាតាបិតាគួ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត។

វេជ្ជបណ្ឌិត ប៉ែន​ កក្កដា​

យោងតាម​ការដកស្រង់​ចេញពី​អត្ថបទ​ លោកវេជ្ជបណ្ឌិត ប៉ែន​ កក្កដា​ ឯកទេសរោគកុមារ និងទារកនៃមន្ទីរពេទ្យកុមារជាតិ បាន​ទូន្មាន​ថា មិនមែនជារឿងងាយស្រួលទេ នៅពេលដែលក្នុងផ្ទះមានក្មេងតូច ហេីយអ្នកមេីលថែររវល់ ការងារផ្ទះ រកសុីផង។ មានរឿងខ្លះដែលអាចកេីតដោយចៃដន្យ និងអាចស្តាយក្រោយមួយជិវិតផងក៏មាន។ តេីពួកគេប្រឈមនឹងអ្វីខ្លះ? នៅពេលក្មេងចេះវា​រ និងរៀនដេីរ តេីឪពុកម្តាយ ត្រូវប្រយ័ត្នអ្វីខ្លះ?

១. ការធ្លាក់ពីទីកន្លែងខ្ពស់: កុមារតែតែចង់ដឹង និងចង់ឃេីញ​។ ​ជាពិសេសកន្លែងខ្ពស់ តាមជណ្តេីរឡេីងជាដេីម។ គួររកកន្លែងឃាំងបាំង នៅជណ្តេីរ។

រូបតំណាង

២. ឆក់ភ្លេីង: តាមផ្ទះល្វែងខ្លះ មានឌុយព្រីភ្លេីង ទាប ឬកុមារអាចឈោងដល់។​ ពេលខ្លះពួកគេយកដៃលូក ឬសមញុកចូល​ អាចបណ្ដាលឲ្យឆក់ស្លាប់។ ដូច្នេះ​រៀបចំសំនុំ​ខ្សែរ​ភ្លើង​ឲ្យ​មាន​របៀប​ និង​សុវត្ថិភាព​ ដើម្បីជៀសវាង​គ្រោះ​ថ្នាក់​ឆក់ខ្សែភ្លើង។

៣. លង់ទឹក: មានផ្ទះខ្លះនៅតាមបណ្តាខេត្ត ដែលមានត្រពាំង ស្រះនៅក្បែរ គួរប្រយ័ត្នការលង់ទឹក កុមារអាចវារទៅក្បែរ ឬធ្លាក់ទឹក។

៤. គ្រោះថ្នាក់ចរាចរណ៍: កុមារអាចឆ្លងថ្នល់ទៅលេងម្ខាងទៀត នៃផ្លូវថ្នល់ ដេីម្បីទិញនំ​ ឬទៅលេងជាដេីម។ មិនគួរប្រហែសអាចឲ្យក្មេងចេញពីផ្ទះបាននោះទេ។ បើ​ឆ្លង​ផ្លូវ​ម្តាយ​ឪពុក​ត្រូវ​ពរ​កូនឆ្លង ដោយ​មិនគួរ​សូម្បី​កាន់ដៃ​ឆ្លង។​

៥. ស្លាក់របស់រឹង: ក្មេងក្នុងវ័យនេះឃេីញអ្វីតែងតែ រេីសយកមកញុកក្នុងមាត់ចង់ដឹងរសជាតិ។ ពួកគេប្រទះអ្វីដាក់ចូលភ្លាម។ ពេលខ្លះអាចនឹងស្លាក់ភ្លាមតែម្តង។ ដូច្នេះគួរ​ជៀសវាង​ការ​ផ្តល់អាហារ​រឹង​គ្រប់​ប្រភេទ ហើយ​អាហារគួរតែ​ជា​ចំណិត​តូចៗ​ ឬ​កិនម៉ត់។​

៦. ងាយនឹងផ្តាសាយ: ក្នុងវ័យដ៏គួរឲ្យខ្នាញ់បែបនេះ អ្នកផងចង់បី ថេីបប្រលែង ដែលជាមូលហេតុមួយងាយឆ្លងជំងឺផ្តាសាយ រលាកសួតណាស់។ គួរឪពុកម្តាយ ចាក់វាក់សាំងផ្តាសាយឲ្យបានឆាប់បំផុត ចាប់ពីអាយុ ៦ ខែឡេីងទៅ៕

ចុចអាន៖កុំនិយម​ដាក់​ឈ្មោះ​កូន​ជា​ភាសាបរទេស​ពេក មក​មើល​​ឈ្មោះ​ខ្មែរ ពិរោះៗ​ ហើយ​មាន​​អត្ថន័យ​ល្អៗទៀត

អត្ថបទ និង​រូបភាពផ្តល់សិទ្ធិដោយ៖បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមិុញ

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម