ឲ្យតែមានម្នាក់ចាប់ផ្ដើមអស់ចិត្ត ជីវិតស្នេហាអ្នកនឹងវិវត្តទៅជាបែបនេះ
- 2018-04-25 02:35:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតែមានម្នាក់ចាប់ផ្ដើមអស់ចិត្ត ជីវិតស្នេហាអ្នកនឹងវិវត្តទៅជាបែបនេះ
មនុស្សពីរនាក់ស្រឡាញ់គ្នាទើបអាចក្លាយជាស្នេហា ព្រោះបើមិនដូច្នោះការឈឺចាប់នឹងចាប់ផ្ដើមកើតមានភ្លាម។ បើក្នុងទំនាក់ទំនងស្នេហាអ្នកមានម្នាក់អស់អារម្មណ៍ លែងចង់បន្តហើយនោះ ស្នេហាអ្នកនឹងវិវត្តទៅជាបែបនេះ៖
ដំណាក់កាលទី១. ស្ងប់ស្ងាត់ទៅៗ
ទោះបីម្នាក់ទៀតនៅស្រឡាញ់ខ្លាំងក៏ដោយក៏ស្នេហានេះនឹងប្រែទៅជាស្ងប់ស្ងាត់ភ្លាម ព្រោះម្នាក់ទៀតមិនចង់និយាយអីទាំងអស់។ គេចាប់ផ្ដើមលែងមានពាក្យអីនិយាយជាមួយអ្នក ហើយរឹតតែមិនសូវចង់នៅជាមួយអ្នកដូចពីមុនទៀត។
**ដំណាក់កាលទី២. សោះកក្រោះ**
ការបារម្ភ ការខ្វល់ខ្វាយសឹងតែលែងមានទៀត ហើយគេក៏លែងផ្ដល់ភាពកក់ក្ដៅឲ្យអ្នកដែរ។ គេចាប់ផ្ដើមលែងចង់ឲ្យអ្នកដឹងពីគេ ហើយគេក៏លែងចង់ដឹងអីពីអ្នកដូចគ្នា។ ភាពផ្អែមល្ហែម រីករាយ អារម្មណ៍រំភើប ពិសេសៗក៏លែងមានក្នុងទំនាក់ទំនងស្នេហាអ្នក។
ដំណាក់កាលទី៣. ល្អក់កករ
គ្រប់យ៉ាងគឺប្រែទាំងអស់ មនុស្សធ្លាប់តែសប្បាយចិត្តពេលនៅជាមួយគ្នាក៏លែងមាន។ កំហុសគ្រប់យ៉ាងក៏ចាប់ផ្ដើមមានជាហូរហែ ហើយគេលែងមើលឃើញអ្នកល្អក្នុងកែវភ្នែកទៀតហើយ។ ពេលខ្លះមានរឿងបន្តិចបន្តួចគេគាស់បន្ថែមរហូតដល់ធំ ហើយខ្លះទៀតគឺអ្នកធ្វើអីក៏លែងត្រូវចិត្តគេ។
ដំណាក់កាលទី៤. ហត់នឿយ
មនុស្សបើកាលណាលែងមានអារម្មណ៍ល្អជាមួយគ្នាហើយភាពហត់នឿយនឹងចាប់ផ្ដើមកើតមានឡើយ។ អ្នកគ្មានកម្លាំងចិត្តនឹងចង់បន្តទៅមុខទៀត ហើយកាន់តែលែងមានសង្ឃឹមថាស្នេហានេះអាចរស់ឡើងវិញបាន។
ដំណាក់កាលទី៥. ផិតក្បត់
នៅពេលមានម្នាក់ចាប់ផ្ដើមចង់ដើរចេញ នោះជាពេលល្អបំផុតដែលគេមានអ្នកថ្មី។ មនុស្សចាប់ផ្ដើមអស់ចិត្តក៏ដោយសារមានមនុស្សម្នាក់ទៀតចូលមកដែរ ហើយអ្នកចាស់ក៏ក្លាយទៅជាសំរាមដែលគ្មានតម្លៃអីបន្តិចសោះ។
ដំណាក់កាលទី៦. ដើរផ្លូវរៀងខ្លួន
ដំណាក់កាលចុងក្រោយទោះចង់ឬមិនចង់ស្នេហាអ្នកនឹងដើរដល់ផ្លូវនេះ។ ឲ្យតែមានម្នាក់ក្នុងចំណោមអ្នកទាំងពីរបែកចិត្តហើយ គឺលទ្ធផលចុងក្រោយមានតែការដើរផ្លូវរៀងខ្លួនប៉ុណ្ណោះព្រោះស្នេហាតម្រូវឲ្យមនុស្សពីរនាក់មានចិត្តទៅវិញទៅមក។ ផ្ទុយទៅវិញបើមានតែម្នាក់វាមិនអាចដើរទៅមុខដោយរលូនទេ៕
ចុចអាន៖ពេលដែលស្នេហាចាប់ផ្ដើមចាស់ទុំ អ្នកនឹងលែងហត់ចិត្តនឹងរឿងទាំងនេះទៀតហើយ