មួយ​ជីវិត​​មនុស្ស​មាន​១០​ឆ្នាំ​ប៉ុន្មាន​ដង? ​ចំណាយ​ពេល​អាន​​នឹង​ដឹង​ថា​ប្រើ​ជីវិត​យ៉ាង​ណា​ឲ្យ​មាន​ន័យ

  • 2018-04-24 08:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំ យើង​ក៏​មាន​ ១០​ឆ្នាំ​​តែ ៧ដង​ប៉ុណ្ណោះ

១. ១០ឆ្នាំ​ដំបូង ចាយ​អស់​ជាមួយ​ភាព​មិន​ដឹង​ខ្យល់

២. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​សិក្សា​រៀន​សូត្រ

៣. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ធ្វើ​ការ និង​ការ​ប្រើ​ជីវិត

៤. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​កសាង​ឋានៈ និង​គ្រួសារ

៥. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ថែ​រក្សា​អ្វី​ដែល​រក​បាន​មក

៦. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​មើល​ថែ​សុខភាព​​កាយ និង​ចិត្ត​ឲ្យ​នៅ​រឹង​ប៉ឹង

៧. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ដាក់​ចុះ​គ្រប់​យ៉ាង និង​រង់​ចាំ​​​ថ្ងៃ​ចុង​ក្រោយ។

រយៈ​ពេល ១០​ឆ្នាំ​​ម្ដង​ៗ​គឺ​លឿន​​មិន​គួរ​ឲ្យ​ជឿ។ មិន​យូរ​ប៉ុន្មាន​ទៀត ឆ្នាំ​នេះ​នឹង​កន្លង​ផុត មាន​អ្វី​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​រួច​ហើយ ហើយ​ក៏​មាន​អ្វី​ជា​ច្រើន​ទៀត​ដែរ​ដែល​យើង​មិន​ទាន់​បាន​ធ្វើ។

ពេលវេលា​ ប្រៀប​ដូច​ជា​​លុយ​ក្នុង​ដៃ​របស់​យើង ដែល​យើង​យក​ទៅ​ប្ដូរ​​នឹង​អ្វី​ផ្សេង​ៗ

យើង​យក​ពេល​វេលា​ទៅ​ប្ដូរ​ជាមួយ​ការងារ

យើង​យើង​ពេល​វេលា​ទៅ​ប្ដូរ​ជាមួយ​លុយ

ប៉ុន្តែ​យើង​មិន​ដែល​យក​លុយ​ទៅ​ប្ដូរ​​យក​ពេល​​វេលា​បាន​វិញ​ម្ដង​ណា​ឡើយ។

បើ​ “ធនាគារ​ពេលវេលា” ពិត​ជាមាន​មែន យើង​ក៏​នឹង​មាន​សៀវភៅ​​កំណត់ហេតុ​មួយ​ក្បាល​ដែល​អាច​មើល​ថា ពេល​នេះ​យើង​មាន​ពេល​វេលា​នៅ​សល់​ប៉ុន្មាន? យើង​អាច​ដឹង​ថា យើង​ចាយ​ពេល​វេលា “១០ឆ្នាំ” របស់​យើង​បាន​ប៉ុន្មាន​ដង​ហើយ​មែន ប៉ុន្តែ​យើង​មិន​អាច​ដឹង​ឡើយ​ថា យើង​នឹង​អាច​ចាយ​ពេល​វេលា “១០ឆ្នាំ” ដែល​នៅ​សល់​របស់​យើង​បាន​ប៉ុន្មាន​ដង​ទៀត​នោះ​ទេ។

ប៉ុន្តែ​វា​ក៏​មិន​សំខាន់​ស្មើ​ ថា​តើ​យើង​ប្រើ​ពេល​វេលា​​១០​ឆ្នាំ​ទាំង​ប៉ុន្មាន​នោះ​បាន​សម​នឹង​តម្លៃ​វា​ឬ​ក៏​អត់? ធ្វើ​យ៉ាង​ណា សូម​ឲ្យ​នៅ​ពេល​យើង​បែរ​ខ្នង​សម្លឹង​មើល​ខាង​ក្រោយ យើង​អាច​និយាយ​ដោយ​ពេញ​មាត់​ថា យើង​ចាយ​វា​ទៅ​ដោយ​មិន​សោកស្ដាយ។

កាត់​ពី​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ អ្នក​មាន​ពេល​វេលា​មិន​ដល់ ៣០%​ទេ​ជា​របស់​ខ្លួន​ឯង ដូច្នេះ​សូម​ប្រើ​វា​ឲ្យ​បាន​សប្បាយ។ អាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ឲ្យ​ចប់ អ្នក​នឹង​អាច​ងាក​មក​ស្រលាញ់​ខ្លួន​​ឯង៖

១. មិន​​ឈឺ​ ប៉ុន្តែ​ក៏​ត្រូវ​​មើល​ថែ

២. មិន​ស្រេក ប៉ុន្តែ​ក៏​ត្រូវ​ផឹក​ទឹក

៣. មាន​ហេតុ​មាន​ផល ក៏​ត្រូវ​ចេះ​ធ្វើ​ចាញ់

៤. មាន​អំណាច ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ដាក់​ខ្លួន

៥. មិន​ហត់​នឿយ ប៉ុន្តែ​ក៏​ត្រូវ​សម្រាក

៦. មិន​មានទ្រព្យ​ច្រើន ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ស្កប់​ស្កល់

៧. មាន​ធុរៈ​ច្រើន​យ៉ាង​ណា ក៏​ត្រូវ​ចេះ​ស្គាល់​ពេល​សម្រាក

ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ថា “ជីវិត​សែន​ខ្លី​ណាស់”

សូម​បំពេញ​តួនាទី​​ជា​ម្ដាយ ឪពុក ប្ដី ប្រពន្ធ បង​ប្អូន និង​មិត្តភ័ក្ដិ​ល្អ​បន្ត​ទៀត។

នៅ​ពេល​នៅ​ជាមួយ​គ្នា​ សូម​កុំ​ឆាប់​ខឹង​គ្នា​ងាយ​ៗ​ពេក។

ជីវិត​មនុស្ស​យើង​​នឹង​មាន ១០ឆ្នាំមិន​ច្រើន​​ដង​ប៉ុន្មាន​ទេ ដូច្នេះ​សូម​ប្រើ ១០​ឆ្នាំ ទាំង ៧​ដង​របស់​យើង​ឲ្យ​មាន​តម្លៃ។

បើ​ពេល​វេលា​អ្នក​នៅ​សល់ សូម​ចែក​រំលែក​អត្ថបទ​ទាំង​នេះ​ទៅ​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ផង!

ចុចអាន៖

ប្រភព៖ kalyanamitra ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន