១ ចំណុច បញ្ជាក់ពីភាពខុសគ្នា រវាងបុរសតាមញ៉ែមួយគ្រា និងបុរសចង់រៀបការជាមួយ
- 2018-04-09 08:04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ ចំណុច បញ្ជាក់ពីភាពខុសគ្នា រវាងបុរសតាមញ៉ែមួយគ្រា និងបុរសចង់រៀបការជាមួយ
នារីៗពិតជាចង់បានបុរសដែលគំនិតចាស់ទុំជាគូគ្រង។ តែធ្វើយ៉ាងណាទើបមើលដឹងថា បុរសម្នាក់នោះស្រលាញ់អ្នកតែមួយឆាវ ឬរហូតនោះ? កញ្ញា សូមបង្ហាញពីរបៀបមើលមនុស្សប្រុសដែលតាមអ្នកមួយឆាវ និងបុរសស្រលាញ់ ហើយចង់រៀបការជាមួយ អាចមើល ១ ចំណុចនេះបាន៖
បុរសដែលគ្រាន់តែញ៉ែអ្នកធម្មតាៗ
ភាគច្រើនជាក្មេងឈាមរាវ ស្ថិតនៅវ័យក្មេងៗ ហើយចូលចិត្តបង្អួតសម្ភារៈ ដើម្បីទាក់ទាញការចាប់អារម្មណ៍។ ពួកគេប្រហែលមិនមែនបាច់ជាក្មេងប្រុសអាក្រក់ទេ ប៉ុន្តែពួកគេមិនទាន់ដឹងពីជីវិតតែក្នុងសង្គមប៉ុណ្ណោះ។ ពួកគេមិនមានការងារថេរភាព និងត្រូវបែកបាក់ជាមួយមនុស្សស្រីជាច្រើនកន្លងមក។ ភាគច្រើននៃបុរសប្រភេទនេះមិនមែនជាមនុស្សដែលអាចរំពឹងថា មានការប្ដេជ្ញាខ្ពស់ក្នុងទំនាក់ទំនងរយៈពេលវែងឡើយ។ ទោះជាសេពគ្នាយូរយ៉ាងណា ក៏គេមិនដែលរំលឹកពីរឿងអនាគត ឬរឿងរៀបការជាមួយអ្នកដែរ ហើយមិនអាចសូម្បីតែណែនាំអ្នកឲ្យមិត្តភ័ក្ដិខាងគេបានស្គាល់។ បុរសដែលស្រលាញ់មួយឆាវៗ មិនដែលចេះលះបង់អ្វី ដើម្បីអ្នកឡើយ ពោលធ្វើយ៉ាងណាឲ្យតែសប្បាយមួយគ្រាប៉ុណ្ណោះ។
បុរសដែលចង់រៀបការជាមួយអ្នក
បុរសដែលស្រលាញ់ពិត និងគិតចង់បានអ្នក ជាភរិយា គឺជាប្រភេទមនុស្សប្រុសមានភាពច្បាស់លាស់រឿងអនាគត និងមានភាពចាស់ទុំក្នុងខ្លួន ដើម្បីបំពេញនូវរាល់ការទទួលខុសត្រូវដែលកើតមានឡើងជាមួយអាពាហ៍ពិពាហ៍។ សេចក្ដីស្រលាញ់ គឺជារឿងសំខាន់ណាស់ ប៉ុន្តែវាជាពិភពដ៏ស្វិតស្វាញមួយ និងមានទំនួលខុសត្រូវខ្ពស់ជាងការស្រលាញ់ ដើម្បីរស់នៅដោយមានសុភមង្គល។ បុរសដែលចង់រៀបការ តែងតែច្បាស់លាស់អំពីអាជីពរបស់គេ ហើយមានផែនការល្អអំពីផែនការដែលសម្រេចឲ្យបានក្នុងជីវិតរបស់គាត់។ គាត់មានលទ្ធភាពផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ និងមានទំនួលខុសត្រូវគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមមានគ្រួសារតូចមួយទៀត។
ដូច្នេះស្ត្រីត្រូវយកពេលវេលា ដើម្បីជ្រើសរើសដៃគូដ៏ត្រឹមត្រូវដែលនឹងផ្ដល់ឲ្យអ្នកនូវជីវិតល្អ និងមានសុភមង្គល៕
ចុចអាន៖ស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ វិធី៨យ៉ាងនេះជួយអ្នកឲ្យសម្រេចចិត្តបានរហ័ស