អ្នកចូលចិត្ត post រឿងទាំងនេះ ក្រោយបែកគ្នា ភាគច្រើនជាមនុស្សចរិតកូនក្មេង
- 2018-04-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្ត post រឿងទាំងនេះ ក្រោយបែកគ្នា ភាគច្រើនជាមនុស្សចរិតកូនក្មេង
បែកគ្នាមិនមែនជាកំហុសរបស់ដៃគូតែម្ខាងទេ វាជារឿងដែលមនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នាទទួលខុសត្រូវ។ ដូចនេះហើយមិនគួរបង្ហោះសារ ឬរូបភាពណាដែលវាយប្រហារម្ខាងទៀត ដោយទម្លាក់កំហុសលើគេទាំងស្រុងឡើយ ព្រោះបង្ហាញថាអ្នកជាមនុស្សគ្មានទំនួលខុសត្រូវ អ្នកដទៃឃើញមិនហ៊ានចូលមកក្បែរទៀតដែរ៖
១.ដុតរូបភាព ឬរបស់របរប្រើប្រាស់
មនុស្សមួយចំនួនជ្រើសរើសវិធីនេះ ដើម្បីមិនឲ្យឃើញពីដានអតីតកាល។ ប៉ុន្តែមិនគួរបង្ហាញវាជាសាធារណៈឡើយ ព្រោះរបស់របរអស់ទាំងនោះមិនមានកំហុសអ្វីដែលធ្វើឲ្យអ្នកត្រូវបំផ្លាញវាចោលដោយ ទង្វើឃោរឃៅបែបនោះឡើយ។
២.ប្រកាសថា អ្នកបាត់បង់ជំនឿលើសេចក្ដីស្រលាញ់
អ្នកបានប្រកាសយ៉ាងមុតមាំថា លែងមានជំនឿលើសេចក្ដីស្រលាញ់តទៅទៀតហើយ។ តែមិនយូរប៉ុន្មានអ្នកបែរជាបង្ហាញមុខដៃគូថ្មីធ្វើព្រងើយ ដែលឫកពា និងសម្ដីទាំងនោះ ធ្វើឲ្យមិត្តភ័ក្ដិ ឬអ្នកដទៃគិតថាអ្នកជាមនុស្សមិនគួរឲ្យទុកចិត្ត។
៣.ចំណាយពេលច្រើនលើវិបសាយតាមបណ្ដាញសង្គម
ក្រោយបែរគ្នាអ្នកបានបង្ហាញចំណាយពេលជាច្រើនតាមដាន វិបសាយផ្សេងៗតាមបណ្ដាញសង្គម មិនថាបរទេស ឬភាសាជាតិឡើយ គឺអ្នកចូលទៅទាំងអស់។ ពេលអូសឃើញអត្ថបទ សម្រង់សម្ដី ដែលត្រូវនឹងសាច់រឿង ក៏ចាប់ផ្ដើម share សឹងតែថា ១ ម៉ោង ៣ រឿងក៏មានដែរ។
៤.និយាយដើមអ្នកចាស់
ពេលស្រលាញ់អ្វីៗក៏ល្អ តែគ្រាន់បែកគ្នាភ្លាមអ្នកចាប់ផ្ដើមសរសេរយ៉ាងយ៉ាងវែងអន្លាយរៀបរាប់ពីរឿងមិនល្អរបស់អ្នកចាស់ ឲ្យមិត្តភ័ក្ដិក្នុងបណ្ដាញសង្គមគេដឹងឮដែរ។ ព្រោះអ្នករំពឹងថា ពេលគេឃើញសារនិយាយអាក្រក់ពី ex អ្នកដទៃនឹងគាំទ្រ។ ប៉ុន្តែមិនប្រាកដថាអ្នកដទៃគិតដូចនោះឡើយ គេអាចនឹងគិតថាអ្នកអាក្រក់វិញក៏ថាបាន។
៥.បង្ហាញពីភាពរីករាយក្រោយបានធ្វើបាបអ្នកចាស់
ដឹងថាក្រោយបែកគ្នាពិតជាមានអារម្មណ៍ថាឈឺចាប់ណាស់ តែអ្នកមិនគួរបង្ហាញពីភាពរីករាយ ដោយបានធ្វើបាបអតីតសង្សារទេ។ ការបង្ហាញពីអារម្មណ៍លើ socail media ក្រោយមិត្តភ័ក្ដិប្រាប់ថាប្រាប់ថា Ex របស់អ្នកត្រូវសង្សារថ្មីបោះបង់ចោល អាចត្រូវគេចំអកបានថានៅនឹករលឹក និងចង់ដឹងពី គេគ្រប់ពេលទៅវិញ។ ព្រោះបើគ្មានចិត្តនៅនឹករលឹក គឺមិនរំលឹកពីអ្នកចាស់ឡើយ៕
ចុចអាន៖សញ្ញាទាំងនេះបង្ហាញថាប្រុសៗស្រលាញ់ខ្លាំង គ្រាន់តែខ្ជិលនិយាយចេញមកប៉ុណ្ណោះ!