សញ្ញា​ទាំងនេះ​បង្ហាញ​ថា​ប្រុស​ៗ​ស្រលាញ់​ខ្លាំង គ្រាន់តែ​​ខ្ជិលនិយាយ​ចេញ​មក​ប៉ុណ្ណោះ!

  • 2018-04-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ពិតជា​មិន​សូវ​ចូលចិត្ត​និយាយ​ស្ដី​អី​ច្រើន​ទេ ទោះ​ជា​មាន​ស្នេហា​ក៏​ដោយ ប៉ុន្តែ​ពួកគេ​ស្រលាញ់ និង​ស្មោះ​ត្រង់​ពិត​ៗ​ជាមួយ​នារី។ បើ​ឃើញ​សញ្ញា​ទាំង​នេះ​កុំ​ភ័យ​ថា​គាត់​មិន​ស្រលាញ់ គ្រាន់តែ​ខ្ជិល​និយាយ​ប៉ុណ្ណោះ ព្រោះ​ទុក​ឲ្យ​ទង្វើ​ជា​អ្នក​បង្ហាញ៖

១.មាន​ឫកពា​ជា​សុភាព​បុរស

ពេល​នៅ​ក្បែរ ហើយ​ឃើញ​អ្នក​ធ្វើ​កិច្ចការ​ណា​ធ្ងន់ គឺ​ជាប់​ជួយ​ជានិច្ច ឬ​ពេល​ដើរ​ក្នុង​ចំណោម​មនុស្ស​ច្រើន គាត់​នៅ​ពី​ក្រោយ ដើម្បី​មិន​ឲ្យ​អ្នក​ដទៃ​មក​បន្លំ​លូកលាន់​អ្នក​បាន។ ទង្វើ​មនុស្ស​ស្រលាញ់ តែ​មិន​ចេះ​មាត់​ក​តែ​ប៉ុណ្ណឹង​ឯង។

២.ថែរក្សា និង​បំពេញ​តាម​តម្រូវការ​របស់​អ្នក

ប្រសិនបើ​បុរស​ម្នាក់​ពិតជា​ស្រលាញ់​អ្នក​មែន តែ​មាត់​មិន​ដែល​និយាយ​អ្នក​អាច​សង្កេត​ពី​ចំណុច​នេះ​បាន។ គាត់​នឹង​ស្វែងរក​វិធី​ដើម្បី​ធ្វើឲ្យ​ជីវិត​អ្នក​កាន់តែ​ប្រសើរ និង​មាន​ផាសុកភាព។

៣.កាន់ដៃ​អ្នក

នៅ​ពេល​ជួប​ទុក្ខ​លំបាក ទោះ​ជា​មាត់​មិន​និយាយ​ស្ដី​អ្វី ក៏​គាត់​ចាប់​កាន់ដៃ​អ្នក ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត ក៏​ដូចជា​ការ​គាំទ្រ​ដល់​អ្នក។

៤.ឲ្យ​តម្លៃ​ចំពោះ​យោបល់​អ្នក

នៅ​ពេល​អ្នក​បញ្ចេញ​មតិ ទោះ​ត្រូវ ឬ​មិន​ត្រូវ​ក៏​គាត់​នៅតែ​ឲ្យ​តម្លៃ ដោយ​មិន​និយាយ​ថា «គំនិត​គ្មាន​បាន​ការ»។ នេះ​ជា​ការ​យក​ចិត្ត​របស់​បុរស គ្រាន់តែ​មិន​សូវ​ផ្អែមល្ហែម​ដូច​អ្នក​បាន​វោហារ​ប៉ុណ្ណោះ។

៥.គាត់​ប្រច័ណ្ឌ​ពេល​អ្នក​ស្និទ្ធស្នាល​បុរស​ផ្សេង

ទោះ​មាត់​មិន​និយាយ តែ​ស្រលាញ់​អ្នក​ខ្លាំង ទើប​ប្រច័ណ្ឌ​ពេល​ឃើញ​អ្នក​នៅ​ក្បែរ​បុរស​ផ្សេង​ដែល​មាន​រូបរាង​សង្ហា ព្រោះ​ខ្លាច​ថា អ្នក​ប្រែ​ចិត្ត​ទៅ​ស្រលាញ់​បុរស​នោះ​វិញ។ ឫកពា​ដែល​ប្រច័ណ្ឌ​ភាគច្រើន មិន​និយាយ​រក​អ្នក ឬ​ការ​សម្លក់​សម្លឹង​ជាដើម។

៦.គាត់​ប្រើ​ពាក្យ «ពួក​យើង»

ពីរ​មាត់​នេះ ល្មម​គ្រប់គ្រាន់​តែ​គាត់​ស្រលាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា​ហើយ ព្រោះ «ពួក​យើង» ប្រើ​សម្រាប់​តែ​មនុស្ស​ជា​គ្រួសារ​តែ​មួយ​ប៉ុណ្ណោះ។

៧.កោតសរសើរ​អ្នក​ប្រាប់​អ្នក​ដទៃ

នៅ​ពី​មុខ​ធ្វើ​ជា​មិន​ខ្វល់ តែ​ក្រោយ​ខ្នង​តែង​តែ​អួត​ពី​អ្នក​ទៅ​ប្រាប់​អ្នក​ដទៃ​ឡើង​គេ​ជ្រេញ។

៨.ព្រម​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​អ្នក

ទោះ​ជា​ការ​មើល ឬ​ទៅ​លេង​បាល់ ហាត់​ប្រាណ​ធ្វើឲ្យ​គាត់​មាន​ក្ដី​សុខ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​អាច​បោះបង់​ចោល​បាន​ដែរ​នៅ​ពេល​ដែល​ឮ​ថា​អ្នក​ត្រូវ​ការ។ ព្រោះ​គាត់​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ជីវិត។

៩.បារម្ភ​ពី​អ្នក

នៅ​ពេល​ដែល​អ្នក​ទាំងពីរ​មិន​បាន​នៅ​ក្បែរ​គ្នា គាត់​តែងតែ​ខល និង​ផ្ញើ​សារ​ទៅ​អ្នក​ជា​ញឹកញាប់ ដើម្បី​ចង់​ឹង​ពី​សុខទុក្ខ តាំងពី​ទៅ​រហូត​ដល់​មក​វិញ៕

ចុចអាន៖ចង់​បាន​​នារី​​មាន​មហិច្ឆតា​ធំ​ធ្វើ​ជា​ភរិយា បុរស​គួរ​មាន ៨​ ចំណុច​នេះ​ក្នុង​ខ្លួនសិន​​

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម