នរណាក៏ដោយក៏មិនអាចនិយាយសម្ដីទាំងនេះ ដាក់ស្ត្រីមានផ្ទៃពោះបានដែរ!
- 2018-04-06 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាក៏ដោយក៏មិនអាចនិយាយសម្ដីទាំងនេះ ដាក់ស្ត្រីមានផ្ទៃពោះបានដែរ!
ការមានផ្ទៃពោះ មិនត្រឹមតែផ្លាស់ប្ដូររាងកាយស្ត្រីប៉ុណ្ណោះទេ ចិត្តគំនិត ក៏ដូរលឿនណាស់ដែរ។ នៅក្នុងរយៈពេលនេះ មនុស្សដែលនៅជុំវិញខ្លួនមិនត្រូវនិយាយអ្វីដែលជាពាក្យសម្ដីប៉ះទង្គិចផ្លូវចិត្ត ដល់អ្នកមានកូនក្នុងផ្ទៃឡើយ ព្រោះអាចធ្វើឲ្យពួកគេខកបំណង។
១.«អ្នកត្រូវបានអនុញ្ញាតឲ្យញ៉ាំចំណីទាំងនោះ»? បើអ្នកកំពុងជជែកជាមួយស្ត្រីម្នាក់ដែលមានកូនក្នុងផ្ទៃ ហើយមានចំណីទៀតនោះ នាងប្រាកដជា ញ៉ាំ ព្រោះអ្នកមានផ្ទៃពោះឃ្លានច្រើនណាស់។ ដូចនេះហើយគ្រាន់តែចំណីប៉ុណ្ណឹងមិនអស់ប៉ុន្មានឡើយ កុំនិយាយសម្ដីបែបនេះដាក់អ្នកមានផ្ទៃពោះអី។
២.«ការប៉ះទង្គិចពោះរបស់ខ្ញុំ គឺខ្លាំងជាអ្នកទៅទៀត គ្រាន់តែប៉ុណ្ណឹងសោះថ្ងូរដែរ»។ មិនប្រាកដថាកូនអ្នកធាត់ ឬបំរេះខ្លួនច្រើនជាងឡើយ ព្រោះកូនអ្នកនៅក្នុងពោះអ្នក កូនគេនៅក្នុងពោះគេ ម៉េចអាចវាស់វែងគ្នាបាន។
**៣**.«គេងពីឥឡូវឲ្យបានច្រើនៗទៅ ព្រោះពេលកូនកើតមក អាចមិនមានពេលគេងទៀតទេ»។ សម្ដីបែបនេះអាចជាការបំភ័យដល់អ្នកដែលត្រៀមសម្រាល។
៤.«ចង់បានកូនទៀតទេ»? នេះជាសម្ដីបំបាក់ទឹកចិត្ត ក៏ដូចជាបង្អាក់ការចង់បានកូននៅពេលក្រោយ ព្រោះពេលមានកូនមួយៗ ក្នុងខ្លួនមនុស្សស្រីប្រៀបដូចជាមានជំងឺ ១០០ ទៅហើយ។
៥.«តើអ្នកធ្លាប់ឮអំពីការស្លាប់របស់កូនតូចទេ»? ប្រធានបទនេះគឺមិនគួរនិយាយសោះឡើយ។
៦.«អ្នកនឹងមិនបំបៅដោះកូនទេ»? មិត្តភ័ក្ដិទាំងអស់ប្រឆាំងនឹងអ្នក នៅពេលអ្នកប្រាប់យ៉ាងក្លាហានថា អ្នកនឹងមិនបំបៅកូនដោយទឹកដោះ។
៧.«មិនគួរហៅមនុស្សស្រីមានផ្ទៃពោះថា ស្រីកំប៉ោង»។ ព្រោះធ្វើឲ្យអ្នកពពោះស្ដាយស្រណោះរូបរាងដែលធ្លាប់ស្រឡូនពីមុន៕
ចុចអាន៖អប្បិយជំនឿទាំង ៧ ដែលចាស់ៗនិយាយពីស្រ្តីមានផ្ទៃពោះ អ្នកវិទ្យាសាស្ត្រក៏បកស្រាយស្រដៀងដែរ!