ចង់ស្វែងរកសុភមង្គលពិតឲ្យខ្លួនឯង គួរតែទន្ទេញរឿងទាំងនេះជាប់ខួរក្បាល
- 2018-04-20 04:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្វែងរកសុភមង្គលពិតឲ្យខ្លួនឯង គួរតែទន្ទេញរឿងទាំងនេះជាប់ខួរក្បាល
មានមនុស្សជាច្រើនណាស់បានចំណាយពេលខ្លួនស្ទើរមួយជីវិតដេកឱបទុក្ខមិនព្រមលែង ហើយនិយាយថា«ជាតិនេះឆាចោល»។ នេះមិនមែនមកពីព្រហ្មលិខិតទេ តែវាមកពីខ្លួនយើងអ្នកធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយដើម្បីចង់ស្វែងរកសុភមង្គលពិតឲ្យខ្លួនឯង គួរតែទន្ទេញរឿងទាំងនេះជាខួរក្បាលព្រោះវាអាចជួយឲ្យអ្នកកាត់ចេញនូវរឿងដែលមិនល្អបានច្រើនក្នុងជីវិត ៖
១. កុំដាក់សម្ពាធឲ្យខ្លួនឯងពេក
ការតឹងតែងចំពោះខ្លួនឯងពេកក៏មិនល្អចំពោះខ្លួនឯងទេ ព្រោះវាធ្វើឲ្យអ្នកមានភាពតានតឹងខ្លាំងតែប៉ះពាល់ទៅដល់ផ្លូវចិត្ត និងអារម្មណ៍។ កុំបង្ខំខ្លួនឯងពេក គួរធ្វើខ្លួនឲ្យស្រាលហើយដើរមួយជំហានៗ។ ត្រូវចាំថាទេពធីតាហោះបានក៏ដោយសារតែពួកគេធ្វើខ្លួនឲ្យស្រាល ហើយមិនស្មុគស្មាញដែរ។
**២. កុំឈឺចាប់ដោយសារការបាត់បង់ ការធ្វើខុស និងអតីតកាលដែលមាន**
គ្មានអ្នកណាមិនធ្លាប់ធ្វើខុសនោះទេ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើមិនមែនដេកយំដោយសារអ្នកបានសាងកំហុសទេតែត្រូវកែប្រែវាឲ្យទៅជាល្អវិញ។ ចំណែកការបាត់បង់គឺជាធម្មជាតិគ្រាន់តែវាយូរឬក៏ឆាប់តែប៉ុណ្ណោះ បែបនេះហើយអ្នកត្រូវត្រៀមចិត្តទទួលយកវា។ អតីតកាលជារឿងដែលមិនអាចត្រឡប់បាន អ្វីសំខាន់គឺពេលនេះព្រោះយើងកំពុងរស់នៅក្នុងពេលនេះ។
៣. មិនបាច់ផ្គាប់ចិត្តអ្នកដទៃពេកទេ
ធ្វើជាខ្លួនឯង រស់នៅដោយរីករាយជាមួយអ្វីដែលខ្លួនឯងស្រឡាញ់ដោយគិតថាវាមិនបានធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ទៅបានហើយ។ ផ្គាប់ចិត្តគេពេក ជីវិតគ្មានក្ដីសុខនោះទេបានត្រឹមតែរស់កំដរដង្ហើមតែប៉ុណ្ណោះ។
៤. រកសេចក្ដីសុខឲ្យខ្លួនឯង
មិនបាច់ពឹងអ្នកណាឲ្យរកភាពរីករាយឲ្យអ្នកនោះទេព្រោះខ្លួនឯងក៏អាចរកឲ្យខ្លួនឯងបានដែរ។ សប្បាយជាមួយអ្វីដែលខ្លួនបានធ្វើ ហើយកុំផ្ញើសុភមង្គលទៅអ្នកណាក្រៅពីខ្លួនឯងព្រោះគេមិនអាចឲ្យអ្នកញញឹមរហូតនោះទេ។
៥. រៀនលើកលែងទោស
ការលើកលែងជួយសម្រួលដល់ផ្លូវចិត្តបានច្រើនណាស់ ព្រោះបើអ្នកនៅខឹងស្អប់ ឬមិនពេញចិត្តអ្នកណាម្នាក់នោះចិត្តអ្នកក៏មិនបានស្ងប់ដែរ។ អភ័យទោសឲ្យគេ ក៏ដូចអភ័យទោសឲ្យខ្លួនឯងដែរ ព្រោះអ្នកមិនបាច់ស្ពាយរឿងមិនសប្បាយចិត្តជាប់ខ្លួនទៀត។
៦. បំពេញបំណងឲ្យខ្លួនឯង
ក្រែងជីវិតនេះជារបស់អ្នកមែនទេ? ហេតុអីមិនបំពេញតាមចិត្តខ្លួនឯងទៅ? ហេតុអីអ្នកត្រូវស្ដាប់តាមការបញ្ជាគេ? អ្នកមានសិទ្ធសេរីភាពពេញលេញក្នុងការដើរហើរ និងសម្រេចចិត្តដូច្នេះហេតុអីអ្នកមិនធ្វើវាដើម្បីខ្លួនឯងខ្លះទៅ?
ចុចអាន៖នៅពេលបាក់ទឹកចិត្ត អ្នកត្រូវចងចាំពាក្យទាំងនេះ ដើម្បីផ្លូវចិត្តប្រសើរឡើងវិញ