ទម្លាប់ ៦យ៉ាងជួយអ្នកយកឈ្នះជំងឺបាក់ទឹកចិត្ត ហើយត្រឡប់មានជីវិតល្អឡើងវិញ
- 2018-03-27 02:47:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ ៦យ៉ាងជួយអ្នកយកឈ្នះជំងឺបាក់ទឹកចិត្ត ហើយត្រឡប់មានជីវិតល្អឡើងវិញ
បច្ចុប្បន្នជំងឺបាក់ទឹកចិត្តបានកំពុងក្លាយជាបញ្ហាប្រឈមមួយដែលយុវវ័យកំពុងមាន។ មិនថាបញ្ហាស្នេហា ការងារ គ្រួសារ អារម្មណ៍ឈឺចាប់ដែលបណ្ដាលឲ្យពួកគេក្លាយជាចំណីនៃជំងឺនេះម្ដងបន្តិចៗរហូតហ៊ានបោះបង់ជីវិតខ្លួនឯងទៀតផង។ យ៉ាងណាមិញ អត្ថបទខាងក្រោមនេះនឹងបង្ហាញទម្លាប់ ៦យ៉ាងដែលអាចឲ្យអ្នកយកឈ្នះលើជំងឺនេះ ដើម្បីស្រោចស្រង់ជីវិតដ៏ស្រស់ស្អាតមកវិញ ៖
១. ធ្វើកំណត់ត្រាប្រចាំថ្ងៃ
ការសិក្សាស្រាវជ្រាវបង្ហាញថាការធ្វើកំណត់ត្រាប្រចាំថ្ងៃអាចបន្ថយភាពតានតឹង និងការថប់បារម្ភបានយ៉ាងប្រសើរ។ វាអាចឲ្យអ្នកបន្ធូរអារម្មណ៍តាមរយៈការបញ្ចេញរឿងឈឺចាប់តាមពាក្យដែលអ្នកសរសេរ ហើយនេះគឺជារបៀបមួយក្នុងការព្យាបាលដោយខ្លួនឯង។
២. ផាត់ពណ៌ ឬគូររូប
សិល្បៈគឺជាទម្រង់នៃការព្យាបាលដ៏អស្ចារ្យដែលវាជួយឲ្យធូរស្រាលយ៉ាងខ្លាំង ដូច្នេះអ្នកអាចជ្រើសរើសគំនូរដើម្បីផាត់ពណ៌ ឬគូររូប ព្រោះការធ្វើរបៀបនេះអាចសម្រួលដល់ផ្លូវចិត្ត និងធ្វើឲ្យគំនិតអ្នកកាន់តែទូលាយ កាន់តែច្នៃប្រឌិត។
៣. យូហ្កា
ការហាត់យូហ្កាមិនត្រឹមតែឲ្យអ្នករឹងមាំផ្នែកខាងក្រៅទេ តែវាមានប្រសិទ្ធភាពខ្លាំងទៅលើអារម្មណ៍ និងផ្លូវចិត្តអ្នក។ មានមនុស្សជាច្រើនបានហាត់វាដើម្បីឲ្យផ្លូវចិត្តពួកគេធូរស្រាល និងស្រស់ស្រាយ ដូច្នេះអ្នកក៏គួរតែសាកល្បងវាដែរ។
៤. ថែសួន
យោងទៅតាមJournal of Health Psychologyបានឲ្យដឹងថាការថែរក្សាសួនច្បារត្រូវបានបន្ថយកម្រិតអរម៉ូន cortisol និងបង្កើនអារម្មណ៍របស់អ្នក ដែលជាសកម្មភាពមូលដ្ឋានមួយនាំអ្នកទៅកាន់អារម្មណ៍ដ៏អស្ចារ្យមួយដែលបានផ្សារភ្ជាប់ជាមួយធម្មជាតិ។ វាពិតជាទទួលបានអារម្មណ៍ល្អនៅពេលអ្នកព្យាយាមយកការគិតរបស់អ្នកទៅថែរក្សាសួនច្បារឲ្យបានស្អាត។ ម្យ៉ាងទៀត អ្នកវិទ្យាសាស្ដ្រក៏បញ្ជាក់ដែរថាបាក់តេរីនៅក្នុងដីអាចជួយធ្វើឱ្យកោសិកាខួរក្បាលដែលផលិត serotonin មានប្រសិទ្ធភាពខ្ពស់។ ការថែសួនជាធម្មជាតិប្រឆាំងនឹងការធ្លាក់ទឹកចិត្តបានយ៉ាងប្រសើរ។
៥. លេងជាមួយសត្វចិញ្ចឹម
ការលេងជាមួយសត្វចិញ្ចឹមអាចឲ្យអ្នកមានអារម្មណ៍ថាកក់ក្ដៅ ធូរស្រាល ពីព្រោះពួកវាមានភាពស្មោះត្រង់ មិនចេះកុហកអ្នកហើយពួកវានឹងនៅកំដរអ្នកស្ដាប់អ្នកនិយាយរឿងគ្រប់យ៉ាងយ៉ាងស្ងៀមស្ងាត់។ ការសិក្សាបានបង្ហាញថាការចំណាយពេលជាមួយសត្វឬមានសត្វជាដៃគូរបស់អ្នកគឺមានភាពវិជ្ជមានសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។
៦. ស្ដាប់តន្រ្តី
តន្ត្រីជាពិសេសតន្ត្រីបុរាណអាចមានឥទ្ធិពលយ៉ាងស្ងប់ស្ងាត់និងត្រូវបានគេប្រើក្នុងការព្យាបាលសម្រាប់ភាពតានតឹង។ អ្នកអាចចំណាយពេលស្តាប់តន្ត្រីយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃព្រោះវាធ្វើឲ្យសម្ពាធឈាមរបស់អ្នកចុះខ្សោយ, បេះដូងលោតញាប់ហើយវាកាត់បន្ថយការថប់បារម្ភ និងកម្រិតស្ត្រេសបានយ៉ាងល្អ៕
ចុចអាន៖៥សញ្ញាបញ្ជាក់ថាវិបត្តិស្នេហាកំពុងបំផ្លាញសុខភាពអ្នកយ៉ាងធ្ងន់ធ្ងរ
Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N