ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​នេះ ធ្វើ​ឲ្យ​​ស្រ្តី​​ឡើង​ចាស់​ជាង​អាយុ​ទាំង​មិន​ដឹង​ខ្លួន

  • 2018-05-18 09:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​ដើរ​ទៅ​មុខ​​ជានិច្ច​មិន​បក​ក្រោយ​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​ហាម​ឃាត់​បាន​ដែរ ប៉ុន្តែ​យើង​អាច​​​ទប់​ស្កាត់​ខ្លួន​ឯង​ មិន​ឲ្យ​ចាស់​លឿន​ទៅ​តាម​អាយុ​បាន​។ យ៉ាប់​ត្រង់​ថា​ស្ត្រី​ខ្លះ​នៅ​ក្មេង​សោះ​ តែ​មុខ​មាត់​ឡើង​ចាស់​ជា​ង​អាយុ​ទៀត​។ តែ​កុំ​ទាន់​អាល​​ភ័យ ​អ្នក​អាច​ប្រែ​ជា​ស្រស់​ស្អាត​ក្មេង​វ័យ​ឡើងវិញ​ប្រសិន​បើ​អ្នក​បោះ​បង់​ទម្លាប់​មិនល្អ​ប្រចាំ​​ទាំងនេះ​បាន ដូច​ជា៖

១. មិន​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​មុន​ពេល​ចេញ​ក្រៅ

កម្ដៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​​ស្បែក​មុខ​ស្រអាប់ និង​ជ្រីវ​ជ្រួញ​យ៉ាង​ឆាប់​រហ័ស​។ ស្រុក​យើង​ក្ដៅ​យ៉ាង​នេះ ការ​ប្រើ​ប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ពិត​ជា​ចាំ​បាច់​​​សម្រាប់​អ្នក​ដែល​ស្រលាញ់​សម្រស់។ វា​មិន​ពិបាក​ទេ ​អ្នក​គ្រាន់តែ​ត្រូវ​ជ្រើស​រើស​ឡេ​ដើម្បី​ផ្ដល់​សំណើម និង​ការពារ​កម្ដៅ​ថ្ងៃ​គុណភាព​ល្អ​មួយ​ដែល​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ លាប​លើ​មុខ​តែ​ម្ដង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្រោយ​ពេល​លាង​សម្អាត​មុខ​រួច​ ​ មុន​ពេល​ចេញ​ទៅ​​ក្រៅ​។

(រូបតំណាង​)

**២.ការពារ​ប្រសើរ​ជាង​ព្យាបាល**

ការពារ​ប្រសើរ​ជាង​ព្យាបាល ទោះ​ជា​កើត​មក​មាន​ស្បែក​មុខ​ស្អាត​ពី​កំណើត​ ក៏​គួរ​ប្រើ​ផលិតផល​ថែ​បំប៉ន​ស្បែក​មុខ​ដែរ បើ​ចង់​ឲ្យ​ស្អាត​បាន​យូរ​ ព្រោះ​​ចាប់​ពី​វ័យ ៣០​ឆ្នាំ​ឡើងទៅ ស្ត្រី​ចៀស​មិន​ផុត​ពី​មាន​ស្នាម​ជ្រីវ​ជ្រួញ​នោះ​ទេ តែ​យើង​អាច​ជ្រើស​រើស​ផលិតផល​ណា​ដែល​អាច​ទប់​ស្កាត់ និង​កម្ចាត់​ស្នាម​ជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ដូច្នេះ​វា​អាច​ថែ​រក្សា​ស្បែក​មុខ​ឲ្យ​ស្រស់​​ផូរ​ផង់​ម៉ដ្ឋ​រលោង និង​ក្មេង​ជាង​វ័យ។

បើ​មិន​ទម្លាប់​ប្រើ​ប្រាស់​ផលិតផល​ច្រើន​មុខ​ស្មុគស្មាញ ប្រើ​តែ ក្រែម​លាប​មុខ ផនស៍ អេជ មីរេកខល ទៅ​អាច​ជួយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។ បច្ចេកវិទ្យា Rectinol C ដែល​មាន​ក្នុង​ក្រែម​លាប​មុខ​នេះ អាច​ទប់ស្កាត់ និង​ការពារ​ស្បែក​មិន​ឲ្យ​លេច​ចេញ​ស្នាម​ជ្រួញ​បាន​ដល់ទៅ ២៤​ម៉ោង កាន់​តែ​ពិសេស​នោះ វា​នឹង​បណ្ដុះ​កោសិកា​ស្បែក​ថ្មី ធ្វើ​ឲ្យ​សាច់​មុខ​ស្ត្រី​ស​ភ្លឺ​រលោង​រក្សា​បាន​ភាព​ក្មេង​វ័យ​ ដូច​គេ​និយម​ហៅថា “សាច់​ចាំ​”​ ។

៣. គេង​មិន​គ្រប់​ ឬ មិន​ស្កប់​ល្អ​

យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​គេង​ឲ្យ​បាន ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ព្រោះ​ការ​គេង​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ស្រស់​ថ្លា​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទៀត​ផង។

៤. មិន​លាង​សម្អាត​មុខ​​​មុន​ចូល​គេង

អ្នក​ត្រូវ​តែ​លាង​​​សម្អាត​​​​​មុខ​​ឲ្យ​បាន​ស្អាត ​មុន​ពេល​ចូល​គេង ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​តុប​តែង​ផាត់​មុខ ព្រោះ​នៅ​ពេល​យប់​ស្បែក​ក៏​ត្រូវ​ការ​ដក​ដង្ហើម​ និង​ជួសជុល​​ឡើង​វិញ​ដូច​គ្នា​។ បើ​អ្នក​មិន​បាន​លាង​​សម្អាត​ទេ​នោះ ជាតិ​ធូលី​កខ្វក់ គ្រឿង​សម្អាង នឹង​ធ្វើ​ឲ្យ​ស្បែក​​ឆាប់​​ជ្រីវ​ជ្រួញ​មិន​ខាន​ឡើយ។

(រូបតំណាង​)

៥. តានតឹង​កើត​ទុក្ខ​ច្រើន

គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​លឿន ដូច​​ដែល​អ្នក​កើត​ទុក្ខ​ធុញ​ថប់​នេះ​ទេ។ ព្រោះ​​ពេល​ដែល​អ្នក​កើត​ទុក្ខ កោសិកា​​​ស្បែក​នឹង​ស្លាប់​ ទើប​បណ្តាល​ឲ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​អាយុ។ លើស​ពី​​នេះ​ទៅ​​ទៀត​ ការ​កើត​ទុក្ខ ឬ​សម្ពាធ​តាន​តឹង​ពី​ការងារ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​​លើស​ឈាម សមត្ថភាព​ខួរ​ក្បាល​ថយ​​ចុះ​ និង​រំខាន​ដល់​ដំណេក​របស់​អ្នក​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​​រៀន​ធ្វើ​ចិត្ត​ ឲ្យ​សប្បាយៗ ​និង​ដក​ដង្ហើម​ឲ្យ​បាន​​វែងៗ។

(រូបតំណាង​)

៦. មិន​សូវ​ញ៉ាំ​បន្លែ​​ និង​ផ្លែ​ឈើ

ពិត​ណាស់​​ក្នុង​បន្លែ និង​ផ្លែឈើ​ សម្បូរ​ទៅ​ដោយ​ជីវជាតិ និង​​​វីតាមីន​​ច្រើន​ប្រភេទ ដែល​អាច​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ នៅ​តែ​ក្មេង​ជាង​វ័យ និង​ទប់​ស្កាត់​ភាព​ចាស់។

(រូបតំណាង​)

នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​បណ្តាល​ឲ្យ​​មុខ​ស្ត្រី​មើល​ទៅ​ចាស់​ជាង​អាយុ​ដូចជា ​របៀប​តុប​តែង​ខ្លួន ការ​ស្លៀក​ពាក់​ និង​​ម៉ូដ​សក់​ជាដើម តែ​អ្វី​ដែល​រៀប​រាប់​ខាង​លើ​នេះ​ជា​ទម្លាប់​ប្រចាំថ្ងៃ ដែល​ស្ត្រី​ខ្លះ​អាច​មិន​ចាប់​អារម្មណ៍​ថា​វា​មាន​ប៉ះ​ពាល់​អវិជ្ជមាន​ខ្លាំង​ដល់​ម្ល៉ឹង​មក​លើ​​សម្រស់​។ ដូច្នេះ​បើ​ស្ត្រី​កំពុង​​មាន​​ទម្លាប់​ទាំង​នេះ សូម​ប្រញាប់​កែតម្រូវ​ភ្លាម​​ កុំ​ឲ្យ​យឺត​ពេល​ទាន់​៕

ប្រភព៖ doctoroz ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម