ស្បែក​ជើង​របៀប​ណា​ពាក់​ជាមួយ​ខោអាវ​ណា​ទើប​សម?

  • 2018-04-05 07:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ជើង​កែង ស្បែក​ជើង​ផ្ទាត់​ ស្បែក​ជើង​ក្រវាត់....ពេល​ខ្លះ​ពិបាក​រក​ខោអាវ​ស្លៀក​ពាក់​មើល​​ទៅ​ឱ្យ​សម​ណាស់​។​ អញ្ចឹង​ហើយ​ទើប​ កញ្ញា​ នាំ​មក​ជូន​មិត្ត​នារីៗ​ នូវ​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ស្លៀក​ពាក់​ ​ឲ្យ​មើល​ទៅ​សមរម្យ​គ្រប់​ស្បែក​ជើង​៖

១​ ស្បែក​ជើង​ផ្ទាត់​ ឬ​ស្បែក​ជើង​សង្រែក

ស្បែក​ជើង​ផ្ទាត់​សក្ដិសម​បំផុត​សម្រាប់​ខោ​ខោវប៊យ​ ខោ​ក្រណាត់​ក្រោម​ជង្គង់​បន្តិច ឬ​សំពត់​វែង​ស្តើងៗ។

២ ស្បែក​ជើង​ស៊ក​រាប​ស្មើ

ស្បែក​ជើង​នេះ​អាច​ស្លៀក​បាន​ជាមួយ​គ្រប់​ខោ​ខ្លី និង​រូប​ខ្លីៗ​ធម្មតា​។

៣ ស្បែក​ជើង​CROCS

ស្បែក​ជើង​ប្រភេទ​នេះ​ ភាគច្រើន​គេ​ពាក់​នៅ​ផ្ទះ​ធម្មតា​។ ប៉ុន្តែ​អ្នក​អាច​ពាក់​វា​សម្រាប់​ហែល​ទឹក​ ជាមួយ​ឈុត​ប៊ីគីនី​ក៏បាន សំពត់​ខ្លី​​ ឬ​ខោ​ខ្លី​ក៏​បាន​ និង​ខោ​ក្រណាត់​នៅ​ផ្ទះ​ក៏​បាន។

៤ ស្បែក​ជើង​ឃ្លុប​កែង​រាប​ស្មើ​

សម្រាប់​ស្បែក​ជើង​បែប​នេះ​ គួរ​តែ​ជ្រើសរើស​អាវ​ប្រភេទ​មាន​បើក​ ក អាវយឺត ឬ​អាវ​បិទ​ឡេវ​។

៥ ស្បែក​ជើង​កែង

ប្រភេទ​ស្បែក​ជើង​កែង​ អ្នក​គួរ​តែ​ពាក់​​ជាមួយ​រ៉ូប​មាន​ដៃ​វែង សំពត់​ខ្លី​ល្មម ឬ​ ខោ​ខោវប៊យ​វែង​

៦ ស្បែក​ជើង​ស៊ក

ស្បែក​ជើង​អេ​ស្កា​បាំង​ គឺ​សម្រាប់​នារី​ដែល​ចូលចិត្ត​ស្លៀក​ពាក់​បែប​សុភាព​រាបសា​ ហើយ​សមរម្យ​ក្នុង​កម្មវិធី​ធំ​ៗ។​ អ្នក​អាច​ពាក់​វា​ជាមួយ​ ខោអាវ​កំផ្លេ​មាន​អាវ​ធំ ខោ​ខោវប៊យ​វែង ឬ ​សំពត់​ខ្លី​ល្មម។

៧ ស្បែក​ជើង​ឃ្លុប​ ក​វែង

កម្រ​មាន​អ្នក​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​ណាស់​ ព្រោះ​ពិបាក​រើស​សំលៀក​បំពាក់​ឱ្យ​មើល​ទៅ​សមរម្យ។​ សម្រាប់​ស្បែក​ជើង​ប្រភេទ​នេះ​ ទាល់​តែ​ពាក់​ជាមួយ​ខោ​អាវ​វែង៕​

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា