៤​ វិធី​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​ ហើយ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ

  • 2018-04-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របៀប​នៃ​ការ​ប្រៀន​ប្រដៅ​កូន​គឺ​ខុស​ៗ​គ្នា​ ដោយ​ពេល​ខ្លះ​មាន​បែប​បទ​តឹង​រឹង​ ឬ​ធូរ​ស្រាល​​តាម​វិន័យ​គ្រួសារ​ដែល​ធ្លាប់​អនុវត្តន៍​។​ តែ​ការ​ប្រៀន​ប្រដៅ​នោះ​ក្នុង​លក្ខណ​តែ​មួយ​គឺ​ចង់​ឲ្យ​កូន​បាន​ល្អ។​ ម្ដាយ​ឪពុក​ខ្លះ​ មិន​សូវ​ចេះ​ពិភាក្សា​ជា​មួយ​កូន​ឡើយ​ ហើយ​ពួក​គាត់​តែង​តែ​បដិសេធ​នូវ​សំណើ​របស់​កូន​ៗ​ក្រោម​មូល​ហេតុ​អវិជ្ជមាន​ផ្សេងៗ​។​ សំណើ​ខ្លះ​គាត់​អាច​មើល​ឃើញ​ហានិភ័យ​ទើប​ធ្វើ​ការ​ជំទាស់​ ដែល​ធ្វើ​ឲ្យ​កូន​អាក់​អន​ចិត្ត​។​ ប៉ុន្តែ​វិធី​សាស្ត្រ​ ៤​ យ៉ាង​នេះ​អាច​បន្ទន់​ចិត្ត​លោក​ទាំង​ពីរ​ឲ្យ​យល់​ព្រម​សំណើ​របស់​​អ្នក​បាន៖​

១.​ សន្សំ​​ទំនុក​ចិត្ត​ដោយ​មិន​កុហក

ទំនុក​ចិត្ត​ត្រូវ​ការ​ពេល​វេលា​ ដូច្នេះ​ត្រូវ​សន្សំ​ដោយ​ប្រើ​រយៈ​ពេល​យូរ​។​ អ្វី​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​នោះ​គឺ​​ការ​មិន​និយាយ​កុហក។​ មិន​ថា​រឿង​តូច​ឬ​ធំ​នោះ​ទេ​ គួរ​តែ​និយាយ​ការ​ពិត​ជៀសវាង​ការ​កុហក​ដែល​ពេល​គាត់​ចាប់​បាន​ លែង​មាន​ទំនុក​ចិត្ត​លើ​យើង។​

រូបតំណាង

**២.​ មិន​ត្រូវ​បញ្ចេញ​ឥរិយាបថ​ធ្វេស​ប្រហែស​**

ឪពុក​ម្ដាយ​នឹង​វាយ​តម្លៃ​តាម​ឥរិយាបថ​របស់​អ្នក​ ដូច្នេះ​ហើយ​នៅ​មុខ​គាត់​ត្រូវ​ប្រុង​ប្រយ័ត្ន​ មិន​ត្រូវ​ធ្វេស​ប្រហែស​ឲ្យ​មាន​កំហុស​ឆ្គង​ឡើយ​។​ តួយ៉ាង​ដូចជា​ ទៅ​ក្រៅ​ភ្លេច​បិទហ្គាស ភ្លេច​ចាក់​សោ​ ថយ​ឡាន​បុក​នេះ​នោះ​ជា​ដើម។​ កំហុស​ឆ្គង​តិច​តួច​នេះ​ ធ្វើ​ឲ្យ​គាត់​វាយ​តម្លៃ​បាន​ថា​ អ្នក​នៅ​មិន​ទាន់​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទេ ដូច្នេះ​គាត់​នឹង​មិន​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត​ទេ។​

រូបតំណាង

៣.​ មាន​គោលការណ៍​ច្បាស់​

នៅ​ពេល​ដាក់​សំណើ​សុំ​អ្វី​មួយ​ពី​ឪពុក​ម្ដាយ​ អ្នក​គួរ​តែ​ដឹង​ព័ត៌មាន​លំអិត​ មាន​ហេតុផល​ និង​គោលការណ៍​ច្បាស់​លាស់​ ដើម្បី​ឲ្យ​លោក​ជឿជាក់។​ ឧទាហរណ៍​ដូចជា​ពេល​ចង់​សុំ​ដើរ​លេង​កម្សាន្ត​ អ្នក​ទៅ​ប៉ុន្មាន​ថ្ងៃ​ ទៅ​ជា​មួយ​អ្នក​ណា​ ហើយ​ពួក​គាត់​អាច​ទាក់​ទង​ទៅ​អ្នក​វិញ​តាម​របៀប​ណា​ និង​គោលបំណង​នៃ​ដំណើរ​កម្សាន្ត​នោះ​គឺ​អ្វី​ជា​ដើម។​​

៤.​ ចេះ​យក​ចិត្ត​ពេល​សុំអ្វី​មួយ

ចង់​ឲ្យ​ឪពុក​ម្ដាយ​ព្រមព្រៀង​នឹង​សំណើ​អ្នក​ដោយ​ងាយ​ស្រួល​ អ្នក​ត្រូវ​ដឹង​ថា​ តើ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​របស់​អ្នក។​ ឧទាហរណ៍​ឪពុក​ម្ដាយ​ខ្លះ​តឹងតែង​ តែ​នៅ​ពេល​កូន​រំអុក​សុំ​ខ្លាំង​ពេក​ ពួក​គាត់​ច្បាស់​ជា​បោះ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​កូន​បាត់​មាត់​ដូចជា​ បើ​ចង់​ធ្វើ​អ្វី​មួយ​ ត្រូវ​ប្រើ​លុយ​ខ្លួន​ឯង​ជា​ដើម​។​ ដូច​នេះ​បើ​អ្នក​ចិត្ត​សឿង​ត្រូវ​មាន​លុយ​សា​គួរ​តាម​ខ្លួន​ ឬ​បើ​គ្មាន​ទេ​ សាកល្បង​យក​ចិត្ត​ថ្លើម​ ដោយ​ធ្វើ​អ្វី​ដែល​គាត់​ចង់​ឲ្យ​យើង​ធ្វើ​ជា​ដើម៕

រូបតំណាង

ចុចអាន៖សំបុត្រ​ឪពុក​ម្ដាយ​ក្រីក្រ ផ្ដាំ​ផ្ញើ​កូន​ស្រី​ថ្ងៃ​រៀបការ បង្កប់​អត្ថន័យ​មិន​អាច​កាត់​ថ្លៃ​បាន

ប្រភព៖ liveabout ប្រែ​សម្រួល៖ Pencharm