មនុស្ស​រឹងមាំ​មិន​និយាយ​ពាក្យ «សុំទោស» ក្នុង​កាលៈទេសៈ​ទាំង​នេះ​ដាច់ខាត

  • 2018-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ «សុំទោស» និយាយ​បាន​សម្រាប់​តែ​ពេល​ធ្វើ​ខុស​តែ​ប៉ុណ្ណោះ។ ដូចនេះ​បើ​មិន​បាន​ប្រព្រឹត្ត​អ្វី​មិន​គប្បី សម្ដី​បែប​នេះ​មិន​គួរ​ប្រើ​ឡើយ។ ដូចនេះ​បើ​អ្នក​ជា​មនុស្ស​រឹងមាំ មិន​គួរ​និយាយ​ពាក្យ​នេះ ក្នុង​កាលៈទេសៈ​ទាំង ៩ ខាងក្រោម៖

១.ការ​បង្កើត​អ្វី​ដោយ​ខ្លួន​ឯង ដែល​មាន​សារសំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក៖ ហេតុអ្វី​អ្នក​ត្រូវ​និយាយ​សម្ដី​បែបនេះ​ទៅ​កាន់​អ្នក​ដទៃ ដែល​មិន​អាច​ជួយ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ផង​នោះ។ អ្នក​ធ្វើ​វា​ជា​សិទ្ធ​របស់​អ្នក កុំ​ឲ្យ​តែ​ប៉ះពាល់​ទៅ​អ្នក​ផ្សេង​ទៅ គឺ​មិន​ខុស​ទេ។

២.ធ្វើ​តាម​ក្ដី​ស្រមៃ​របស់​អ្នក៖ គ្រាន់តែ​បំពេញ​បំណង​ខ្លួន​ឯង តើ​ខុស​ដែរ​ឬ​យ៉ាង​ណា? អ្នក​ផ្សេង​ទៀត​ប្រហែល​ចាត់​ទុក​សុបិន​របស់​អ្នក​គ្មាន​តម្លៃ តែ​ខ្លួនឯង​ត្រូវ​ធ្វើអ្វី​តាម​ចិត្ត​ខ្លួន​ចង់ នេះ​ជា​ការ​រក​ឃើញ​សុភមង្គល​ពិត​ប្រាកដ។ ដូចនេះ​មិន​ចាំបាច់​ទៅ សុំទោស នរណា​ឡើយ។

៣.ក្ដោប​ពេល​វេលា​សម្រាប់​ខ្លួនឯង៖ ផែនដី​វិល​លឿន​ណាស់ ដូចនេះ​អ្វី​ដែល​ជា​ការ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង គួរតែ​ក្ដោប​ពេល​ឲ្យ​ជាប់​កុំ​ឲ្យ​បាត់បង់។ អ្នក​ដទៃ​មិន​ចាប់​យក​ជា​រឿង​របស់​គេ តែ​អ្នក​ជា​រឿង​ផ្សេង។

៤.ការ​បង្ហាញ​ពី​អារម្មណ៍៖ មាន​អារម្មណ៍​ល្អ​ជាមួយ​នរណា​ក៏​បង្ហាញ​ទៅ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ស្ងប់​ចិត្ត ហើយ​ក៏​មិន​បាន​ខុស​ឆ្គង​អ្វី​ដែរ។

៥.របៀប​ដែល​អ្នក​រក​លុយ​បាន៖ ដរាបណា​អ្នក​មាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​ការងារ​របស់​អ្នក​ចូរ​កុំ​និយាយ​ថា "ខ្ញុំ​សុំទោស" ទៅ​កាន់​អ្នក​មិន​បាន​ទទួល​វា ព្រោះ​គេ​មិន​ចេះ​សង្វាត​រក​ដោយ​ខ្លួន​គេ។

៦.មាន​ឆន្ទៈ៖ វា​មិន​បាន​ខុស​លើ​នរណា​ឡើយ ពេល​អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​អ្វី​មួយ ដូចនេះ​បន្ត​ឆន្ទៈ​របស់​អ្នក​ទៅ​មុខ​ទៀត​ចុះ។

៧.ការ​តស៊ូ​ដើម្បី​ជីវិត​កាន់​តែ​ប្រសើរ៖ ប្រសិនបើ​អ្នក​ចង់​មាន​ជីវិត​ល្អ​ប្រសើរ​ដោយ​ការ​ទៅ​លួច ឆក់ ប្លន់​គេ ទើប​ជា​រឿង​ខុស។ តែ​បើ​អ្នក​គ្រាន់តែ​តស៊ូ​ធ្វើ​សព្វគ្រប់​បែបយ៉ាង​ដោយ​អំពើ​សុចរិត វា​មិន​ខុស​នោះ​ទេ។

៨.ប្រកួតប្រជែង​ជាមួយ​អ្នក​ដទៃ៖ មិន​មែន​ជា​កំហុស​នោះ​ទេ គ្រាន់តែ​ការ​ប្រកួតប្រជែង​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ។ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​រីកចម្រើន​ទៅ​មុខ ហើយ​ជីវិត​មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​ធ្វើ​រឿង​នេះ​គ្រប់​គ្នា ទើប​ទៅ​ដល់​គោលដៅ។

៩.ទស្សនៈ​របស់​អ្នក៖ អ្នក​នៅតែ​អាច​គោរព​នរណា​ម្នាក់​ដោយ មិន​និយាយ​ឃ្លា​នេះ នៅ​ពេល​អ្នក​បញ្ចេញ​មតិ​ប្រឆាំង។ ព្រោះ​នោះ​ជា​ការ​យល់​ឃើញ​របស់​អ្នក ហើយ​មនុស្ស​ម្នាក់​ៗ​តែងតែ​មាន​ការ​គិត​ខុស​ប្លែក​ពី​គ្នា៕

ចុចអាន៖មុន​និយាយ​ថា​ខ្លួន​ជានារីចាស់ទុំ​ គួរមើល​ចំណុច​ទាំង​នេះ​សិន​ទៅ

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម