ជិតដល់ថ្ងៃប្រលង ចង់ឲ្យខួរក្បាលចងចាំបានល្អ កុំភ្លេចអាហារទាំង ៦មុខនេះ
- 2018-03-15 06:34:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃប្រលង ចង់ឲ្យខួរក្បាលចងចាំបានល្អ កុំភ្លេចអាហារទាំង ៦មុខនេះ
មិនថាអ្នកបានត្រៀមខ្លួនក្នុងការប្រលងដោយយកចិត្តទុកដាក់ជាមួយមេរៀនយ៉ាងណាេទ ប៉ុន្តែអ្នកក៏ត្រូវគិតគូរពីរាងកាយ និងសុខភាពផងដែរ។ អាហារទាំង ៦មុខខាងក្រោមនេះ នឹងជួយពង្រឹងសមត្ថភាពខួរក្បាលអ្នកឲ្យមានការចងចាំបានល្អមុនថ្ងៃប្រលងចូលមកដល់។
១. ស៊ុតស្ងោរ៖ ផ្នែកក្រហមរបស់ស៊ុតសម្បូរទៅដោយវីតាមីន B និង Choline។ Choline ដើរតួជាសមាសធាតុ និងជាវីតាមីនដែលបង្កើនថាមពលដល់ខួរក្បាល សាច់ដុំ និងប្រព័ន្ធប្រសាទ។
២. គ្រាប់ធញ្ញជាតិ៖ មានដូចជា សណ្តែកដី គ្រាប់ល្ពៅ គ្រាប់អាល់ម៉ុន ជាដើម។ ពពួកនេះសម្បូរជាតិខ្លាញ់អូមេហ្គាបីដែលជាប្រភពបំប៉នខ្លាំងក្លាសម្រាប់ខួរក្បាល។
៣. ត្រីសមុទ្រ៖ សម្បូរទៅដោយជាតិខ្លាញ់អូមេហ្គាបី និងDNA។ DNA ជួយកាត់បន្ថយបញ្ហាភ្លេចភ្លាំង។
៤. បន្លែបៃតង៖ មានដូចជា Broccoli ត្រកួន ផ្ទី ស្រឡាត់។ល។
៥. សូកូឡាខ្មៅ៖ មានផ្ទុកជាតិកាហ្វេអ៊ីន ដែលធ្វើឲ្យអ្នកផ្ចង់អារម្មណ៍បានល្អ។
៦. ទឹកដោះគោ៖ ប្រើប្រាស់ខួរក្បាលដើម្បីចងចាំច្រើន គឺច្បាស់ជានឿយហត់ ដូច្នេះទឹកដោះគោគឺជួយបង្កើនថាមពលឲ្យអ្នកឡើងវិញ៕
ចុចអាន៖ប្រយ័ត្នចំពោះភេសជ្ជៈទាំង ៣ប្រភេទនេះ ហាមផឹកវាភ្លាមក្រោយពេលបាយរួច