គូ​សង្សារ​មាន១១​ចំណុច​នេះ បើ​​យក​គ្នា​ជា​​ប្តី​ប្រពន្ធ​រស់នៅ​មាន​សុភមង្គល​អស់​មួយ​ជីវិត

  • 2018-04-13 07:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 221

ចន្លោះមិនឃើញ

ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ គឺ​តែង​បង្កប់​នូវ​ភាព​ស្មុគស្មាញ រញ៉េរញ៉ៃ​​ជា​ច្រើន ទោះ​បី​ជា​ដូច្នោះ​ក្តី អ្នក​តែង​តែ​​ចង់​​ឲ្យ​ទំនាក់ទំនង​​មួយ​នោះ សមស្រប​តាម​​ផ្លូវ​ច្បាប់ និង​វប្បធម៌​ប្រពៃណី ប៉ុន្តែ​អ្នក​ក៏​អាច​​មិន​ប្រាកដ​ក្នុង​​ចិត្ត​ថា តើ​ដៃគូ​អ្នក​​ជា​មនុស្ស​ ដែល​អ្នក​អាច​​​រស់​នៅ​ជា​មួយ​គ្នា​​ ប្រកប​ដោយ​សុភមង្គល អស់​មួយ​ជីវិត​ឬ​ទេ​? ចង់​​ដឹង​ថា​ ១១ចំណុច​សំខាន់ៗ​ នោះ​មាន​អ្វី​ខ្លះ អ្នក​​អាច​តាម​ដាន​​នៅ​ខាង​ក្រោម​នេះ ៖

១. ​មាន​ចំណង់ចំណូលចិត្ត និង​ការ​គិត​​​ដូច​​គ្នា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​អ្នក​​ទាំង​ពីរ មិន​សូវ​មាន​ភាព​ទាស់​ទែង​ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា។

២. ចេះ​លៃ​លក​​ទុក​​ពេល​ឲ្យ​គ្នា រីករាយ​​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្លួន មិន​មែន​ត្រូវ​តាម​ចិត្ត​តែ​ម្ខាងៗ​​គ្រប់​ពេលនោះ​ទេ។

៣. មិន​ឈ្លោះ​គ្នា​​យក​​​ឈ្នះចាញ់ ប៉ុន្តែ​​​ចេះ​រកហេតុ​ផល​និង​ដំណោះស្រាយ​ត្រឹមត្រូវ​ដើម្បី​បញ្ចប់​ជម្លោះ។

៤. រាប់​អាន​មិត្តភ័ក្ដិ ទាំង​សងខាង ទៅវិញ​​ទៅ​មក​ដោយ​មិន​ប្រកាន់​រើសអើង។

៥. ស្មោះ​ត្រង់ គោរព​​​ស្រលាញ់ ទទួល​​​យក​ការពិត​គ្រប់​យ៉ាង ​នូវ​អ្វី​ដែល​ជា​របស់​ខ្លួន ដូច​ជា​រូបរាងកាយ និង​អត្តចរិត​ជា​ដើម។

៦. គ្រួសារ​ទាំង​សង​ខាង​ត្រូវរ៉ូវ​គ្នា ស្រលាញ់​ដន្លង​និង​កូន​​ប្រសា។

៧. ចែក​រំលែក និង​រក្សា​អាថ៌កំបាំង​គ្នា​ទៅ​វិញ​ទៅ​មក។

៨. សរសើរ​ស្ញប់ស្ញែងពេល​​អ្នក​ជោគជ័យ មិន​បង្អាប់ហើយ​លើក​ទឹក​ចិត្ត​​អ្នក​​ជួប​បញ្ហា។

៩. ចេះ​ជួយ​កែ​ចំណុច​អាក្រក់​ឲ្យ​​ទៅ​ជាល្អ​ប្រសើរ​​ ពេល​នៅ​​ជា​មួយ​គ្នា។

១០. មាន​អារម្មណ៍​ពិសេស​ម្យ៉ាង​ពេល​នៅ​ជិត​គ្នា ​ប្លែក​ពី​​អារម្មណ៍ ដែល​នៅ​ជិត​មនុស្ស​ដទៃ។

១១. មាន​គម្រោងការ​​រួម​គ្នា​សម្រាប់​ថ្ងៃ​អនាគត។

ចុះ​គូ​របស់​អ្នក​មាន​ប៉ុន្មាន​ចំណុច​ហើយ?

ចុចអាន​បន្ត៖


ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអីុ